តំណាងបក្សកុម្មុយនិស្តវៀតណាម ស្នើសុំអោយ កម្ពុជា បើកអោយមាន ដេប៉ាតេម៉ង់ភាសាវៀតណាមនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ..


ក្រុងភ្នំពេញ៖ តំណាងបក្សកុម្មុយនិស្តយួន (វៀតណាម) ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា បានស្នើសុំ កម្ពុជា បើកឱ្យមាន ដេប៉ាតេម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលសំណើនេះត្រូវបានកម្ពុជាយកទៅពិចារណា ។
សំណើរបស់វៀតណាមធ្វើឡើងក្នុងជំនួបរវាង លោកHUYNH THANH DAT សមាជិកគណៈកម្មការ
កណ្តាលបក្សកុម្មុយនិសវៀតណាម លោក NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយលេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិវៀតណាមជាមួយលោក បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ( RUPP )នៅថ្ងៃទី២៧ មករាឆ្នាំ២០១៧ នេះបើតាមគេហទំព័រមួយចុះផ្សាយនៅថ្ងៃនេះ។
នៅក្នុងជំនួបសំណេះសំណាលនេះ លោក  NGUYEN THIEN NHAN បានលើកឡើងអំពីគោលបំណងនៃ បង្គើត ដេប៉ាតេម៉ង ភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលលោកសង្ឃឹមថានឹងមានការយល់ពីកម្ពុជាក្នុងពេលឆាប់នេះៗ ។
ស្របពេលនេះដែរ លោកបណ្ឌិត ជេត លី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឯកភាព និងពិចារណាលើគំនិតស្នើសុំនេះ។
ក្នុងនោះដែរលោក  NGUYEN THIEN NHAN បានស្នើឲ្យកម្ពុជាពង្រឹងបន្ថែមវប្បធម៌និងផ្នែកផ្សេងទៀតដើម្បីអភិវឌ្ឍន៍តំបន់អាស៊ានមានការរីកចម្រើន។ លោកថាវៀតណាមគឺជាមិត្តស្មោះត្រង់របស់កម្ពុជា។
សូមបញ្ជាក់ថាមកទល់ពេលនេះ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាននិស្សិតវៀតណាម ទទួលការសិក្សា ចំនួន៧៧៧នាក់ ក្នុងនោះ មាននិស្សិតជាកម្មាភិបាលនៅតាមបណ្តាខេត្ត និងក្រសួងមន្ទីរ ព្រមទាំងមន្រ្តីស្ថានទូតវៀតណាមផងដែរ៕៚

ប្រភពដកស្រង់ពី (news.dailyfresh.info)

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

មោទនភាពជាតិយើងណាស់ បងប្អូនខ្មែរបានជួយគ្នាម្នាក់១មេដៃៗ ឥឡូវនេះម៉ោងនេះខណៈនេះរូបរបស់ខ្មែរយើងបានទទួលការគាំទ្រ Like ដល់ទៅ151K និងចំនួនShare 245K កន្លះ នឹងឡើងតួលេខទៀត!..