អ្នកនាំពាក្យរបបក្រុងភ្នំពេញថា កម្ពុជាស្ទើរតែដកខ្លួនចេញពីកម្មវិធីអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបទៅហើយ ដោយសារប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើងជាលំដាប់!
អ្នកនាំពាក្យរបបក្រុងភ្នំពេញថា កម្ពុជាស្ទើរតែដកខ្លួនចេញពីកម្មវិធីអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបទៅហើយ ដោយសារប្រាក់ចំណូលរបស់ប្រជាជនបានកើនឡើងជាលំដាប់! បន្ទាប់ពីសហភាពអឺរ៉ុប ជូនដំណឹងអវសានវាទព្រមាន ជាផ្លូវការដល់របបក្រុងភ្នំពេញ អំពីចំណាត់ការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុបជូនដំណឹងអវសានវាទព្រមានជាផ្លូវការដល់របបលោក ហ៊ុន សែន រួចរាល់ហើយ អំពីចំណាត់ការឈានទៅរកការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA ។ សហភាពអឺរ៉ុបគូសបញ្ជាក់ថា ចំណាត់ការនេះ គឺដោយសារតែ ពុំមានការកែប្រែស្ថានភាពវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ក្នុងរយៈកាលកន្លងមកនេះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បន្តជំរុញឲ្យរបបលោក ហ៊ុន សែន ងាកមករកកិច្ចសន្ទនាស្វែងរកដំណោះស្រាយនយោបាយជាបន្ទាន់ដោយពិតប្រាកដមួយ ដើម្បីបញ្ចៀសសហភាពអឺរ៉ុប ពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធដ៏សំខាន់មួយនេះពីកម្ពុជា។ ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម (C...