ឡាំប៉ាតា អ៊ីតាលីហក់ចូលទីផ្សារកម្ពុជា ដេញជើង ឡាំប៉ាតាឥណ្ឌា ខណៈ App ហៅ ឡាំប៉ាតា កំពុងរីកដូចផ្សិត


ឡាំប៉ាតា ប្រភេទថ្មីឈ្មោះ Ape របស់ក្រុមហ៊ុនអ៊ីតាលានម៉ូតូ (Italian Motors) បានហក់ចូលទីផ្សារកម្ពុជាកាលពីថ្ងៃ ទី២៦ ខែ​មេសា ឆ្នាំ ២០១៨ ម្សិលមិញនេះ ខណៈដែល App ហៅ ឡាំប៉ាតា នៅស្រុកខ្មែរយើងកំពុងរីកដូចផ្សិត ។
ឡាំប៉ាតា ថ្មីនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ដោយមានការចូលរួមពីមន្រ្តីរាជរដ្ឋាភិបាល និងដៃគូឯកជនជាច្រើនទៀត។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ បានបង្ហាញចំណាប់អារម្មណ៍ថា តាមរយៈមធ្យោបាយនេះ វាពិតជាមានសារសំខាន់ណាស់ ទៅដល់ការចូលរួមចំណែកបម្រើឱ្យភាពរីកចម្រើននៃវិស័យទេសចរណ៍ តាមរយៈការកសាង​​កម្ពុជាស្អាត​ និង​បៃតង​ដែលនឹង​ធ្វើសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។
ឯកឧត្តមបានបន្ថែមថា វិស័យទេសចរណ៍ជាវិស័យសំខាន់មួយ ដែលបានចូលរួមបម្រើដល់សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងកាលពីអំឡុងចូលឆ្នាំថ្មី​កន្លងមកនេះ ទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តជាង៥លាននាក់​ ទៅកាន់គោលដៅទេសចរណ៍នានា​ ហើយក្រសួងក៏បានដាក់ចេញនូវយុទ្ធសាស្ត្រ អភិវឌ្ឍនូវគោលដៅទេសចរណ៍ទាំងអស់ ឱ្យកាន់តែល្អប្រសើរផងដែរ។
លោក​ វុង ពិលី នាយកប្រតិបត្តិក្រុមហ៊ុនអ៊ីតាលានម៉ូតូ បានលើកឡើងថា ឡាំប៉ាតា Ape របស់ Piaggio ដែលចូលរួមចំណែកដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ នៅក្នុងទីក្រុងពេលនេះ គឺធ្វើដំណើរ​ដោយ​ប្រើប្រាស់កម្មវិធី App តាមទូរស័ព្ទដៃដូចជា Grab, PassApp, WeGo, Tos Tos, CamGo, 711Go Taxi, Exnet និង App ជាច្រើនផ្សេងៗទៀត។
លោកបានបញ្ជាក់ទៀតថា ជាមួយកម្មវិធី App តាមទូរស័ព្ទដៃនេះ វាពិតជាមានភាពងាយស្រួលណាស់ ហើយវាអាចសន្សំពេលវេលាបានទៀតផង ដោយឲ្យគេមកយកដល់កន្លែងដែលយើងនៅតែម្តង ហើយវាអាចជូនយើងទៅកន្លែងណា ដែលយើងចង់ទៅបានយ៉ាងងាយស្រួល​ ដោយគ្រាន់តែចុច ប៉ូតុងមួយប៉ុណ្ណោះ។
ជាចុងក្រោយ លោកបានបញ្ជាក់ទៀតថា វាពិតជាងាយស្រួលជាង ការធ្វើដំណើរនៅបណ្តាប្រទេស​មួយចំនួនទៅទៀត ដោយ​ប្រជាជនគេត្រូវដើរថ្មើរជើង ទៅស្ថានីយ៍រថភ្លើង និង​ដើរពីស្ថានីយ៍រថភ្លើងទៅកន្លែង ដែលពួកគេចង់ទៅ។
អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....