សហភាពអឺរ៉ុប សម្រេចចិត្តបង្កកជំនួយហិរញ្ញវត្ថុដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា គ.ជ.ប សម្រាប់ការបោះឆ្នោតក្នុងឆ្នាំ២០១៨ .....
សហភាពអឺរ៉ុបបានសម្រេចចិត្តបង្កកលើការផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា គ.ជ.ប សម្រាប់ការបោះឆ្នោតនៅកម្ពុជា ឆ្នាំ២០១៨ ក្រោមហេតុផលដោយសារការរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជាគឺគណបក្សសង្រ្គោះជាតិ ក្រោមមូលហេតុមិនសមស្រប និងបានហាមមន្ត្រីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលរំលាយនេះចំនួន ១១៨នាក់ មិនអោយធ្វើនយោបាយ ៥ឆ្នាំ ចេញដោយសាលដីការរបស់តុលាការកំពូលកាលពីល្ងាចថ្ងៃទី ១៦វិច្ឆិកា ២០១៧ ហើយបិទផ្លូវតវ៉ា។
ប៉ុន្តែសម្រាប់មន្ត្រី គ.ជ.ប យល់ឃើញថា ការបង្កកជំនួយ ឬព្យួរជំនួយដល់ការរៀបចំការបោះឆ្នោតនៅកម្ពុជាសម្រាប់ឆ្នាំ ២០១៨ របស់សហភាពអឺរ៉ុបនេះ មិនប៉ះពាល់ដល់ដំណើរការនៃការរៀបចំការបោះឆ្នោតនៅកម្ពុជាឆ្នាំ ២០១៨ឡើយ នេះបើតាមការអះអាងពីលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប លោកបានបន្តថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប គឺជាសិទ្ធិសេរីភាពរបស់ពួកគេ ចំណែក គ.ជ.ប បានត្រៀមរួចជាស្រេចក្នុងការរៀបចំការបោះឆ្នោតជាតិឆ្នាំ ២០១៨ខាងមុខនេះ។
យើងបានដឹងហើយថា អាមេរិក ក៏ដូចជា សហភាពអឺរ៉ុប ស៊ុយអែត ជប៉ុន.. គឺជាម្ចាស់ជំនួយធំៗរបស់កម្ពុជាក្នុងការជួយជ្រោមជ្រែងកម្ពុជា ការអភិវឌ្ឍន៍ប្រទេស អភិវឌ្ឍន៍វិស្ស័យផ្សេងៗ ហេថារចនាសម្ព័ន្ធ.... និងការពន្លឿននៃការគោរពសេរីភាពគ្រប់បែបយ៉ាងនៅកម្ពុជាចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ មកកម្ពុជាបានទទួលជំនួយជាច្រើនរួមមានជំនួយឥតសំណង ជំនួយផ្នែកពន្ធ (មិនជាប់ពន្ធលើការនាំចេញផលិតផលឧស្សាហកម្មសម្លៀកបំពាក់...ទៅអាមេរិក និងអឺរ៉ុប ) ឃើញថា កម្ពុជាមានកំណើនសេដ្ឋកិច្ចជាបណ្តើរៗ...។
សម្រាប់អាមេរិកបានប្រតិកម្មមុនគេ ហើយថ្មីៗនេះបានដាក់ចេញនូវច្បាប់ថ្មីរិតបន្តឹងហាមប្រាណមិនផ្តល់ទិដ្ឋាការអោយមន្ត្រីរដ្ឋាភិបាលដែលកាន់អំណាចដោយគណបក្សកាន់អំណាច ដោយមានប្រមុខដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលទឹកដីអាមេរិក ក្រោមហេតុផលដូចខាងលើផងដែរ។ ខណៈនេះសហភាពអឺរ៉ុបក៏សម្រេចបង្កកការផ្តល់ជំនួយជាហិរញ្ញវត្ថុដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ឆ្នាំ ២០១៨ ដែលសហភាពអឺរ៉ុបធ្លាប់តែផ្តល់ជំនួយ។
ចំណែកឯប្រទេស ស៊ុយអ៊ែត ឯណោះវិញ ប្រកាសពិនិត្យមើលឡើងវិញអំពីទំនាក់ទំនងសហប្រតិបត្តិការណ៍ជាមួយកម្ពុជា បន្ទាប់ពីកម្ពុជារំលាយគណបក្សប្រឆាំងដ៏ធំក្រោមបទចោទប្រធានបក្សដោយប្រើច្បាប់វិសោធនកម្មថ្មី ពីបទចោទ ក្បត់ជាតិ និងផ្តួលរំលំរដ្ឋាភិបាល ចលនាបដិវត្តន៍ពណ៌..។
យ៉ាងណាមិញយើងសង្កេតឃើញថា ចិន បានចេញមុខប្រកាសគាំទ្ររដ្ឋាភិបាលកម្ពុជា និងសន្យាធ្វើជាឆ្អឹងខ្នងអោយរដ្ឋាភិបាលកម្ពុជា ដែលផ្ទុយពី អាមេរិក និងសហភាពអឺរ៉ុប អូស្ត្រាលី ស៊ុយអ៊ែត.... នេះជាការពង្រីកឥទ្ធិពលរបស់ មហាយក្សចិន នៅតំបន់អាស៊ី ប៉ុន្តែបើយើងមើលទៅលើផលិតផលដែលប្រទេសកម្ពុជាផលិតបាន ហើយនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ គឺមានតែសហភាពអឺរ៉ុប និងអាមេរិក ដែលបានទទួលទិញទំនិញរបស់កម្ពុជាច្រើនជាងគេ ហើយផលិតផលដែលផលិតទាំងនោះគឺភាគច្រើនជាផលិតផលដែលជាអ្នកវិនិយោគជនជាតិចិន ថៅកែចិន រោងចក្រចិនជាអ្នកវិនិយោគនៅកម្ពុជា! តើនឹងមានរឿងអ្វីកើតឡើងប្រសិនបើស្ថានភាពប្រទេសកម្ពុជា នឹងវិវត្តន៍ទៅបិទទីផ្សារអាមេរិក និងអឺរ៉ុប១ទៀត!! ឬបិទលែងអនុគ្រោះពន្ធដល់ផលិតផលឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ខោអាវស្បែកជើងរបស់កម្ពុជា!។
អាមេរិក សហភាពអឺរ៉ុប ស៊ុយអ៊ែត អូស្ត្រាលី...សម្រាប់ការរិតបន្តឹងដល់កម្ពុជាទាំងនេះនឹងធូរស្រាលវិញ ដរាបណាកម្ពុជា ដោះលែងប្រធានបក្សជំទាស់លោក កឹម សុខា និងមន្ត្រីគណបក្សមួយចំនួន រួមទាំងសកម្មជនបរិស្ថាន... ហើយធានាអោយមានការប្រកួតការបោះឆ្នោតដោយសេរីត្រឹមត្រូវទទួលយកបានជាពិសេសត្រូវតម្រូវអោយមានវត្តមានគណបក្សសង្រ្គោះជាតិក្នុងឆ្នាំ ២០១៨ នោះស្ថានការណ៍ផ្សេងៗនឹងវិលមកធម្មតាវិញ ហើយជំនួយផ្សេងៗនឹងនៅតែអាចបន្តជាធម្មតាវិញ នេះគឺជាការចង់បានរបស់ អាមេរិក សហភាពអឺរ៉ុប ស៊ុយអ៊ែត....៕៚
ដោយ KK
Comments
Post a Comment