ប្រធាននិស្សិតបញ្ញាវន្តកម្ពុជា ដែលប្រកាសធ្វើបាតុកម្មប្រឆាំង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យ.....
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ លោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា បានអំពាវនាវដល់សមាជិគ មាន សិស្ស និស្សិត យុវតី យុវជន ប្រជាជនខ្មែរ ព្រមទាំងព្រះសង្ឃ ទូទាំងប្រទេស អោយចូលរួមត្រៀមធ្វើបាតុកម្មដោយអហិង្សា ដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ប្រសិនបើរដ្ឋាភិបាលនៃគណបក្សកាន់អំណាចរំលាយគណបក្សសង្រ្គោះជាតិមែននោះ គឺត្រូវចូលរួមសម្តែងមតិក្នុងការការពារសម្លេងឆ្នោតរបស់ខ្លួន...។
ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា នេះបានបញ្ជាក់ថា បាតុកម្មដែលយើងគ្រោងនឹងធ្វើនេះគឺគ្រាន់តែចង់សម្តែងមតិ ចង់ការពារឆន្ទៈរបស់ប្រជាជនដែលបានបោះឆ្នោតជូនឬគាំទ្រគណបក្សសង្រ្គោះជាតិ តែប៉ុណ្ណោះ ដោយសារយើងបានសង្កេតឃើញថា ប្រជាពលរដ្ឋដែលមានជាង៣លាននាក់គាត់មិនសុខចិត្តទេ បើសិនគណបក្សសង្រ្គោះជាតិត្រូវគេរំលាយ គឺដូចរំលាយឆន្ទៈរបស់ពួកគាត់ផងដែរ ព្រោះពួកគាត់ខំ និងបានបោះឆ្នោតអោយគណបក្សជំទាស់មួយនេះដើម្បីអោយមានសម្លេងតុល្យភាពគ្នានៅក្នុងរដ្ឋសភាជាតិ អោយប្រទេសជាតិដើរទៅមុខលឿន និងពង្រីកលទ្ធិប្រជាធិបតេយ្យកាន់តែដើរទៅមុខ កុំអោយម្ខាងជិះសេះលែងដៃ...។
ចំពោះសកម្មភាពអំពាវនាវរបស់លោក ឡេង សេងហុង ត្រូវបានរដ្ឋាភិបាល តុលាការក្រុងភ្នំពេញឆ្លើយតបវិញ ដោយចាត់ការយ៉ាងរហ័ស ហើយបានចេញដីការបង្គាប់បញ្ជាអោយលោក ឡេង សេងហុង ចូលខ្លួនបំភ្លឺនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អោយបានមុនថ្ងៃទី ៣០ វិច្ឆិកា ២០១៧ ជាកំហិត នៅរាល់ម៉ោងធ្វើការ ដើម្បីបំភ្លឺលើករណីញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ទៅវិញ @@។
ក្នុងករណីរបស់លោក ឡេង សេងហុង ដែលត្រូវបានតុលាការចេញដីការបង្គាប់បញ្ជាអោយលោក ចូលខ្លួនបំភ្លឺនេះ បានបង្ហាញអោយយើង ក៏ដូចជាប្រជាពលរដ្ឋហាក់យល់ថា ច្បាប់សម្តែងមតិលទ្ធិប្រជាធិបតេយ្យហាក់មានស្តង់ដារ២ ចំពោះពលរដ្ឋណាដែលមានការគាំទ្រ ខុសពីនិន្នាការរបស់រដ្ឋាភិបាលដែលកាន់អំណាចដោយគណបក្សកាន់អំណាច ក្នុងការទាមទាររកយុត្តិធម៌ក្នុងរឿងជាតិ ឬនយោបាយ តែងតែត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើសផ្សេងៗ..។
នៅក្នុងរដ្ឋធម្មនុញ្ញមាត្រាទី ៣៧ បានចែងថា (សិទ្ធិធ្វើកូដកម្ម និង ធ្វើបាតុកម្ម ដោយសន្តិវិធី ត្រូវបានយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់)។
តែក្នុងខណៈនេះ យើងឃើញថាវាហាក់ដូចជាមានភាពខុសប្លែកគ្នារវាងការធ្វើបាតុកម្មរបស់អ្នកគាំទ្រ២បក្ស (បក្សកាន់អំណាច និងបក្សជំទាស់) ដោយសារម្ខាងធ្វើបានមានការសម្រួល.... តែម្ខាងទៀតត្រូវបានរឹតត្បិតរាងរាំងខ្លះៗ... ហើយមានករណីខ្លះត្រូវចាប់ខ្លួនអ្នកចូលរួមរបស់បក្សប្រឆាំង និងអ្នកធ្វើ ឬសកម្មជនការពារធម្មជាតិតែម្តងក៏មាន.. វាដូចជាស្តង់ដារ២ យើងនៅចាំបានថា ករណីវាយដំតំណាងរាស្រ្តរបស់បក្សជំទាស់នាពេលកន្លងមកនៅមកទាន់បានរកយុត្តិធម៌ជូនជនរងគ្រោះអោយស័ក្តិសម និងអោយប្រជាជនជឿជាក់លើប្រព័ន្ធយុត្តិធម៌ក្នុងសង្គមនៅឡើយទេ។
ការលើកឡើងខ្លះរបស់អ្នកគាំទ្របក្សប្រឆាំងមួយចំនួនរិះគន់ទៅរដ្ឋាភិបាលដោយសារមន្ត្រីធំៗរបស់បក្សកាន់រដ្ឋាភិបាលបានគម្រាមទៅលើការវាយក្បាលនឹងគល់ឫស្សី ការវាយបែកបាក់ធ្មេញ...ជាដើមដោយធ្វើអោយមានការចំអក ពីប្រជាពលរដ្ឋដែលមិនពេញចិត្តការនិយាយគម្រាមបែបនោះ៕៚
Comments
Post a Comment