ជប៉ុន ចាប់អារម្មណ៍ខ្លាំង និងចោទសួររដ្ឋាភិបាលកម្ពុជាករណីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ...
ជប៉ុនចាប់ផ្តើបចោទសួររដ្ឋាភិបាលកម្ពុជា ចំពោះករណីចាប់ខ្លួនប្រធានគណបក្សប្រឆាំង និងបញ្ហានយោបាយមួយចំនួនដែលបានកើតមានឡើង ប៉ុន្តែខាងមន្ត្រីកម្ពុជាបានឆ្លើយតបវិញថា នោះគឺជាការអនុវត្តន៍ច្បាប់ប្រឆាំងទៅនឹងក្រុមបដិវត្តន៍ពណ៌ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
នៅថ្ងៃព្រហស្បតិ៍ក្នុងជំនួបមួយរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងលោកអនុរដ្ឋមន្ត្រីការបរទេស ជប៉ុន គឺលោក IWO HORII លោកបានលើកឡើងនូវបញ្ហានយោបាយក្តៅមួយចំនួននៅកម្ពុជា ដូចជាការបិទអង្គការ NDI ការបិទកាសែត ខេមបូឌាដេលី ជាពិសេសគឺការចាប់ខ្លួនប្រធានគណបក្សជំទាស់ដ៏ធំនៅកម្ពុជា គឺលោក កឹម សុខា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយក្រោយជំនួបនោះបានបញ្ចប់។
អ្នកនាំពាក្យរដ្ឋសភាជាតិ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍បន្ថែមអោយដឹងថា ជប៉ុនក៏លើកករណីនេះជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ប៉ុន្តែលោកថា ជប៉ុនមិនជំរុញអ្វីដល់កម្ពុជានោះទេ។ ប្រសាសន៍លោកថា (គាត់ [Japan] ក៏បាននិយាយរឿងហ្នឹងដែរ តែសម្តេចថាអារឿងហ្នឹងវាជារឿងរបស់តុលាការ)។ គួរបញ្ជាក់ផងដែរថាជប៉ុនគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់កម្ពុជាលើការកសាងផ្សេងៗនៅក្នុងប្រទេសកម្ពុជាជាពិសេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវបេតុង..... ការលើកឡើងចំពោះបញ្ហានយោបាយរបស់ជប៉ុន ក្រោយពីការមានការប្រតិកម្មខ្លាំងៗពីប្រទេសលោកសេរី និងសហគមន៍អន្តរជាតិ ដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជាអោយគោរពលទ្ធិប្រជាធិបតេយ្យ និងធានាអោយបាននូវការបោះឆ្នោតមួយខាងមុខឆ្នាំ២០១៨ អោយប្រសើរ ទទួលយកបានដោយមានការចូលរួមពីសម្លេងបក្សប្រឆាំងធំបំផុត១នេះផងដែរ នៅក្នុងអាណត្តិរបស់ខ្លួនកាន់អំណាច!។
វិលមកលោករដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន វិញបានបំភ្លឺថា ចំណាត់ការថ្មីៗរបស់រដ្ឋាភិបាល គឺដើម្បីទប់ស្កាត់កុំអោយមានចលានបដិវត្តន៍ពណ៌ និងការឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលសព្វថ្ងៃ។ សេចក្តីប្រកាស់បានបញ្ជាក់ថា (ឯកឧត្តមទេសរដ្ឋម បានឆ្លៀតឱកាសនេះ បកស្រាយអំពីសភាពការណ៍ ដែលកើតមាននៅកម្ពុជា ពិសេសគឺធ្វើ ការបំភ្លឺទាត់ចោទចំពោះការចោទប្រកាន់ ដោយអយុត្តិធម៌របស់មជ្ឈដ្ឋានមួយចំនួន ចំពោះរាជរដ្ឋាភិបាលកម្ពុជា លើករណីកាសែត ខេមបូឌា ដេលី ការបិទអង្គការ NDI ករណីឃុបឃិតក្បត់ជាតិ របស់ប្រធានគណបក្សប្រឆាំង ជាមួយមហាអំណាចបរទេស សំដៅធ្វើបដិវត្ដន៍ពណ៌ ផ្ដួលរំលំស្របច្បាប់)។ យោងតាម VOD លោកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ៅ មុន្នីវណ្ណ ប្រាប់ VOD អោយដឹងនៅថ្ងៃសុក្រ ថា បើទោះបីស្ថាននយោបាយ ធ្លាក់ដល់ដំណាក់កាលនេះក៏ដោយ លោកថា គណបក្សសង្គ្រោះជាតិ នៅតែសង្ឃឹមថា អាចមានចរចាណាមួយ រវាងគណបក្សទាំងពីរ។ លោកបន្តថា៖ «គណបក្សសង្គ្រោះជាតិ មានជំហរថា រវាងខ្មែរ និងខ្មែរ អាចជជែក និងនិយាយគ្នាបានតើ ទោះបីបរទេស គាបសង្កត់ច្រើនយ៉ាងណា ក៏ត្រូវតែខ្មែរ និងខ្មែរជជែកគ្នាដែរ។ រឿងឆាប់ រឿងយូរ ឋិតនៅលើភាគីទាំងពីរ ទាល់តែភាគីមួយចំហៀងទៀត គេចង់និយាយដែរ»។
