លោក សុខ ឥសាន ថារាជរដ្ឋាភិបាលចាត់វិធានការកម្ចាត់ជនក្បត់ជាតិក្នុងប្រទេសខ្មែរសោះ ហេតុអី អាមេរិក និងអន្តរជាតិ មករករឿងរដ្ឋាភិបាលកម្ពុជាទៅវិញ?
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ហៅកាត់(CPP) បានអត្ថាធិប្បាយលើកចម្ងល់ថា ហេតុអ្វីរាជរដ្ឋាភិបាលគ្រាន់តែចាត់វិធានការផ្លូវច្បាប់ទៅលើជនល្មើសច្បាប់ធ្ងន់ធ្ងរកម្រិតក្បត់ជាតិ និងរំលាយគណបក្សប្រឆាំង (CNRP) ដែលល្មើសច្បាប់ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ សោះ ប៉ុន្តែបែរជាប្រទេសមហាអំណាចដូចជា មករករឿងរាជរដ្ឋាភិបាលកម្ពុជាទៅវិញ?
បើតាមសម្តីការលើកឡើងរបស់លោក សុខ ឥសាន បែបនេះគឺមានន័យចង់សំដៅទៅលើមហាអំណាចអាមេរិក ដែលបានថ្កោលទោសមកលើរាជរដ្ឋាភិបាលកម្ពុជា ថាបានចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ហើយរំលាយគណបក្សសង្រ្គោះជាតិកន្លងមកធ្វើអោយប៉ះពាល់រំលោភយ៉ាងធ្ងន់ធ្ងរទៅលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា..។
ការថ្លែងបែបនេះរបស់លោក សុខ ឥសាន បានធ្វើឡើងតាមប្រព័ន្ធតេឡេក្រាមថ្ងៃ ១៨ ធ្នូ ២០១៧ (ហេតុអី? គ្រាន់តែរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ លើជនល្មើសច្បាប់ធ្ងន់ធ្ងរដល់ថ្នាក់ក្បត់ជាតិ និងរំលាយគណបក្សប្រឆាំងល្មើសច្បាប់ ដើម្បីជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ មូលហេតុអីមករករឿងរាជរដ្ឋាភិបាលកម្ពុជាទៅវិញ? តាមពិតត្រូវលើកទឹកចិត្ត រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចទៅវិញទេទើបត្រឹមត្រូវ)
ការថ្លែងបែបនេះរបស់លោក សុខ ឥសាន បានធ្វើឡើងតាមប្រព័ន្ធតេឡេក្រាមថ្ងៃ ១៨ ធ្នូ ២០១៧ (ហេតុអី? គ្រាន់តែរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការផ្លូវច្បាប់ លើជនល្មើសច្បាប់ធ្ងន់ធ្ងរដល់ថ្នាក់ក្បត់ជាតិ និងរំលាយគណបក្សប្រឆាំងល្មើសច្បាប់ ដើម្បីជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ មូលហេតុអីមករករឿងរាជរដ្ឋាភិបាលកម្ពុជាទៅវិញ? តាមពិតត្រូវលើកទឹកចិត្ត រាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចទៅវិញទេទើបត្រឹមត្រូវ)
ទន្ទឹមនឹងនោះដែរ លោកក៏បានលើកយកចំនុចប្រៀបធៀបប្រដូចទៅប្រទេស ថៃ ដែលរដ្ឋាភិបាលថៃ បានធ្វើរដ្ឋប្រហារដោយយោធា ហើយរដ្ឋាភិបាលថៃកាន់កាប់ប្រទេសដោយយោធា ហេតុម្តេចបានជាមហាអំណាចអាមេរិក មិនថ្កោលទោសរដ្ឋាភិបាលថៃផង? ម្តេចបានជាមករករឿងតែកម្ពុជា? ហើយម្តេចមិនទៅខិតខំជួយអោយលោកស្រី យីង ឡាក់ អតីតនាយករដ្ឋមន្រ្តីមកកាន់អំណាចវិញផង? ម្តេចក៏ស្ងាត់ជ្រាបចឹង? ឬមិនហ៊ាននិយាយ? ហើយនៅតែដំណើរការសហប្រតិបត្តិការជាមួយរដ្ឋាភិបាលយោធានោះថែមទៀត?
