មេធាវីតំណាងអោយរដ្ឋាភិបាល (ក្រសួងមហាផ្ទៃ) ព្យាយាមពន្យល់ចៅក្រមតុលាការថា CNRP រៀបគម្រោងធ្វើបដិវត្តន៍ពណ៌ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល...

មេធាវីក្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកមេធាវីតំណាងអោយក្រសួងមហាផ្ទៃព្រឹកថ្ងៃនេះមានចំនួន ៤រូប បានព្យាយាមលើកឡើងនូវភស្តុតាងមួយចំនួនដែលទាក់ទងទៅហ្នឹងសកម្មភាពរបស់មេដឹកនាំ គណបក្សសង្រ្គោះជាតិ ដើម្បីពន្យល់ប្រាប់ទៅចៅក្រមតុលាការកំពូល​ថា មេដឹកនាំនៃគណបក្សសង្រ្គោះជាតិមានការទទួលលុយពីបរទេស និងរៀបចំគម្រោងប៉ុនប៉ងធ្វើបដិវត្តន៍​ពណ៌ផ្តួលរំលំរដ្ឋាភិបាល។ 

គួរបញ្ជាក់ផងដែរថានៅក្នុងសវនាការនាព្រឹកម៉ោង ៨ ថ្ងៃទី ១៦ វិច្ឆិកា ២០១៧ នេះ មិនឃើញមានវត្តមានមេធាវីរបស់គណបក្សសង្រ្គោះជាតិនោះទេ គឺមានតែមេធាវីតំណាងអោយក្រសួងមហាផ្ទៃចំនួន៤រូប ចូលមកលើកឡើងនូវភស្តុតាងបន្តបន្ទាប់គ្នា ដោយដាក់បន្ទុកចោទថា លោក កឹម សុខា បានទទួលលុយពីបរទេស ហើយរៀបចំគម្រោងធ្វើបដិវត្តន៍​ពណ៌ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។

សវនាការនេះបានបញ្ចប់១វគ្គនៅថ្ងៃត្រង់ម៉ោង ១២ ដោយសម្រាកទទួលទានអាហារ... ហើយនឹងបន្តនៅម៉ោង២ល្ងាចនេះបន្តទៀត បើតាមការអោយដឹងរបស់មេធាវីតំណាងអោយក្រសួងមហាផ្ទៃ និងមន្ត្រីតុលាការបានអោយដឹងថា តុលា​ការ​កំពូលអាចបញ្ចប់សវនាការជាស្ថាពរ និងប្រកាសសាលដីកានៅល្ងាចនេះម៉ោង ៥ ឬម៉ោង៦បាន អាចនឹងមិនមានការពន្យាពេលនោះទេ។
ខាងគណបក្សសង្រ្គោះជាតិវិញមិនបានតតាំង ដាក់ភស្តុតាង ឬមេធាវីការពារក្តី ដើម្បីតស៊ូតាមផ្លូវតុលាការនោះទេ ដោយបានចោទថានោះជារឿងនយោបាយ ហើយចាំដោះស្រាយតាមផ្លូវនយោបាយ..។ 

ប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេសកំពុងតែទន្ទឹមរងចាំមើលលទ្ធផលនាថ្ងៃនេះ ចំពោះរឿងក្តីរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជា ដែលមានប្រជាជនគាំទ្រ និងបោះឆ្នោតអោយជាង ៣លាននាក់ស្ទើរតែជិតស្មើនឹងសម្លេងរបស់គណបក្សប្រជាជនកាន់អំណាច ប្រជាពលរដ្ឋខ្មែរជាច្រើនរូបចង់អោយមានការប្រកួតប្រជែងមួយដែលមានវត្តមានគណបក្ស២ខ្លាំងៗចូលរួមបោះឆ្នោតដោយសេរី និងយុត្តិធម៌៕៚
KK

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....