វៀតណាម និងចិន ប្រជែងគ្នាដាំចេក លើទឹកដីកម្ពុជា រាប់ពាន់ហិកតា ក្រោយឃើញសណ្ឋានដីកម្ពុជាល្អខ្លាំង


ក្រោយពីរាជ​រដ្ឋាភិបាលកម្ពុ​ជាបានចុះអនុស្សារណៈយោ​​​​​​គយល់គ្នា លើ​​​​​​​​​ពិធីសារនាំ​​​​​​​​​ចេញចេកពីកម្ពុជាទៅកា​​​​​​ន់ទីផ្សារប្រទេសចិន កាលពីដើ​​​​​​​​​​មខែសី​​​​​​​​ហាកន្ល​​​​​​​​ងទៅនេះ នៅ​​​​​​​​ថ្មីៗនេះដែរ មា​​​​​​​​​នក្រុមហ៊ុន​​​​​​​​​​វៀតណាមធំមួយ​​​​​​​​​បានប្រ​​​​​​​​​​​​​​​​​​​កាសពីផែនការរបស់ខ្លួនថា នឹ​​​​​​​​​ងពង្រីកកា​​​​​​​​​រដាំដុះចេក​​​​​​​​នៅកម្ពុជាឲ្យ​​​​​​​​​បានដល់ ៥ពា​​​​​​​​​​ន់ហិកតា ​​​​​​​​​​​ដើម្បីនាំចេ​​​​​​​​​​​​​ញ​​​​​​​​​​​​​​​​​ទៅកាន់ប្រទេសចិនដែរ។ ក្រសួង​​​​​​​​​​កសិកម្ម​​​​​​​​បានស្វាគ​​​​​​​​មន៍ចំពោះ​​​​​​​​ផែនការនេះ​​​​​​​​​​​​​​​​​​​​​​​​ និងលើកទឹក​​​​​​​​​​ចិត្តឲ្យក្រុមហ៊ុ​​​​​​​​​ននេះ មក​​​​​​​​​​​​​​​​​​​​​ដាក់ពាក្យស្នើសុំដើ​​​​​​​​​ម្បីចុះបញ្ជី ដើម្បី​​​​​​នាំចេកចេញ​​​​​​​​​​ទៅកាន់ទី​​​​​​​​​​​​​​ផ្សារប្រទេសចិន។
ក្រុមហ៊ុន​វៀតណាម Hoan​​​​​​​​g Anhgia Lai នេះ​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ន​​​មា​ន​ដីសម្បទា​​​​​​​​​ន ដាំដុះ​​​​កៅស៊ូ​នៅ​​​​​​​​​​ខេត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រតនគី​​​​​​​​​​​​​​​​​​​​​​រី និងបានដាំដុះ​​ចេក​ប្រមាណជាង ១០០ ហិ​​​​​​​​​​ក​​​​​​​​​តា​នៅកម្ពុជា​ផ​​​​​​​​​​​​​​​​​​​​​​​​​​ងដែរ ដើម្បីនាំ​​​​​​​​​​​​​​​​​​ទៅ​វៀត​​​​​​​​​​ណាម ​​​​​​​​​និងបន្ត​​​​​នាំចេញ​ទៅប្រទេស​ចិន។
​ក្រុមហ៊ុន​វៀតណា​ម​ធំមួយនេះ បា​នបង្ហាញ​​​ពីគម្រោង​ពង្រី​​​​​​​​ក​​​​​​​​​​​​ការដាំដុះចេ​​​​​​​​​ក​នៅកម្ពុជា​​​​​​​​​​​ឲ្យ​​​​​​​​​​បានដ​​​​​​​​​​​​​​​​​​​​​​​​ល់ ៥​​​​​​​​​​​​​​​​​​ពាន់ហិកតា ដោយ​ចំ​​​​​​​​​​​ណាយ​ដើ​​​​​​​​​​មទុន​ ៤២​​​​​​​​​​លាន​ដុ​​​​​ល្លារ​​​​​​​​​អាមេរិក ដើម្បី​នាំចេញ​​​​​​​​​​ទៅកាន់​ទីផ្សារ​ប្រទេ​​​​​​​​​សចិន ខណៈដែ​​​​​​​​​​​​​​​​លក្នុង​មួយឆ្នាំៗ ចិន​មាន​តម្រូ​​​​​​​​​​​​​​​វការ​នាំចូល​ចេ​​​​​​​ក​ប្រមាណ ១៥លានតោន។​​​​​​​​​​​​​​

