សមត្ថកិច្ចចុះចាប់កន្លែងច្រក«ប្រេងម៉ាស៊ីន»១កន្លែងនៅខេត្ត កំពត.. ចំណែកម្ចាស់គេចខ្លួនបាត់!!
នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨នគរបាលក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពត ក្រសួង បានចុះពិនិត្យ និង បង្ក្រាបទីតាំងផលិតប្រេងក្លែងក្លាយមួយកន្លែង ដែលលួចលាក់ផលិត និង ចែកចាយតាមទីផ្សារជាយូrមកហើយ។ ប្រតិបត្តិការនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺនៅ ថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០១៨ នៅ ភូមិឈើទាល ឃុំល្បើក ស្រុកឈូក ខេត្តកំពត ដោយមានការចូលរួមពីព្រះរាជអាជ្ញារងផងដែរ ។
ម្ចាស់ផ្ទះដែលបើកសិប្បកម្មផលិតប្រេងខាងលើ មានឈ្មោះ អ៊ូច ងុយ ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិឈើទាល ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានរត់គេចខ្លួនបាត់ ។ ក្រោយការត្រួតពិនិត្យសមត្ថកិច្ចបានដកហូតបានវត្ថុតាង រួមមាន សំបកដបជ័រសម្រាប់ច្រកប្រេងចំនួន ១៣ ជុង ស្មើនិង ២២ ០២២ ដប កំប៉ុងសម្រាប់ច្រក ២៨ ជុង ស្មើរនឹង ៥៤ ២០៨ កំប៉ុងប្រេងម៉ាស៊ីនច្រករួចចំនួន ៩៥ កេះ ក្នុងមួយកេះ ២៤ កំប៉ុង ធុងប្រេងម៉ាកសូគីមិចមានចំនួន ១០ ពុយ ស្មើនឹង ២ ២០០ លីត្រ គំរបកំប៉ុង ៣០ កេះ សំបកកេះម៉ាក Demex ២០០ ដុំ ម៉ាស៊ីនសម្រាប់វិចខ្ចប់ផលិតចំនួន ១ គ្រឿង ម៉ាស៊ីនអ៊ុតរង្វាន់ ១ គ្រឿង ។
ក្រោយត្រួតពិនិត្យរួ សមត្ថកិច្ចចំរុះសម្រេចនាំយកវត្ថុតាងទៅរក្សាទុកនៅក្រសួងមហាផ្ទៃ ដើម្បីធ្វើកោសល្យវិច្ច័យ រួចប្រគល់ឱ្យគណៈកម្មការនៃដោះស្រាយតាមនិតិវិធីច្បាប់ ៕
ប្រភព៖ប្រជាប្រិយ
Comments
Post a Comment