លោកក៏បានលើកមួយចំនុចទៀតទៅលើប្រទេសចិន ថា អាមេរិកតែងតែប្រឆាំងជាមួយប្រទេសកុម្មុយនីស្ត ដូចជាចិន រុស្ស៊ី.. តែម៉េចបានទៅនៅតែសហការ ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មយ៉ាងសកម្មទៅវិញ? តើក្រែងសិទ្ធិមនុស្សនៅចិន ប្រជាធិបតេយ្យនៅចិន អាមេរិកទទួលយកបានទេ?
លោក សុខ ឥសាន ក៏បានត្អូញត្អែរថាអាមេរិកជាប្រទេសមហាអំណាចមានសព្វាវុធ មានមីស៊ីលនុយក្លេអ័រអាវុធប្រល័យលោក សេដ្ឋកិច្ចលេខ១លើលោក មិនគួរណាមកចោទប្រកាន់ប្រទេសតូចមួយដែលមានអាវុធបរិមាណូតែ ២ បីដើម ថាគម្រាមកំហែងខ្លួន.. (ចង់សំដៅទៅបញ្ហាឧបទ្វីបកូរ៉េ ឬកូរ៉េខាងជើង)
លោកថាបញ្ហាទាំងនោះប្រហែលជាមិនមែនជាមកពីបញ្ហាលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សជាធំទេដឹង? គឺជាការដណ្តើមភូមិសាស្រ្តនយោបាយការប្រកួតប្រជែងមនោគមន៍វិជ្ជាទេដឹង?!!
ចំពោះបញ្ហាខាងលើដែលលោក សុខ ឥសាន លើកឡើងអំពីការប្រៀបធៀប ក៏មានអ្នកនយោបាយអ្នកគាំទ្រខាងគណបក្សសង្រ្គោះជាតិខ្លះ(ដូចជាបណ្ឌិតវិទ្យាសាស្រ្តនយោបាយ សូណារ៉ូ សាស្រ្តាចារ្យទស្សនៈវិទ្យា សន តារ៉ា និងអ្នកដែលមាននិន្នាការប្រឆាំងផ្សេងៗទៀតបានលើកឡើងថា ការដែលយកប្រទេស ថៃ មកប្រៀបធៀបជាមួយប្រទេសកម្ពុជាគឺជារឿងអស់សំណើច មិនសមស្រប មូលហេតុដោយសារ ប្រទេសថៃ និងកម្ពុជា គឺអំណាចខុសគ្នា ដោយសារប្រទេសថៃ យោធាកាន់ដោយព្រះមហាក្សត្រថៃ ចំណែកកម្ពុជា យោធាកាន់ដោយបុគ្គល ហើយព្រះមហាក្សត្រមិនមានអំណាចក្នុងដៃដូចក្សត្រថៃនោះទេ។ ចំពោះការរំលាយបក្សវិញ នៅថៃ គឺយោធាកាន់អំណាចហើយបក្ស២ធំៗ មិនមានអំណាច គឺត្រូវបានដកហូតសិទ្ធិទាំង២ ខុសពីកម្ពុជា!..)។
គេបានលើកឡើងថា នៅថៃ រដ្ឋាភិបាលយោធាគេអធ្យាក្រិតមិនកាន់ជើងខាងណា ហើយព្រះមហាក្សត្រអ្នកបញ្ជាយោធា ហើយគ្រាន់តែជារដ្ឋាភិបាលយោធាបណ្តោះអាសន្នតែប៉ុណ្ណោះ គេនឹងរៀបចំការបោះឆ្នោតនាពេលខាងមុខ...។
ចំណែកកម្ពុជាវិញគណបក្សមួយត្រូវបានរំលាយដោយច្បាប់វិសោធនកម្ម៣លើក ដែលអ្នកគាំទ្របក្សប្រឆាំងរូបនោះចោទថាជាច្បាប់មិនបម្រើផលប្រយោជន៍ជាតិជាធំ គឺជាច្បាប់ដែលសម្រាប់តែបង្កើតឡើងដើម្បីបំបាក់ដៃគូប្រកួត៕៚
ដោយ (KK)
(សូមកុំចម្លងអត្ថបទរបស់ខ្ញុំដោយគ្មានការអនុញ្ញាត សូមប្រើការគិតរបស់អ្នកសរសេរអត្ថបទដោយខ្លួនឯងថ្មីទៅតាមព័ត៌មាឯកសារយោង... ;) )
ដោយ (KK)
(សូមកុំចម្លងអត្ថបទរបស់ខ្ញុំដោយគ្មានការអនុញ្ញាត សូមប្រើការគិតរបស់អ្នកសរសេរអត្ថបទដោយខ្លួនឯងថ្មីទៅតាមព័ត៌មាឯកសារយោង... ;) )
Comments
Post a Comment