អាមេរិកផ្តាច់ជំនួយក្នុងការកម្ចាត់មីននៅកម្ពុជា.. :(


ការប្រកាសរបស់ស្ថានទូតអាមេរិកបានសម្រេចនឹងកាត់ជំនួយមនុស្សធម៌របស់ខ្លួនដល់ ស៊ីម៉ាក ចាប់ពីខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះហើយ ដោយមិនបានបញ្ជាក់អំពីមូលហេតុអ្វីលម្អិតនោះឡើយ នេះបើយោងតាមអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់​មីនកម្ពុជា (CMAC)។
ដកស្រង់សម្តីមន្ត្រីអង្គការ អ៉ិនភីអេ ដែលជាអង្គការដៃគូសហការជាមួយ ស៊ីម៉ាក បានអោយដឹងនៅយប់ថ្ងៃទី ៦-១១-២០១៨ នេះថា ថវិការជំនួយនោះគឺជាលុយជំនួយសម្រាប់បោសសម្អាតគ្រាប់បែករបស់អាមេរិកដែលទម្លាក់លើដីខ្មែរ ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ២.៥លានដុល្លារក្នុង១ឆ្នាំៗ ប៉ុន្តែបើទោះបីជាគ្មានថវិការនេះក្តី ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយ​ករដ្ឋមន្ត្រីហ៊ុន សែន និងដៃគូអភិវឌ្ឍន៍ដទៃទៀតធានាជួយឱ្យ ស៊ីម៉ាក នៅតែបន្តប្រតិបត្តិការបានដដែលមិនដកថយឡើយ។ 

យើងបានដឹងថា កន្លងមក ស៊ីម៉ាក និងភាគីក្រសួងការបរទេសអាមេរិក បានឯកភាពគ្នាក្នុងការគាំទ្រជំរុញកម្លាំង ស៊ីម៉ាក អោយជួយកម្ចាត់មីន និងគ្រាប់យុទ្ធភណ្ឌ សេសសល់មិនទាន់ផ្ទុះលើទឹកដីកម្ពុជា...ដែលបានបន្សល់ទុករាប់ឆ្នាំក្នុងសម័យសង្រ្គាម...។
បើតាមអ្នកវិភាគសង្គម អ្នកចេះដឹង បញ្ញាវន្ត័... បានបញ្ចេញមតិថា គ្រាប់សំណល់មិនទាន់ផ្ទុះទាំងនោះ ជាផលិតផលមានច្រើនប្រទេសដែលបានបន្សល់ទុកនៅកម្ពុជា ដោយបានគម្រាមកំហែងអាយុជីវិតប្រជាពលរដ្ឋខ្មែររាប់សែននាក់នៅតាមខេត្តជនបទ... ក្នុងនោះមានគ្រាប់ដែលផលិតនៅ សូវៀត(រុស្ស៊ី) ចិន អាមេរិក.... ដែលបានបន្សល់ទុកកប់ក្នុងទឹកដីមាតុភូមិខ្មែរ ក្នុងសម័យសង្រ្គាម។

ជំនួយមនុស្សធម៌របស់អាមេរិកគឺចង់បោសសម្អាតគ្រាប់យុទ្ធភណ្ឌទាំងនោះដើម្បីសុវត្តិភាពដល់ប្រជាជនកម្ពុជា ហើយមានមួយចំនួនក៏ជាគ្រាប់យុទ្ធភណ្ឌរបស់ខ្លួនផងដែរ ដែលបានធ្វើសង្រ្គាមប្រឆាំងវៀតណាម និងជួយដល់លោកសេនាប្រមុខ លន់ នល់ កាលសម័យសង្រ្គាមវៀតណាម ឆ្នាំ១៩៧០ដល់៧៥។
យើងសង្កេតឃើញថាគ្រាប់យុទ្ធភណ្ឌដែលគម្រាមកំហែងអាយុជីវិតប្រជាពលរដ្ឋខ្លាំងជាងគេគឺគ្រាប់មីនដែលកប់ក្នុងដី ដែល​ភាគច្រើនជាផលិតផលរបស់ប្រទេស ចិន និងរុស្ស៊ី ដែលកាលសម័យសង្រ្គាម ខ្មែរក្រហមភាគច្រើន ប្រើប្រាស់ផលិត ផលយុទ្ធភណ្ឌផលិតនៅប្រទេសចិន ភាគច្រើនជាគ្រាប់មីន បានដាក់មីនកប់ក្នុងដីក្នុងការប្រយុទ្ធគ្នា វាបានគម្រាមកំហែង អាយុជីវិតប្រជាជនខ្មែររាល់ឆ្នាំមកដល់សព្វថ្ងៃនេះ​។
អ្នកជំនាញអាចសន្និដ្ឋានថាការផ្តាច់ជំនួយកម្ចាត់មីននៅកម្ពុជានេះ គឺអាចជាការឆ្លើយតបទៅនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសមិនអោយាមេរិករកឆ្អឹងខ្មោចកងទ័ពអាមេរិកដែលបានបាត់ខ្លួន(ស្លាប់)ក្នុងសម័យសង្រ្គាមវៀតណាម។


 ប្រទេសដែលផ្តល់ជំនួយកម្ចាត់មីននៅកម្ពុជាអាមេរិក ជប៉ុន..... ពេលនេះអាមេរិកបានផ្តាច់មួយហើយ តើអាចនឹងមានប្រទេសទី២ទេ? តែអ្នកដែលគួរអោយអាណិតគឺប្រជាពលរដ្ឋខ្មែរ នឹងត្រូវប្រឈមនឹងគ្រាប់ផ្ទុះទាំងនោះទៀត។ អ្នកខ្លះក៏បានលើកចម្ងល់ថាប្រទេសយើងកម្ចាត់មីនរាប់សិបឆ្នាំហើយមិនអស់សោះ!? មិនដឹងម៉េច? sad ៕៚



Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....