លោក អ៊ុច សុខុន ​ស្នងការខេត្តបាត់ដំបងបាននិយាយថា៖ កញ្ញា សិុន ពៅរ៉ូហ្សិតគ្មានសកម្មភាពណាគួរអោយកត់សម្គាល់នោះទេ!..

បាត់ដំបង៖ បន្ទាប់ពីលោក ឈាង វុន តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអំពាវនាវឱ្យសមត្ថកិច្ចខេត្តបាត់ដំបង តាមដានឃ្លាំមើលសកម្មភាពនៅក្នុងហាងរបស់ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត  អតីតចៅសង្កាត់អូរចា កូតាអតីតគណបក្សសង្រ្គោះជាតិ ដោយសង្ស័យថា ជាកន្លែងប្រមូលផ្តុំដោយក្រុមឧទ្ទាមដែលគាំទ្រដល់ ចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី។


លោកឧត្តមសេនីយ៍ត្រី អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃនេះបានថ្លែងប្រាប់ព័ត៌មានយើងខ្ញុំតាមទូរសព្ទ័ថា សមត្ថកិច្ចគឺតាមដានហើយនៅហាងរបស់នាងហើយ ក៏ប៉ុន្តែហាងនំបញ្ចុករបស់អតីតចៅសង្កាត់អូចារនេះ ពុុំមានអ្វីគួរអោយកត់សម្គាល់នោះទេ ហើយលោកក៏មិនបកស្រាយណាមួយនោះដែរគឺទុកពេលទៅមុខសិន។
ដោយឡែកកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ម្ខាស់ហាងនំបញ្ចុកដែលរងការចោទប្រកាន់នោះ បានថ្លែងប្រាប់គេហទំព័ក្រមា កាលពីម្សិលម៉ិញថា បើអំពាវនាវបែបហ្នឹងគឺដូចផ្តាច់ឆ្នាំងបាយខ្ញុំហើយ។ អតីតចៅសង្កាត់អូរចា កូតាអតីតគណបក្សសង្រ្គោះជាតិរូបនេះថា តើគ្រាន់តែខ្ញុំសុំរស់ផងពុំបាន ការអំពាវនេះតើភ្ញៀវក្នុងហាងនាងខ្ញុំគិតយ៉ាងណា?​ កញ្ញាបានចោទជាសំនួរទៅលោក ឈាង វុន ថា តើរបរលក់នំបញ្ចុកនេះខុសច្បាប់ឬមួយយ៉ាងណា?។


សូមជំរាបថា គណបក្ស​សង្រ្គោះជាតិ ​ត្រូវ​បានតុលាការកាត់ទោស​រំលាយ​ កាលពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ឆ្នាំ​ ២០១៧។ ក្រោយរំលាយគណបក្សប្រឆាំងនេះ កញ្ញា រ៉ូហ្ស៊េត បានចាប់មុខរបរបើកហាងលក់នំបញ្ចុក នៅក្រុងបាត់ដំបង។ ហាងនំបញ្ចុកនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន ដោយមានសាធារណជនជាច្រើនបានចេញចូលជាប្រចាំ។ អតីតសកម្មជនគណបក្សសង្រ្គោះជាតិជាច្រើន បានចូលទៅកាន់ហាងនេះ ហើយបង្ហោះរូបចែកចាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Facebook ដែលធ្វើឱ្យហាងនេះកាន់តែល្បីល្បាញមួយកម្រិតទៀត៕
ប្រភព៖ ក្រមា

Comments

Popular Posts