តុលាការបានសម្រេចឃុំខ្លួនបណ្តោះអាសន្ននូវអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូបនៅមន្ទីរឃុំឃាំង ម១..


នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៧ នេះ លោក អ៊ួន ឈឹន និងលោក យាង សុជាមេត្តា អតីតបុគ្គលិករបស់វិទ្យុអាស៊ីសេរី ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមន្ទីរឃុំឃាំង(ម១)។ 
ដោយជាប់សង្ស័យថា ចារកម្មព័ត៌មាន...អោយបរទេស ដែលបានចាប់ខ្លួនបុគ្គលិករបស់វិទ្យុអាស៊ីសេរី២រូបកាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៧ វេលាម៉ោង ៧យប់ ដោយសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះសំណាក់ ម៉ារ៉ាឌី ស្ថិតនៅជិតគល់ស្ពាន ស្ទឹងមានជ័យ សង្កាត់ស្ទឹមមានជ័យ ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទ លួចលផលិតព័ត៌មានក្នុងប្រទេសកម្ពុជាបញ្ជូនទៅវិទ្យុអាស៊ីសេរីនៅ វ៉ាស៊ីនតោន សហរដ្ឋអាមេរិក..។

តាមប្រភពមួយថា ការនាំខ្លួនមកតុលាការដើម្បីធ្វើការសាកសួរនៅថ្ងៃនេះ មិនទាន់បានបញ្ចប់នៅឡើយទេ ហើយតុលការមិនទាន់កំណត់ច្បាស់ថានឹងសាក់សួរនៅពេលណាទៀតនោះទេ ហើយបានបញ្ជូនសំណុំរឿងទៅ ចៅក្រមស៊ើបសួរចាត់ការបន្តតាមនិតិវិធីនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។


ទោសទាន់ដែលបានដាក់បន្ទុកចោទប្រកាន់ទៅលើបុគ្គលិករបស់វិទ្យុអាស៊ីសេរី២រូបនេះ យោងតាមមាត្រាទី ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទពីបទ (ប្រគល់អោយរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើអោយអន្តររាយការការពារជាតិ) នៅថ្ងៃទី ១៨ វិច្ឆិកា ២០១៧នេះ។


តាមច្បាប់​មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ។
បទល្មើស​នេះ​ចែងថា "បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើ​ឱ្យ​អន្តររាយ​ការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យ​អន្តរាយការការពារជាតិ ត្រូវផ្ដន្ទា​ទោសជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ"៕៚

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....