ថ្ងៃទី២៧ ខែវិច្ឆិកា ២០១៧ នេះក្រុមតំណាងរាស្រ្តដែលបានមកពីការចែកអាសនៈបានមកពីការរំលាយគណបក្សសង្រ្គោះជាតិ ត្រូវបានរដ្ឋសភាប្រកាសទទួលស្គាល់ និងផ្តល់សុពលភាពរួចរាល់ហើយ..

តាមសេចក្តីរាយការណ៍ព័ត៌មាននាថ្ងៃទី ២៧ វិច្ឆិកា ២០១៧ តំណាងរាស្រ្តមកពីគណបក្ស ហ៊្វុនសិនប៉ិច ៤១រូប គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន១រូប និងគណបក្សសញ្ជាតិកម្ពុជាចំនួន២រូប បានចូលខ្លួនមករដ្ឋសភាជាតិដើម្បីចុះហត្ថលេខទទួលយកអាសនៈដែលត្រូវបានរំលាយពីគណបក្សសង្រ្គោះជាតិ។

យើងសង្កេតឃើញក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ២៧វិច្ឆិកា ២០១៧ មានវត្តមានសម្តេចក្រុមព្រះនរោត្តមឫទ្ធិ ក៏បានអញ្ចើញមកចូលរួមទទួល និងប្រកាសទទួលស្គាល់ និងផ្តល់សពុលភាពពីរដ្ឋសភាផងដែរ សរុបតំណាងរាស្រ្តថ្មីចំនួន ៤៤រូប មកពី ៣គណបក្ស៖ 

១ គណបក្សហ្វ៊ុនសិនប៉ិច ៤១រូប
២ គណបក្សសញ្ជាតិកម្ពុជា ២រូប
៣ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១រូប
បន្ទាប់ពីអង្គសភា សម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ ផ្តល់សុពលភាពនៅថ្ងៃទី ២៧ វិច្ឆិកា ២០១៧ ហើយថ្ងៃស្អែកទី ២៨ វិច្ឆិកា ២០១៧ ក្រុមតំណាងរាស្រ្តទាំង៤៤រូបនេះ នឹងអញ្ជើញទៅស្បថនៅក្នុងព្រះបរមរាជវាំង ចំពោះព្រះភក្រ្តព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី មុននឹងចូលបម្រើការងារជាតំណាងរាស្រ្តជូនប្រជាពលរដ្ឋ។

តាមច្បាប់វិសោធនកម្មគណបក្សនយោបាយថ្មីដែលបានធ្វើវិសោធនកម្ម៣លើកនោះបានសម្រេច បែងចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិទាំង៥៥ ដែលត្រូវរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី ១៦វិច្ឆិកា ២០១៧ វេលាម៉ោង ៥ជាងរសៀល ដោយចោទពីបទក្បត់ជាតិ ត្រូវបានបែងចែកអាសនៈត្រូវបែងចែកអាសនៈអោយទៅគណបក្សចំនួន៥ តែក្នុងនោះ ២គណបក្សបដិសេធមិនទទួលយក គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ដែលសរុបមានចំនួន ១១អាសនៈដែលសល់ពីការំលាយគណបក្សសង្រ្គោះជាតិ និងការបែងចែកអោយគណបក្ស៣ទៀតរួចហើយ អាសនៈនេះត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសតាម ទំព័រផេកហ្វេសប៊ុក របស់លោកថា បើគណបក្ស២ទៀតមិនទទួលយក នោះ១១អាសនៈនេះនឹងត្រូវបានទៅគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជានឹងទទួលយកអាសនៈនោះ ហើយគណបក្សប្រជាជនកម្ពុជានឹងក្លាយជាគណបក្សដែលមានចំនួនអាសនៈច្រើនជាងគេបំផុតក្នុងសភា។


ខាងក្រោមនេះគឺជាឈ្មោះអ្នកតំណាងរាស្ត្រថ្មីៗ ដែលទទួលបានអាសនៈចំនួន៤៤ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ពីបទចោទ ទង្វើក្បត់ជាតិ ឃុបឃិតជាមួយបរទេស...៖
- គណបក្សហ៊្វុនស៉ិនប៉ិច ៤១រូប៖
០១» លោក ហេង ចាន់ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
០២» លោក ផន ចន្ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
០៣» លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
០៤» លោក អ៊ូ ឡុងឌី តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
០៥» សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
០៦» លោក យូ ហុកគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
០៧» លោក យ៉ង់ សារីម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
០៨» លោក ខាត់ ទីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
០៩» លោក យិម វៀនថន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១០» លោក ហុង ប៊ុនហ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១១» លោក នុត សុខុម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១២» លោក អ៊ុក ខុត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១៣» លោក ពៅ អៀងគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៤» លោក សោម ណារិន្ទ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៥» លោក ឡុង ឬទ្ធីយ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៦» លោក នាង ចាន់ណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៧» លោក ស៊ន់ សេក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៨» លោក ប៉ុន ណារ៉ែន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៩» លោក សៅ រ៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២០» លោក កៅ ល្អប្រពៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២១» លោក ទេព វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២២» លោក ច័ន្ទ នរ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៣» លោក យ៉ាន់ សោគុណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៤» លោក អាំង សំបូរ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៥» លោក វ៉ោន សាហាក់ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ
២៦» លោក ឆឹង ចំរើន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៧» លោក ផាន់ សិទ្ធី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៨» លោកស្រី កង បូរាណ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៩» លោក សុខ ច័ន្ទក្រិស្នា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
៣០» លោក សាយ ហាក់ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣១» លោក រស់ សាផន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣២» លោក ថាវ គឹមឡុង តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣៣» លោក អ៊ា ឃីម៉េង តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់
៣៤» លោក យឹម សាវី តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៥» លោក វ៉ាន់ សុផាន់ណា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៦» លោក យោគ ស៊ីថុន តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៧» លោក ឈឿន តែមួយ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៨» លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៣៩» លោក គឹង សំណាង តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤០» លោក អ៉ី ជឿន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤១» លោក សំ វុឌ្ឍី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
-គណបក្សសញ្ជាតិកម្ពុជា ២រូប៖
០១» លោក សេង សុខេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
០២» លោក គង្គ សាវ៉ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានចំនួន ១រូប៖
០១» លោក ហួន រាជចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល៕៚









ដោយ KK

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....