ឥទ្ធិពលនយោបាយប្រែប្រួល ចរន្តសេដ្ឋកិច្ចហូរចូលបានជះឥទ្ធិលធ្វើអោយកម្ពុជាទទួលបាននូវការផ្លាស់ប្តូរ ការហូរចូលនូវភាសាក្នុងរយៈពេលជិត៣៨ឆ្នាំនេះ..
ប្រទេសកម្ពុជាយើង ទទួលរងនូវឥទ្ធិពលពីប្រទេសដទៃជាយូរណាស់មកហើយ មិនថាសម័យបុរាណ ទាំងសាសនា....ឆ្លងផុតមកសង្គ្រាមហែកហួរបង្ហូរឈាមឥតឈប់ឈរ បន្ទាប់មកក៏ចូលសម័យអាណានិគមន៍...បារាំង...រួចផុតមកក៏ចូលដល់សម័យរីកចម្រើនបានបន្តិចក៏ចូលមកសម័យខ្មៅងងឹតក្រោមឥទ្ធិពលចិន យួន..បន្ទាប់ពីរួចផុតពីរបបខ្មៅងងឹតមក បានទទួលនូវឥទ្ធិពលនយោបាយផ្សេងៗ! កាលនោះប្រទេសយើងជាប្រទេសទទួលរងនូវឥទ្ធិពលពីប្រទេស២ គឺ សូវៀត (រុស្ស៊ី) និង យួន (វៀតណាម) ហើយកាលនោះ សេដ្ឋកិច្ចយើងគឺនៅទាបណាស់ ជារដ្ឋមួយដែលមិនអាចរស់ដោយខ្លួនឯងបានស្រួលនោះទេ ត្រូវមានការពឹងពាក់អាស្រ័យជំនួយជាច្រើន..។
បើរាប់ចាប់ផុតពីសម័យខ្មៅងងឹតមកដល់បច្ចុប្បន្ននេះគឺមានរយៈពេល ៣៨ឆ្នាំ ហើយ ដោយលែកក្នុងសម័យឆ្នាំ១៩៨០មក យើងទទួលឥទ្ធិពលភាសា២ គឺ សូវៀត (រុស្ស៊ី) និងវៀតណាម (យួន) ដែលដាក់អោយរៀនតាមសាលារដ្ឋ... និងត្រូវបានអនុញ្ញាតអោយប្រើប្រាស់សេរីដោយសារសម័យនោះប្រទេសកម្ពុជានៅក្រោយឥទ្ធិពលរបស់ សូវៀត (រុស្ស៊ី) និងវៀតណាម (យួន) ហើយពេលនោះសេដ្ឋកិច្ចយើងខ្សោយស្ទើរតែហៅមិនឮ...។
ប្លុកកុម្មុយនីស្ត បានត្រួតត្រាលើខ្មែរស្ទើរតែទាំងស្រុង ភូមិសាស្រ្តនយោបាយ.. តែការរៀនភាសាបរទេស ដូចជា បារាំង អង់គ្លេស..ក៏មានការលួចរៀនខ្លះៗ តែក៏ប្រឈមណាស់ដែរ ព្រោះគេមិនអនុញ្ញាតអោយរៀនដោយសេរីឡើយ មានតែជួលគ្រូមកបង្រៀននៅផ្ទះ..ក្នុងនោះក៏មានភាសាចិនផងដែរ តែប្រើតាមលក្ខណៈគ្រួសារ... ដោយសារពួកប្លុកកុម្មុយនីស្តមិនត្រូវគ្នាជាមួយ ប្លុកសេរីឡើយ ព្រោះភាសា អង់គ្លេស បារាំង ជាភាសាដែលពួកប្លុកកុម្មុនីយស្តយល់ថាពួកសេរីប្រើប្រាស់វា ហើយចង់បិទឥទ្ធិពលរបស់ពួកសេរីមិនអោយមានវត្តមាននៅក្នុងប្រទេសខ្មែរដែលខ្លួនកំពុងតែត្រួតត្រា ជាមេកើយ... ហើយម្យ៉ាងទៀតសម័យនោះពួកប្លុកសេរីកំពុងធ្វើសង្រ្គាមត្រជាក់ជាមួយពួកប្លុកកុម្មុយនីស្ត សូវៀត ហើយនៅឆ្នាំ១៩៩០ សូរៀត បានចាញ់សង្រ្គាមត្រជាក់របស់អាមេរិក ហើយបានបញ្ចប់ទៅ បែកជាប្រទេសច្រើន ហើយបានប្តូរឈ្មោះមក រុស្ស៊ី រហូតដល់បច្ចុប្បន្ន...។
