ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា ត្រូវបានចោរប្លន់ទាំងកណ្តាលថ្ងៃត្រង់នៅទីក្រុងភ្នំពេញ(មានវីឌីអូ)


ភ្នំពេញ  ករណីប្លន់ធនាគារមួយ​បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរៗនោះ  សូមបញ្ជាក់ធនាគារដែលត្រូវចោរប្លន់នោះមានឈ្មោះថា ធនាគារ អ អេច ប៊ី  ឥណ្ឌូឆៃណា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌ ចំការមន។  

ករណីនេះគឺកើតឡើងដោយមានក្រុមចោរ១ក្រុមដើរដោយថ្មើជើង ហើយបានចូលមកធនាគារដោយបានភ្ជង់សន្តិសុខយាមកាមនៅធនាគារ ហើយក៏បានប្រមូលយកប្រាក់ពីក្នុងធនាគារមួយចំនួន តែមិនទាន់បានដឹងនូវចំនួនបាត់បង់ថាប៉ុន្មាននៅឡើយទេ ព័ត៌មានបឋម ត្រឹមដឹងថាមានការបាត់បង់ប្រាក់ ហើយមិនមានការបាត់បង់ជីវិតអ្វីនោះទេ។

សមត្ថកិច្ចគ្រប់ជំនាញ បានចុះមកពិនិត្យសង្កេតមើលកាមេរ៉ាសុវត្តិភាព និងកំពុងសួរនាំសន្តិសុខដែលត្រូវបានចោរភ្ជង់ប្លន់..។​






តាមចម្លើយគឺចោរបានជិះម៉ូតូ២គ្រឿងមកដល់មុខធនាគារ ដែលមានឆ័ត្រមួយនៅខាងមុខកន្លែងដាក់ម៉ូតូ ពេលនោះក្រុមចោរក៏បានដកកាំភ្លើងខ្លីពីចង្កេះមកភ្ជង់សន្តិសុខធនាគារ ក្រុមចោរមានកាំភ្លើងខ្លី២ដើម ១ដើមគ្នាវាបានភ្ជង់សន្តិសុខជាប់ ហើយចូលទៅភ្ជង់ប្លន់ប្រមូលប្រាក់នៅក្នុងធនាគារតែម្តង អ្នកឃើញហេតុការបាននិយាយថា ក្រុមចោរ មានគ្នាច្រើន គឺ៤នាក់ ចូលមកប្លន់! ។

បុគ្គលិកធនាគារត្រូវបានសមត្ថកិច្ចធ្វើការសាកសួរបំភ្លឺហេតុការ ហើយក៏ផ្ទៀងផ្ទាត់នូវវីឌីអូកាមេរ៉ាសុវត្តិភាពមើល ហើយក្រុមចោរមិនត្រូវបានចាប់បានសូម្បីម្នាក់ឡើយ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ និងមើលភិនភាគក្រុមចោរដើម្បីកំណត់មុខសញ្ញា និងឈានទៅការឃាត់ចាប់ខ្លួន ឬបង្រ្កាបនៅហ្នឹងកន្លែងបើសិនក្រុមចោរតដៃ។ (វីឌីអូសកម្មភាពនៅខាងក្រោម)


រូបភាពក្រុមចោរ ជិះម៉ូតូ២គ្រឿងគ្នា៤នាក់ ដឹកលុយក្រោយប្លន់បាន

Video នៃសកម្មភាពប្លន់ធនាគារ


ព័ត៌មាននឹង Update បន្តទៀត បើសិនមានការចាប់ឃាត់ខ្លួន ឬបំភ្លឺណាមួយអំពីតម្រុយនៃសំណុំរឿងនេះ។

Comments

Popular Posts