Wow!! :O ខ្លាំងណាស់ខ្មែរយើង! កីឡាការិនីកម្ពុជា បំបាក់កីឡាការិនីថៃ ១០០-០ នៅ Asian Games 2018
ពិតជាអស្ចារ្យណាស់ និងមោទនភាពកីឡាការិនីកម្ពុជា ខាន់ ចេសា (Jessa Khan) បានទម្លាក់កីឡាការិនីថៃ Boonsorn Wuwannan វគ្គ ៣២នាក់ចុងក្រោយ ដោយពិន្ទុ ១០០ ទល់នឹង ០ ក្នុងប្រភេទកីឡាជូជីតស៊ូ (JU-JITSU) ទម្ងន់ក្រោម ៤៩គីឡូក្រាម នៃព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games 2018 នាវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៤ ខែសីហានេះ។
ក្រោយជ័យជម្នះនេះ កីឡាការិនីវ័យ ១៦ឆ្នាំដែលជាកូនកាត់កម្ពុជា-អាមេរិករូបនេះ ត្រូវឡើងប៉ះកីឡាការិនីចិន នៅវគ្គ ១៦នាក់ចុងក្រោយ ប៉ុន្តែ Jessa បានឈ្នះដោយស្វ័យប្រវត្តិ ក្រោយកីឡាការិនីចិន បោះបង់ការប្រកួត។
កីឡាការិនីកម្ពុជា Jessa Khan កំពុងរង់ចាំនៅវគ្គ ៨នាក់ចុងក្រោយ ដោយមិនទាន់ដឹងគូប្រកួតនៅឡើយទេ។
ចំណែកវិញ្ញសាផ្នែកបុរសវិញ កីឡាករកម្ពុជា ខូវ សុវឌ្ឍនា ក៏បានយកឈ្នះគូប្រកួត ១០០-០ ដូចគ្នាដែរ គឺឈ្នះកីឡាករអារ៉ាប់រួម នាវគ្គ ៣២នាក់ចុងក្រោយ។
អត្ថបទ៖ សុខ សុវត្ថិ
(ដកស្រង់ប្រភពមកពី»»[ខ្លីៗ] លីង»»http://kleykley.sabay.com.kh )
Comments
Post a Comment