ចាប់តាំងពីមេកុម្មុយនីស្ត សូវៀត ចាញ់សង្រ្គាមត្រជាក់អាមេរិកមក ឥទ្ធិពលរបស់មេកុម្មុយនីស្ត សូវៀត ក៏បានថបថយឥទ្ធិពល ពេលនោះចង់មិនចង់ឥទ្ធិពលរបស់ វៀតណាមដែលជាប្រទេសកុម្មុយនីស្តមួយដែរ ហើយមានឥទ្ធិពលមកលើខ្មែរផងដែរ ក៏ថបថយឥទ្ធិពលផងដែរ.. ខ្មែរចាប់ផ្តើមរើខ្លួនបានបន្តិចពីឥទ្ធិពលរបស់ប្លុកកុម្មុយនីស្ត សម្តេចនរត្តមសីហនុ ក៏បានយាងចូលប្រទេសជាតិវិញហើយបាននាំយកមកនូវមុខមាត់ថ្មីដោយសន្ធិសញ្ញា ២៣តុលា ១៩៩១ ធ្វើអោយប្រទេសកម្ពុជារើខ្លួនផុតពីរបបកុម្មុយនីស្តដោយចំហរ ហើយក៏អនុវត្តន៍របបទីផ្សារសេរីចូលមក..។
សូមបញ្ជាក់ថាដំណាក់កាលនោះមាន៣ចរន្តចូលមកគឺ ឥទ្ធិពលនយោបាយថ្មី ចរន្តសេដ្ឋកិច្ចថ្មី និងភាសា។ ភាសារួមមាន៖ រុស្ស៊ី នៅមានវត្តមាន វៀតណាម(យួន)ក៏នៅមានវត្តមាន បារាំងអាចរៀនបាន អង់គ្លេស ចិន ថៃ ចំណែកកូរ៉េ និងជប៉ុនមានតិចតួចបំផុត។
ប្រជាជនខ្មែរចាប់ផ្តើមមើលឃើញចរន្តថ្មី ហើយក៏ចាប់យកនូវភាសា ទៅតាមចរន្តសេដ្ឋកិច្ចថ្មីដែលបានបើកទូលាយអោយទីផ្សារដើរ មានអ្នកវិនិយោគទុនមកច្រើន... ដោយសារពី ១៩៧៩ មកខ្មែរយើងធ្លាប់ប្រើភាសា សូវៀត (រុស្ស៊ី) វៀតណាម (យួន)ខ្លះៗ តែគ្មានភាពរីកចម្រើនសេដ្ឋកិច្ចនោះទេ ក៏បោះបង់ចោលហើយចាប់យកភាសាថ្មីដែលហូរចូលមកដោយសារប្រទេសបានប្តូរមុខមាត់ថ្មី លំហូរសេដ្ឋកិច្ចថ្មីដែលប្រជាជនប្រមើមើលឃើញថានឹងចូលមក! ក្នុងនោះភាសា អង់គ្លេស ចាប់ផ្តើមមានប្រជាប្រិយភាព ជាមួយនិងភាសាថៃផងដែរ ដោយសារសម័យនោះអ្នកវិនិយោគជនជាតិថៃបានចូលមករកស៊ីយ៉ាងច្រើន..។
យើងនៅចាំបានថាក្រុមហ៊ុនរបស់ ថាក់ស៊ីន គឺជាក្រុមហ៊ុនមួយធំផងដែរ នៅមានក្រុមហ៊ុនជាច្រើន របស់ប្រើប្រាស់ផ្សេងៗ សុទ្ធតែនាំចូលមកពី ថៃ ជាច្រើន.. ចំណែកភាសាបារាំងដែលធ្លាប់ជាម្ចាស់អាណានិគមមកលើខ្មែរស្ទើរតែជិត ១០០ឆ្នាំ ក៏ពេញនិយមផងដែរ សាលារដ្ឋក៏បានដាក់បញ្ចូលភាសាបារាំងក្នុងកម្មវិធីសិក្សា តែការប្រកួតប្រជែងភាសានេះបានលេចរូបរាងច្បាស់នៃភាសាដែលប្រជាពលរដ្ឋខ្មែរពេញនិយមជាងគេគឺភាសា អង់គ្លេស ដោយសារក្នុងឆ្នាំ ១៩៩៣ អ៊ុនតាក់ ចូលមករៀបចំការបោះឆ្នោតជាលើកដំបូងបន្ទាប់ពីកម្ពុជាងើបផុតពីរបបខ្មៅងងឹតមក។
បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានបើកផ្លូវអោយប្រទេសកម្ពុជាទទួលនូវឥទ្ធិពលសេដ្ឋកិច្ចថ្មីដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ប្រជាជនខ្មែរក៏ចាប់ផ្តើមរៀនភាសាអង់គ្លេសដោយយល់ថាវាជាភាសាអន្តរជាតិប្រើច្រើនជាងគេង... តែក៏នៅមានអ្នកនិយមភាសាផ្សេង ដូចជាបារាំង ថៃ ចិន ក្នុងទសវត្សរ៍ទី ៩០ តែចាប់ពីឆ្នាំ១៩៩៣ មក ភាសា ដែលលេចធ្លោជាងគេគឺភាសា អង់គ្លេស ហើយភាសាផ្សេងៗទៀត ក៏ថបថយបន្តិចម្តងៗ ចំណែកភាសាចិន វិញគឺពេញនិយមប្រើតាមផ្ទះសម្រាប់កូនចៅចិនដែលមានខ្សែស្រឡាយចិន គេនៅតែបង្រៀនកូនចៅអោយចេះនិយាយ និងប្រើ.. (ស្រួលនិយាយដើម... ^_^ ) ។
គួរកត់សម្គាល់ផងដែរក្នុងឆ្នាំ១៩៩៣មក ភាសា២ ក៏បានបាត់មុខ សាបឥទ្ធិពលមកលើខ្មែរ គឺ ភាសា សូវៀត (រុស្ស៊ី) និងភាសា វៀតណាម (យួន) បាត់ស្ទើរតែទាំងស្រុង មានប្រើសម្រាប់តែជនជាតិ វៀតណាម (យួន) នៅតាមផ្ទះដែលរស់នៅក្នុងប្រទេសកម្ពុជាយើងតែប៉ុណ្ណោះ.. ចំពោះការធ្វើជំនួញជួញដូរ មិនសូវឃើញមានប្រើនោះទេ ស្ទើរតែកម្រផងដែរមកដល់បច្ចុប្បន្ន..។
បន្ទាប់ពីឆ្នាំ១៩៩៨ ដល់ ២០០០ឡើងមក ក៏ចាប់ផ្តើមមានភាសាថ្មី២ទៀតចូលមក គឺភាសា កូរ៉េ និងជប៉ុន តែមិនឈ្នះភាសាអង់គ្លេសទេ ហើយរដ្ឋក៏បានបញ្ចូលភាសាអង់គ្លេសចូលក្នុងកម្មវិធីសិក្សារបស់សិស្សផងដែរ ព្រោះដោយសារជាភាសាសកល!...។
កូរ៉េបានផ្សព្វផ្សាយនូវប្រទេសកីឡាប្រដាល់តៃក្វាន់ដូរ... ហើយក៏ចាប់ផ្តើមមានសាលាបង្រៀនភាសាផងដែរ ហើយនឹងបើកផ្លូវទទួលយកពលករស៊ីឈ្នួលកម្លាំងពលកម្មទៅធ្វើការនៅប្រទេសកូរ៉េបណ្តើរៗ ហើយល្បីខ្លាំងនៅឆ្នាំ ២០១០ឡើងមក ហើយខ្លាំងបំផុតនៅឆ្នាំ ២០១៥ ដោយសារទីផ្សារការងារបានប្រាក់កម្រៃខ្ពស់..។
ជប៉ុនវិញក៏មានចូលមកដែរ ដោយសារជប៉ុនជាម្ចាស់ជំនួយជួយដល់កម្ពុជាច្រើនក្នុងការកសាងប្រទេសបន្ទាប់ពីរួចផុតពីសង្រ្គាមខ្ទេចខ្ទី... ជួយសាងសង់ស្ពានផ្លូវ...ហើយជប៉ុនក៏ចាប់ផ្តើមវិនិយោគមកកម្ពុជាតាមរយៈទោសចក្រក្រយានយន្ត ម៉ូតូ ឡាន... នេះជាអ្វីដែលជប៉ុនបានពីខ្មែរទៅវិញ ហើយជួយខ្មែរវិញនូវជំនួយឥតសំណង... សព្វថ្ងៃយើងឃើញថាស្ទើរតែ ៩០%នៃយានយន្ត ម៉ូតូឡាន គឺជាផលិតផលរបស់ជប៉ុន ហើយមកដល់ឆ្នាំ ២០១៧ នេះអ្នកវិនិយោគជប៉ុនធំៗក៏មកបណ្តើរៗ (អគារបូឌិញ ដែលនឹងត្រូវសាងសង់ថ្មីដោយក្រុមហ៊ុនជប៉ុន ហើយជាការវិនិយោគស្នាមញញឹម មិនធ្វើអោយប្រជាជនដែលជាម្ចាស់ដីក្តៅក្រហាយបាតុកម្ម...