អាជ្ញាធរខេត្តសៀមរាប ហាមមិនអោយអាជីវករលក់កាំភ្លើងបាញ់ទឹកឡើយ...


នៅថ្ងៃច័ន្ទ ៩រោចខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសៀមរាប ចុះផ្សព្វផ្សាយស្ដីពីផលប៉ះពាល់បណ្ដាលឲ្យគ្រោះថ្នាក់ ដោយសារការប្រើប្រាស់កាំភ្លើងបាញ់ទឹកដល់ជនដ៏ទៃ និងអ្នកធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខក្នុងខេត្តសៀមរាប មានដូចខាងក្រោម÷
១/ បញ្ឈប់ការតាំងលក់កាំភ្លើងបាញ់
ទឹក ចាប់ពីថ្ងៃនេះតទៅ ដែលបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងក្រុងសៀមរាបមាន:
១-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក បានចំនួន ១២ កន្លែង ។
២-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានចំនួន ០៥ កន្លែង ។
៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក បានចំនួន ០៥ កន្លែង ។
៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចំនួន ០៣ កន្លែង ។
ក្នុងនោះ ម្ចាស់អាជីវករបានយល់ព្រមតាមការផ្សព្វផ្សាយណែនាំរបស់សមត្ថកិច្ច និងបានធ្វើកិច្ចសន្យា សរុបចំនួន ២៥កន្លែង។

ចំពោះការប្រកាសរបស់អាជ្ញាធរទាំងនេះធ្វើអោយមានការផ្ទុះប្រតិកម្មមតិពីប្រជាពលរដ្ឋអ្នកចូលចិត្តលេងកាំភ្លើងបាញ់ទឹកនៅរដូវចូលឆ្នាំថា បើមិនអោយលក់កាំភ្លើងបាញ់ទឹក ហេតុអ្វីអនុញ្ញាតពីព្រំដែនអោយនាំចូលមកបាន?
១វិញទៀតប្រជាជនក៏លើកឡើងចំពោះល្បែងហ្គេមផ្សេងៗ មកនិយាយផងដែរថា អាជ្ញាធរដើរចាប់កន្លែងលេងល្បែងហ្គេមអនឡាញ តែអនុញ្ញាតអោយក្រុមហ៊ុន ហ្គេមអនឡាញ បើកអាជីវកម្ម...៕៚





Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....