លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅកម្មកររោងចក្រអោយចំណាំទុកថា បើបរទេសឈប់ទិញទំនិញកម្ពុជា គឺមិនមែនមកពីលោកទេ គឺមកពីបក្សប្រឆាំង


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សដ៏មានឥទ្ធិពលកាន់អំណាច គណបក្សប្រជាជន  បានថ្លែងអំពីជំនឿសង្ឃឹមថា បរទេសអន្តរជាតិមួយចំនួនដែលធ្លាប់បញ្ជាទិញទំនិញ ជាពិសេសសម្លៀកបំពាក់ពីកម្ពុជា នឹងមិនបញ្ឈប់ ឬបិទការបញ្ជាទិញពីកម្ពុជានោះទេ។

ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចុះទៅសំណេះសំណាលជួបជាមួយកម្មកររោងចក្រ និងនិយោជិគសរុប ១៣៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ ដែលកំពុងដំណើរការនៅក្នុងតំបន់ភ្នំពេញថ្មី និងខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១៧នេះ។ នៅក្នុងពិធីនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា តាមច្បាប់ស្តីពីការធ្វើពាណិជ្ជកម្ម រួមទាំងកិច្ចសន្យានានារបស់ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង ឬទំនិញផ្សេងៗទៀតរបស់កម្ពុជា នឹងមិនបញ្ឈប់ ឬបិទការបញ្ជាទិញបន្តនោះទេ។


បើយោងតាមសម្តីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ងៃនេះនឹងថ្ងៃមុន ខុសគ្នាតែប៉ុន្មានថ្ងៃសោះ ហាក់ដូចបញ្ច្រាស់គ្នា ដែលកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកអោយបរទេស ជាពិសេស EU និងអាមេរិកថា កុំបិទឬកាត់ខ្លះៗ បិទកាត់ទាំងអស់តែម្តងទៅ រួមទាំងជំនួយ..(យោងតាមឃ្លីបវីឌីអូរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក...) គឺជាសារក្តៅមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅហ្នឹងសហគមន៍អឺរ៉ុប ជាពិសេសអាមេរិក ហើយលោកបានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចាប់អារម្មណ៍ឡើងចំពោះទណ្ឌកម្មរបស់អន្តរជាតិ ជាពិសេសអាមេរិក ដោយក្រោមហេតុផលថា បើទោះប្រទេសទាំងនេះព្យាយាមដាក់ទណ្ឌកម្ម ហើយមិនព្រមជួយទិញទំនិញពីកម្ពុជា ក៏នៅមានប្រទេសដទៃទៀតគេជួយទិញទំនិញរបស់កម្ពុជាដែរ។




ដោយស្ថានការណ៍នយោបាយក្តៅងំនៅកម្ពុជាកំពុងតែធ្វើអោយអន្តរជាតិចោលភ្នែកមើលមកកម្ពុជា និងបានរឹតត្បិតអាចដាក់គំនាបសេដ្ឋកិច្ច ដើម្បីជាថ្នូរអោយកម្ពុជាមានការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរីត្រឹមត្រូវទទួលយកបាន... ធ្វើឡើងក្រោយពីតុលាការកំពូល ដែលចៅក្រមមានកូតាមកពីគណបក្សប្រជាជន តាមសាលដីកាប្រកាសថ្ងៃទី ១៦ វិច្ឆិកា ២០១៧ បង្គាប់រំលាយគណបក្សសង្គ្រោះជតាិចេញពីបញ្ជីបោះឆ្នោតជាតិ តាមបណ្តឹងរបស់គណបក្សតូចៗ ជាពិសេសបណ្តឹងរបស់ក្រសួងមហាផ្ទៃរួចមក អាមេរិកប្រតិកម្មមុនគេ ហើយបានប្រកាសផ្តាច់ជំនួយដល់ គ.ជ.ប ហើយព្រមទាំងអនុម័តនូវច្បាប់មួយចំនួនទៀតដែលបិទផ្លូវមន្ត្រីរបស់កម្ពុជាទាំងឡាយណាដែលរងការចោទប្រកាន់រំលោភសិទ្ធិមនុស្ស ចូលក្នុងបញ្ជីខ្មៅ មិនអោយធ្វើពាណិជ្ជកម្មជាមួយ...។