ដូចក្រុមហ៊ុនបរទេសផ្សេងទៀតដែលមិនមានគម្រូល្អដូចជប៉ុន) ហើយភាសាជប៉ុន ក៏ជាភាសាត្រូវប៉ាន់នាសម័យថ្មីមួយផងដែរ តែពិបាករៀនបន្តិច! ភាសាត្រូវប៉ាន់ដោយសារអ្នកធ្វើការជាមួយជប៉ុននឹងទទួលបានប្រាក់ខែល្អ បើអ្នកវិនិយោគវិញក៏កាក់កបផងដែរ ដោយសារជប៉ុនជាប្រទេសអ្នកមានផ្នែកសេដ្ឋកិច្ច...។
ទន្ទឹមនឹងភាសាកូរ៉េងើបឡើងក្នុងប្រទេសខ្មែរដោយសារតែទីផ្សារការងារ និងជប៉ុនក៏ត្រូវប៉ាន់ ស្រាប់តែភាសាថៃហាក់បាត់ស្រមោលបន្តិចម្តងៗផងដែរ តែភាសាចិនវិញដែលសំងំនៅក្នុងសង្គមគ្រួសារកូនចៅចិនខ្មែរ ក៏រាងងើបបន្តិចផងដែរ ដោយសារឥទ្ធិពលសេដ្ឋកិច្ចរបស់ចិននាងពេលបច្ចុប្បន្ននេះងើបខ្លាំងជាងមុនច្រើន.. តែមិនមានឥទ្ធិពលលើកិច្ចការរដ្ឋឡើយ យើងស្កេតឃើញថា មានតែភាសា អង់គ្លេស មួយហាក់នៅនឹង និងរឹងមាំខ្លាំងជាងគេ ហើយ កូរ៉េ ជប៉ុនស្ទុះលឿន ចំណែកចិនវិញប្រើក្នុងសង្គមគ្រួសារ សម្រាប់ការទំនាក់ទំនងជំនួញមានតិចជាងភាសាអង់គ្លេស តែយើងមិនអាចស្មានដឹងដោយសារថ្មីៗនេះ ចិន បានសម្រុកចូលមកខ្មែរច្រើន វាក៏អាចជះឥទ្ធិពលការប្រើ ការៀនភាសាចិន កើនឡើងផងដែរ ដោយសារឥទ្ធិពលនយោបាយរបស់រដ្ឋបានចាប់ដៃជាមួយចិនជាចំហរ ខណៈពេលកំពុងតែមានវិបត្តិនយោបាយនៅចុងឆ្នាំ២០១៧ តើភាសាចិន អាចនឹងមានសន្ទុះខ្លាំងទេ? បើមើលតាមឥទ្ធិពលនយោបាយ..។
ខ្មែរ សេដ្ឋកិច្ច ពឹងផ្អែកលើអឺរ៉ុបដែលបានទិញទំនិញរបស់ខ្មែរ និងជួយជំនួយដល់ខ្មែរ....
ចិន វិនិយោគមកខ្មែរ (រោងចក្រ...) តែផលិតផលទាំងនោះគឺនាំចេញទៅអឺរ៉ុប.. ជួយអោយកម្មករខ្មែរមានការងារប្រាក់ខែមានកម្រិត..
ខ្មែរ គឺជាកម្មករផលិត ផលិតផលអោយចិន លក់អោយ អាមេរិក និងអឺរ៉ុប..
ឥទ្ធិពលនយោបាយ សេដ្ឋកិច្ច ភាសា តើប្រជាពលរដ្ឋខ្មែរ គួររៀនភាសាមួយណា? រើសយកមួយណា?
មាន អង់គ្លេស ជប៉ុន កូរ៉េ ចិន ថៃ(សៀម) វៀតណាម(យួន)
សម្រាប់បច្ចុប្បន្ន យើងឃើញថាភាសាអង់គ្លេសនាំមុខគេហើយ ដែលប្រើផ្លូវការ តើអនាគតនឹងមានការប្រែប្រួលទេ? ^_^ ៕៚
(ដោយ KK)
Comments
Post a Comment