ចិន២នាក់ ជិះម៉ូតូឆក់កាបូបលុយពីស្រ្តីខ្មែរម្នាក់ តែត្រូវកម្លាំងប៉ូលិសស្ទាក់ចាប់បាន!!


សៀមរាប៖ ជនជាតិចិន២នាក់ សង្ស័យមកស្រុកខ្មែរ មិនដឹងធ្វើការងារឬក៏ចាញ់ល្បែងអស់លុយពីខ្លួន បែកគំនិតជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបលុយពីស្រ្តីខ្មែរម្នាក់ រួចជិះម៉ូតូគេចខ្លួនតាមផ្លូវជាតិលេខ៦ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨។



ក្រោយពេលកើតហេតុ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកសូទ្រនិគម នឹងប៉ុស្តិ៍របាលចាំស្ទាក់គ្រប់ទីកន្លែង រហូតធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិចិន នឹងដកហូតម៉ូតូជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព១គ្រឿងម៉ាករីវ៉ូ សេរី១៩៩៩ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1X2046 នៅចំណុចឃុំកៀនសង្កែ ស្រុកសូទ្រនិគម។

ជនរងគ្រោះឈ្មោះ យឹម ចន្ថា ហៅស្រី ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម មុខរបរលក់ត្រី។ ចំណែកជនសង្ស័យសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណត្រូវបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចធ្វើកំណត់ហេតុបញ្ជួនជនសង្ស័យទាំង២នាក់ទៅជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ការតាមនីតិវិធីផ្លូវច្បាប់បន្ត៕






ដកស្រង់តពី»» tvfb.news

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....