ស្ងាត់ៗ សាំងលួចឡើងថ្លៃ!! ^_^ 4300៛ ហើយកនយើង!!!.. ចយអើយ..


សាំងឡើងថ្លៃក្នុងខណៈកម្ពុជាកំពុងតែរងគំនាប និងអាចប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមអន្តរជាតិជុំវិញនយោបាយមិនល្អនៅកម្ពុជា។

យើងចាំបានថាកាលនៅចុងឆ្នាំ ២០១៧ រដ្ឋាភិបាលបក្សកាន់អំណាចក្រោយពីបានរំលាយគណបក្សប្រឆាំងដ៏ធំរួចហើយ ក៏ចេញសេចក្តីប្រកាសអោយគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់មិនអោយលក់លើសថ្លៃរាយក្នុង១លីត្រ ៣៩០០៛ ឡើយ (មែន ៣៩០០រៀល អាស៊ុបពែទេណា ^_^ )។
កាលនោះគេចង់កាច់បំបាក់អ្នកវិភាគនយោបាយមួយចំនួន ដែលបានវិភាគថា ប្រេងសាំង និង ភ្លើង ទឹក នឹងឡើង! ពីព្រោះនោះជាទំនិញយុទ្ធសាស្រ្ត ដែលប្រជាជនត្រូវការចាំបាច់ ហើយអត់មិនបាន ហើយអាចប្រមូលលុយ កើបលុយពីពីទំនិញយុទ្ធសាស្រ្តនេះបានយ៉ាងស្រួលរាប់លានដុល្លារ១ថ្ងៃៗ ដែលអាចជួយដោះទាល់នូវគំនាបពីអន្តរជាតិដែលមានអាមេរិកអ្នកនាំមុខនោះ ដើម្បីបង្ហាញជូនប្រជាជនខ្លួនថា ទោះគ្មានអាមេរិក ឬសហគមអន្តរជាតិ ក៏កម្ពុជារស់បានដែរ.. គ្មានឡើងថ្លៃ សាំង ភ្លើងទឹកស្អីនោះទេ ^_^ ។

(យើងឃើញថា កូរ៉េខាងជើង ដោយសារលោតខ្លាំងជាមួយអាមេរិក ក៏ត្រូវហុំព័ទ្ធសេដ្ឋកិច្ច តែនៅចិនមួយជួយ តែមកដល់កម្រិតមួយខ្លាំងក៏ចិនបានបិទមួយទៀត ហើយថ្លៃ បិទទាំងការលក់ប្រេងអោយកូរ៉េខាងជើង ធ្វើអោយកូរ៉េខាងជើងមិនអាចមានប្រេងលក់អោយប្រជាជនបាន គឺឡើងថ្លៃកប់ពពក ហើយប្រេងសាំងប្រើបានតែមន្ត្រីយោធាជាន់ខ្ពស់!...)

តើកម្ពុជាអាចមានវាសនាដូចកូរ៉េខាងជើងទេ? បើសិន ចិនដោះដៃមួយទៀត? ពីព្រោះខណៈពេលនេះ មានតែ ចិន ទេ ដែលប្រកាសធ្វើឆ្អឹងខ្នងរឹងមាំអោយ ខ្មែរ តែកាលសម័យ ប៉ុល ពត ចិនក៏ធ្លាប់ធ្វើជាឆ្អឹងខ្នងអោយ ប៉ុល ពត ផងដែរ ហើយថែមទាំងជួយកាងអោយ ប៉ុល ពត មានកៅអីនៅក្នុងអង្គការសហប្រជាជាតិទៀតផង!..។

យើងចាំមើលសម័យរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន តើ ចិន ចេញមុខកាងអោយរដ្ឋាភិបាលក្រោយថ្ងៃបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះ អោយមានកៅអីនៅក្នុងអង្គការសហប្រជាជាតិដូច ប៉ុល ពត ដែរទេ? ។

ខណៈនេះយើងឃើញថា ប្រេងសាំង ឡើងថ្លៃបណ្តើរៗហើយ វាអានឹងឡើងដល់ ៥០០០រៀល ដូចកាលពីអាណត្តិមុន បើសិនវាឡើងដល់ ៥០០០៛ ឬផ្ទុះធ្លាយដល់១០០០០៛ ខណៈដែរសាំងនៅលើពិភពលោកមិនឡើងថ្លៃផងនោះ នោះហើយបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងត្រដរខ្យល់នៃចរន្តហិរញ្ញវត្ថុធ្ងន់ធ្ងរហើយ៕៚

ដោយៈ KK

Comments

Popular Posts

សែនក្តុកក្តួល​​​រំជួល​​ចិត្ត​​ ហើយហូរ​ទឹកភ្នែក​ដោយមិន​ដឹងខ្លួន ពេល​បាន​អានលិខិតលាចុងក្រោយ របស់​នាយក​សាខា​សាលា​​អន្តរជាតិ​វេស្ទើន មុនធ្វើ​អត្តឃាត