អ្នកនាំពាក្យ​របបក្រុងភ្នំពេញ​ថា កម្ពុជា​ស្ទើរតែ​ដកខ្លួន​ចេញពី​កម្មវិធី​អនុគ្រោះ​ពន្ធ របស់​សហភាព​អឺរ៉ុប​ទៅហើយ ដោយសារ​ប្រាក់ចំណូល​របស់​ប្រជាជន​បាន​កើនឡើង​ជា​លំដាប់!

អ្នកនាំពាក្យ​របបក្រុងភ្នំពេញ​ថា កម្ពុជា​ស្ទើរតែ​ដកខ្លួន​ចេញពី​កម្មវិធី​អនុគ្រោះ​ពន្ធ របស់​សហភាព​អឺរ៉ុប​ទៅហើយ ដោយសារ​ប្រាក់ចំណូល​របស់​ប្រជាជន​បាន​កើនឡើង​ជា​លំដាប់!



បន្ទាប់ពីសហភាព​អឺរ៉ុប ជូនដំណឹងអវសានវាទ​ព្រមាន ជាផ្លូវការ​ដល់​របបក្រុងភ្នំពេញ ​អំពី​ចំណាត់​ការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA
សហភាព​អឺរ៉ុប​ជូនដំណឹង​អវសានវាទ​ព្រមានជាផ្លូវការដល់​របប​លោក ហ៊ុន សែន រួចរាល់​ហើយ អំពី​ចំណាត់ការ​ឈាន​ទៅ​រក​ការ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ» ហៅ​កាត់​ថា EBA ។ សហភាព​អឺរ៉ុប​គូស​បញ្ជាក់​ថា ចំណាត់ការ​នេះ គឺ​ដោយសារតែ ពុំ​មាន​ការ​កែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ បន្ត​ជំរុញ​ឲ្យ​របប​លោក ហ៊ុន សែន ងាក​មក​រក​កិច្ច​សន្ទនា​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ជា​បន្ទាន់​ដោយ​ពិតប្រាកដ​មួយ ដើម្បី​បញ្ចៀស​សហភាព​អឺរ៉ុប ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដ៏​សំខាន់​មួយ​នេះ​ពី​កម្ពុជា។
ស្នងការ​សហភាព​អឺរ៉ុប​ទទួលបន្ទុក​គោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម (Cecilia Malmstrom) ព្រមាន​សាជាថ្មី​ម្តង​ទៀត​ថា កម្ពុជា អាច​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប “​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​” ឬ​ហៅ​កាត់​ថា EBA។ ការព្រមាន​សាជាថ្មី​របស់​ស្នងការ​សហភាព​អឺរ៉ុប​ដ៏​មាន​ឥទ្ធិពល​រូប​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ ទី៥ ខែ​តុលា នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ក្រោយ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង អ៊ីនស៏ប្រ៊ុក ( Innsbruck ) ប្រទេស​អូទ្រីស ផ្តោត​លើ​បញ្ហា​របស់​កម្ពុជា និង​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា។
អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម គូស​បញ្ជាក់​ថា នៅ​កម្ពុជា មាន​ការ​វិវត្ត​គួរ​ឲ្យ​ព្រួយបារម្ភ អំពី​ការ​ធ្លាក់ចុះ​ដុនដាប​យ៉ាង​ច្បាស់​ក្រឡែត នៃ​បញ្ហា​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ដោយ​គ្មាន​សង្ឃឹម​ពី​ការ​កែ​លម្អ​ស្ថានភាព​ណាមួយ គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​នោះ​ឡើយ។ អ្នកស្រី​ថា បេសកកម្ម​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប ទៅកាន់​ប្រទេស​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ការ​រំលោភ​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សម្ដែង សិទ្ធិ​ការងារ និង​សេរីភាព​នៃ​ការ​ជួប​ប្រជុំ បន្ថែម​លើ​បញ្ហា​រ៉ាំរ៉ៃ​ដទៃ​ទៀត ដែល​កំពុងតែ​កើតមាន​ស្រាប់ ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​និយោជិក និង​ការរំលោភ​ដីធ្លី ជាដើម។

ប្រភពព័ត៌មានពីវិទ្យុវាយោ បានឱ្យដឹងថា៖ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា ទោះបី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា​ក៏ដោយ កម្ពុជា​នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ។ លោក​អះអាង​ថា កម្ពុជា​ស្ទើរតែ​ដកខ្លួន​ចេញពី​កម្មវិធី​អនុគ្រោះ​ពន្ធ របស់​សហភាព​អឺរ៉ុប​ទៅហើយ ដោយសារ​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា​បាន​កើនឡើង​ជា​លំដាប់ ។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា កម្ពុជា​នឹង​មាន​ជំនួប​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ជា​បន្តបន្ទាប់ នៅពេល​ខាងមុខ​ដ៏​ខ្លី ដើម្បី​ដោះស្រាយ​នូវ​ភាពចម្រូងចម្រាស់ ។

​យ៉ាងណាម៉ិញ លោក ង៉ែត ជូ អ្នកជំនាញ​សេដ្ឋកិច្ច មើលឃើញថា នឹង​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្ពុជា ពិសេស​ប៉ះពាល់​ដល់​កម្ម​ក​រ បើសិន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពិតជា​ត្រូវបាន​ដក​ចេញ​ជា​ស្ថាពរ​ពី​កម្ពុជា ។ ចំណែកឯ លោក មាស នី អ្នកវិភាគ​សង្គម​លើកឡើងថា កម្ពុជា​គួរ​ងាក​ទៅ​មើល និង​គោរព​តាម​លក្ខខណ្ឌ​នានា បើសិនជា​កម្ពុជា​ពិតជា​ចង់​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ។
(ដកស្រង់ពី»» khmersharingnews.com)


Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....