ចិន ឈរនៅលេខ១ ក្នុងចំណោមជនបរទេស ដែលប្រព្រឹត្តបទល្មើសច្រើនជាងគេនៅកម្ពុជា!
យោងតាមលទ្ធផលបង្ក្រាបបទល្មើសរបស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនជាតិចិនឈរនៅលំដាប់ទី១ ក្នុងករណីប្រព្រឹត្តបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀន ក្នុងចំណោមជនបរទេសដទៃទៀតដែលរស់នៅកម្ពុជា។
ជនបរទេសមកទស្សនាប្រាសាទអង្គរវត្តរបស់់ខ្មែរយើងនាពេលកន្លងទៅ
ជនបរទេសមកទស្សនាប្រាសាទអង្គរវត្តរបស់់ខ្មែរយើងនាពេលកន្លងទៅ
សមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនជនជាតិចិន ត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ កាលពីខែកក្កដា ឆ្នាំ២០១៨ (រូបភាពរបស់ខ្លីៗ)
ក្នុងកិច្ចប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ នៃស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ជនបរទេសបានប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជា រយៈពេល៦ខែដើមឆ្នាំ២០១៨នេះ មានចំនួន ៨៨ករណី។
លោកបន្តថា សមត្ថកិច្ចឃាត់ខ្លួន ៣៧៨នាក់ ស្មើនឹង ២៥សញ្ជាតិ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៨។ ក្នុងនោះ ១៧ករណី ជាបទល្មើសគ្រឿងញៀន ស្មើនឹងជាង ១៩%។ ចំណែកជនជាតិដែលបទល្មើសច្រើនជាងគេ គឺជនជាតិចិន ដែលមាន ២៥៧នាក់ នីហ្សេរីយ៉ា ៣៧នាក់ វៀតណាម ១៤នាក់ ថៃ ១២នាក់ និងកូរ៉េខាងត្បូង ៨នាក់។ ភូមិសាស្ត្រដែលកើតមានច្រើនជាងគេគឺ នៅរាជធានីភ្នំពេញ៕
Comments
Post a Comment