សេចក្តីការស្នើវិសោធនកម្មច្បាប់ចំនួន៤ ដើម្បីបែងចែកអសនៈរបស់គណបក្សដែលត្រូវរំលាយ យកទៅចែកគណបក្សដទៃ@@
សេចក្តីស្នើវិសោធនកម្មច្បាប់៤ ដែលមានខ្លឹមសារដកហូតយកអសនៈរបស់គណបក្សណាដែលត្រូវរំលាយយកទៅចែកដល់គណបក្សដទៃ ខណៈនេះត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាធ្វើការពិភាក្សាចប់ហើយនៅព្រឹកមិញនេះ និងបានបញ្ជូនទៅអោយគណៈកម្មាធិការជំនាញរដ្ឋសភាពិនិត្យជាបន្ត។
ក្នុងសេចក្តីស្នើច្បាប់ថ្មី៤នេះ មានខ្លឹមសារបែងចែកអសនៈរបស់គណបក្សនយោបាយណាដែលត្រូវបានរំលាយយកទៅអោយគណបក្សផ្សេងៗ ហើយការធ្វើវិសោធនកម្មច្បាប់នេះធ្វើឡើងស្របពេលដែលគណបក្សសង្រ្គោះជាតិកំពុងតែរងនូវបណ្តឹងស្នើសុំរំលាយចោលនៅតុលាការកំពូលនាពេលខាងមុខបើសិនដំណើរការទៅដោយរលូន។
សេចក្តីស្នើច្បាប់នេះមានដូចជា៖
១ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
២ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
៤ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ឃុំ សង្កាត់
បើមើលលើខ្លឹមសារនៃច្បាប់៤នេះដែលបានកំណត់អោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបែងចែកអសនៈរបស់បក្សដែលត្រូវបានរំលាយទៅអោយគណបក្សផ្សេងៗក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ដែលបានចុះបញ្ជីចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានីខេត្តដោយមិនគិតបញ្ចូលគណបក្សដែលត្រូវរំលាយ និងគណបក្សដែលមានអសនៈនៅក្នុងរដ្ឋសភា។
បើយោងលើការតាមដានក្នុងការធ្វើច្បាប់នេះ ការបញ្ជូនសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៤នេះទៅគណៈកម្មាធិការជំនាញ គឺធ្វើឡើងតែប៉ុន្មាននាទីតែប៉ុណ្ណោះ មុនពេលរដ្ឋសភា បើកសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមក្នុងសម័យប្រជុំនោះផងដែរ។
តែអ្វីដែលមានការកត់សម្គាល់ មិនឃើញតំណាងរាស្រ្តរបស់គណបក្សជំទាស់ចូលរួមទេ ដោយបានធ្វើពហិកាមិនចូលប្រជុំសភាពេញអង្គនៅថ្ងៃនេះទេ។
ក្នុងកិច្ចប្រជុំពេញអង្គនាថ្ងៃទី១២ តុលា ២០១៧ នេះ មានរបៀបវារៈចំនួន៦ គឺ
១ ព្រះរាជសាររបស់ព្រះមហាក្សត្រ
២ របាយការណ៍ស្តីពីសកម្មភាពរដ្ឋសភា
៣ ការអនុម័តច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម
៤ ច្បាប់ស្តីពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រកម្មអ៊ឺរ៉ុប និងកម្ពុជា
៥ ការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃប្រកាសនីយបត្រកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម
៦ និងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន៕៚

Comments
Post a Comment