បេក្ខនារី THE VOICE CAMBODIA រដូវការទី២ សាន ស្រីឡៃ ត្រូវបានឃាតករខ្មាន់កាំភ្លើងបាញ់សម្លាប់ ហើយឃាតករក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ R.I.P ស្រីឡៃ :'(


តារាចម្រៀង សាន ស្រីឡៃ បេក្ខនារីធ្លាប់ប្រឡូកការប្រកួតប្រជែងក្នុងកម្មវិធីដ៏ល្បី THE VOICE CAMBODIA រដូវការទី២ ត្រូវបានឃាតករខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្បែរស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍អប្សរា រួចហើយខ្មាន់កាំភ្លើងក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែរ ។
បើតាមអ្នកដែលនៅម្តុំកន្លែងកើតហេតុបានអោយដឹងថា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះដែលជាតារាច្រៀង ហើយក៏ធ្លាប់ជាអតីតបេក្ខនារី The Voice Cambodia ក្នុងរដូវការទី២ ឈ្មោះថា សាន ស្រីឡៃ ត្រូវខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់បណ្តាលអោយស្លាប់ភ្លាមៗតែម្តងនៅនឹងកន្លែង ហើយស្នូរផ្ទុះអាវុធក៏បន្តផ្ទុះឡើងថែមទៀត ក្រឡេកទៅឃើញបុរសម្នាក់បានដួលដេកស្តូកក្នុងថ្លុកឈាមដែរ ដែលគេបាននិយាយថានោះហើយជាឃាតករបាញ់ ស្រីឡៃ! ។
 រឿងហេតុនេះបានធ្វើអោយមានការភ្ងាក់ផ្អើលអស់អ្នកនៅក្នុងតំបន់នោះ និងមានការនិយាយតៗគ្នាថា ឥឡូវស្រុកទេសយើងដូចមិនសូវមានសុវត្តិភាពសោះ ហេតុអ្វីមិនអាចគ្រប់គ្រងអាវុធជាតិផ្ទុះបាន? ចេះតែមានរឿងបាញ់បោះ បាញ់សម្លាប់....ជាបន្តបន្ទាប់។ អ្នកខ្លះវិញថាអាចមកពីរឿងស្នេហាត្រីកោណ ព្រោះបើសិនឃើញបែបនេះគឺគ្មានអីក្រៅពីរឿងហ្នុងទេ....។


ខ្ញុំសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារសពរបស់ ស្រីឡៃ ផង


Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

មោទនភាពជាតិយើងណាស់ បងប្អូនខ្មែរបានជួយគ្នាម្នាក់១មេដៃៗ ឥឡូវនេះម៉ោងនេះខណៈនេះរូបរបស់ខ្មែរយើងបានទទួលការគាំទ្រ Like ដល់ទៅ151K និងចំនួនShare 245K កន្លះ នឹងឡើងតួលេខទៀត!..