ចំពោះការចាប់អារម្មណ៍របស់នាយកប្រតិបត្តិអង្គការ និណហ្វិច លោក សំ គន្ធាមី បានយល់ថា ករណីជប៉ុនដែលជាម្ចាស់ជំនួយបានយកចិត្តទុកដាក់ទៅលើរឿងនេះគឺជារឿងល្អ ហើយនឹងធ្វើអោយដំណើរការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខអាចប្រសើរ បើសិនអន្តរជាតិដែលជាម្ចាស់ជំនួយដាក់សម្ពាធ ឬចាប់អារម្មណ៍ចំពោះបញ្ហានយោបាយរបស់កម្ពុជា..។
ប្រជាជនដែលគាំទ្រគណបក្សសង្រ្គោះជាតិដែលមានសម្លេងបោះឆ្នោតអោយគណបក្សនេះក្នុងឆ្នាំ២០១៣ ប្រមាណជាង ៣លានសម្លេងនោះ ត្រូវបានមជ្ឈមដ្ឋានទូទៅរួមទាំងអន្តរជាតិ បានមើលឃើញថាកំពុងតែរងការគាបសង្កត់យ៉ាងខ្លាំងពីគណបក្សកាន់អំណាចសព្វថ្ងៃ បន្ទាប់ពីមានចំណាត់ការក្តៅ បិទអង្គការ NDI កាសែត ខេមបូឌាដេលី និងចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភាកាលពីយប់ថ្ងៃទី ៣កញ្ញា ២០១៧ មក ដោយរងការចោទប្រកាន់ថា ក្បត់ជាតិ និងឃុបឃិតជាមួយបរទេសរៀបគម្រោងធ្វើបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាល..។
ប្រជាជនដែលគាំទ្រគណបក្សសង្រ្គោះជាតិដែលមានសម្លេងបោះឆ្នោតអោយគណបក្សនេះក្នុងឆ្នាំ២០១៣ ប្រមាណជាង ៣លានសម្លេងនោះ ត្រូវបានមជ្ឈមដ្ឋានទូទៅរួមទាំងអន្តរជាតិ បានមើលឃើញថាកំពុងតែរងការគាបសង្កត់យ៉ាងខ្លាំងពីគណបក្សកាន់អំណាចសព្វថ្ងៃ បន្ទាប់ពីមានចំណាត់ការក្តៅ បិទអង្គការ NDI កាសែត ខេមបូឌាដេលី និងចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភាកាលពីយប់ថ្ងៃទី ៣កញ្ញា ២០១៧ មក ដោយរងការចោទប្រកាន់ថា ក្បត់ជាតិ និងឃុបឃិតជាមួយបរទេសរៀបគម្រោងធ្វើបដិវត្តន៍ពណ៌ចង់ផ្តួលរំលំរដ្ឋាភិបាល..។
បន្ទាប់មកលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើអោយមានការកែច្បាប់ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ដែលអាចដកហូតយកអសនៈសភា របស់គណបក្សសង្រ្គោះជាតិទៅអោយគណបក្សផ្សេងៗ ក្នុងករណីត្រូវរំលាយមែននោះ។ ចំពោះសហគមន៍អន្តរជាតិមានដូចជា អាមេរិក អាល្លឺម៉ង់ បារាំង សភាអឺរ៉ុប និងសហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេសចូលរួម បានយល់ថា កម្ពុជា កំពុងងាកចេញពីគន្លងប្រជាធិបតេយ្យ... ហើយបានជម្រុញអោយរដ្ឋាភិបាលកាន់អំណាចធានាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងដោះលែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ជាបន្ទាន់ អោយគណបក្សសង្រ្គោះជាតិបានចូលរួមការបោះឆ្នោតឆ្នាំ ២០១៨ខាងមុខនេះ ដើម្បីធានាថា រដ្ឋាភិបាល ដែលបានកើតចេញពីការបោះឆ្នោតនៅឆ្នាំ ២០១៨ ជារដ្ឋាភិបាលស្របច្បាប់ ដោយឆន្ទៈរាស្រ្តដែលជាម្ចាស់ឆ្នោត៕៚
Comments
Post a Comment