ងាកមកមើលខាងអឺរ៉ុបវិញ សហភាពអឺរ៉ុប ក៏បានព្រមានគម្រាមបង្កកការអនុគ្រោះពន្ធសម្រាប់ទំនិញនាំចូលមកពីកម្ពុជា ដោយថា បើសិនរបបដឹនាំរបស់គណបក្សកាន់អំណាចដែលមានប្រមុខបក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដោះលែងប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ហើយធានាបើកផ្លូវអោយគណបក្សសង្រ្គោះជាតិ បានចូលរួមប្រកួតការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដោយសេរីត្រឹមត្រូវយុត្តិធម៌ទេនោះ នឹងបង្កកលើការអនុគ្រោះពន្ធនាំចូលផ្សេងៗ....។


គួរកត់សម្គាល់ឃើញថា ការឡើងកម្តៅខ្លាំងនយោបាយនៅកម្ពុជាបន្ទាប់ពី តុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិនេះមក មិនមែនមានតែ សហភាពអឺរ៉ុបដែលមានសមាជិក២៧ប្រទេស និង អាមេរិក ទេដែលប្រតិកម្មមិនពេញចិត្ត ហើយរឹតត្បិតមកលើកម្ពុជាត្រឹមតែប៉ុណ្ណឹងទេ គឺនៅមានប្រទេស អូស្ត្រាលី រួមជាមួយសហភាពអន្តរជាតិ IPU ដេលមានសមាជិក១៧៣ រួមជាមួយប្រទេសមួយចំនួនទៀត ក៏បានខ្វាយខ្វល់ និងជម្រុញអោយរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បើផ្លូវអោយគណបក្សសង្រ្គោះជាតិបានចូលរួមការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះផងដែរ ហើយធានាថាប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវយុត្តិធម៌ទទួលយកបាន ដែលបញ្ជាក់អំពីតម្លៃនៃប្រជាធិបតេយ្យនៅកម្ពុជា។


ប៉ុន្តែយើងសង្កេតឃើញថាមានមហាអំណាចចិន មួយបានប្រកាសគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក..។


នៅក្នុងពិធីជួបសំណេះសំណាលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងចោទប្រកាន់បន្ទោសទៅលើមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលបានអំពាវនាវដល់អន្តរជាតិអោយបញ្ឈប់ការបញ្ជាទិញទំនិញពីកម្ពុជា មានសម្លៀកបំពាក់ ស្បែកជើង កាបូប....។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថាការអំពាវនាវរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ មិនមែនសម្លាប់រូបលោក និងក្រុមគ្រួសារលោកទេ គឺធ្វើនេះសម្លាប់កម្មករទាំងមូលទាំងអស់ដែលមាននៅក្នុងប្រទេសកម្ពុជា។


សង្កត់ធ្ងន់ពីលើការដាក់បន្ទុកកំហុសទាំងនោះលើមេដឹកនាំថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អោយកម្មករ កម្មការិនីរោងចក្រទាំងអស់នៅកម្ពុជាធ្វើការចងចាំចំណាំទុកថា បើសិនបរទេសបញ្ឈប់បញ្ជាទិញ ឬកាត់បន្ថយ ឈានទៅរកការបិទបញ្ជាទិញទំនិញពីកម្ពុជា ក្នុងករណីណាមួយនោះ នោះជាទង្វើរបស់គណបក្សប្រឆាំង CNRP ដែលយកកម្មករ ធ្វើជាចំណាប់ខ្មាំងដើម្បីបិទបាំងការប្រព្រឹត្តនូវទង្វើខុសច្បាប់របស់ខ្លួន.. ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សង្ឃឹមថា ប្រទេសដែលធ្លាប់បញ្ជាទិញទំនិញពីកម្ពុជាកន្លងមក ពួកគេនៅតែរក្សាការបញ្ជាទិញបន្ត ហើយមិនបិទការបញ្ជាទិញទំនិញពីកម្ពុជាឡើយដែលជាសេដ្ឋកិច្ចរបស់កម្ពុជា៕៚






វីឌីអូទាំងស្រុងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់កម្មករកម្មការិនីរោងចក្រទាំង ២៥ សូមចុចលីងនេះ » https://www.facebook.com/hunsencambodia/videos/1523218444393314/

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....