លោកឧកញ៉ា ហ៊ុន ​​​​​​​​​​​​​​​ឡាក់ នាយក​​ក្រុមហ៊ុន ​​​​​​​​​​​​Longmate Agriculture Co.,L​​​​​​​​​td ដែល​ទើបតែ​​​​​​​​​​បានចាប់​ដៃ​​​​​​​​​​​​​​​​​​​​គ្នា​ជាមួយ​ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិន វិនិយោគ ដាំចេក​ ១ពាន់ហិ​​​​​​​​​​កតា​​នៅខេត្ត​កំពត​​​​​​​​​​​​​​​​​​​​ បានឲ្យ​ដឹង​ដែរថា លោ​​​​​​​​​​កក៏ធ្លាប់​​​​​​​​​​​​​​​​​​បានដឹង​ខ្លះៗ​ដែរ ពីក្រុមហ៊ុន​វៀតណាម Hoang ​​​​​​​​Anhgia Lai នេះ ​​​​​​​​​​​ដែល​ដើម​ឡើយ​​​​​​​​​​​ មានដីសម្ប​​​​​​​​​​​​​ទាន​ដាំដុះ​​​​​​​​​​​​​​​​​​​​​​​​​​​កៅស៊ូ តែក្រោយមក​​​​​​​​​​​​​​​​ក្រុមហ៊ុន​នេះ ក៏បា​​​​​​​​​​​​​​​​​​ន​ដាំចេក​ជាង ១​​​​​​​​​​០០ ហិកតា​ នៅ​​​​​​​​ខេត្ត​រតនគីរី ដើ​​​​​​​​​ម្បី​នាំយក​ទៅវៀ​​​​​​​​​​ត​ណាម ​​​​សម្រាប់​នាំចេញបន្ត​​ទៅកាន់​ប្រទេសចិន។
លោកឧកញ៉ា​ យល់ឃើញ​ថា ជាធម្មតាទេ​​​​​​ ក្រុមហ៊ុន​​វៀតណា​​​​​​​​​ម Hoang Anhgi​​​​​​​​​​a Lai នេះ មាន​ដី​​​​​​​​​​​​​​សម្ប​ទាន​នៅកម្ពុជា​ស្រាប់ ដុច្នេះ ពេលមាន​តម្រូវកា​​​​​​​​​​រ​ចេកនាំ​ចេញ​ទៅចិ​​​​​​​​​​​​ន​កំពុង​មាន​ស​​​​​​​​​ក្ដានុពល គេ​​​​​​​​​​អាច​នឹងប​​​​​​​​​​​​​​​ង្វែរ​ពីការ​ដាំកៅ​ស៊ូ មកពង្រីកការ​ដាំចេក​​វិញ។ ទោះ​​​​​​​​យ៉ាងណា លោក​​​​​​​​​​​​​​​​​​​​​​ឧកញ៉ា ហ៊ុន ឡាក់ ជឿជាក់​​​​​​​​​​​ថា ខាង​ក្រសួង​​នឹង​​​​​​​​​បន្ត​តាម​​​​​​​​​​​​​​​​​​ដាន​ និងចុះត្រួត​ពិនិត្យ​ជាក់ស្ដែង​​បន្ថែ​​​​​​​​​ម​ទៀត អំពី​ដំណើរ​កា​​​​​​​​​​​​​​​​​រ​នានា​ របស់​ក្រុមហ៊ុន​​​​​​​​​វៀតណាម​នេះ ​​​​​​​​​​​​​​​ដើម្បីឲ្យ​​ច្បាស់​​​​​​​​​​​​​​​​​ថា មានការ​ដាំដុះ​​បា​​​​​​​​​នត្រឹមត្រូ​​​​​​​​​​វ​តាមលក្ខ​​​​​​​​​​​​​ណៈ​បច្ចេកទេស​។


ជុំវិញ​នឹងរឿង​នេះដែរ ឯកឧ​​​​​​​​​ត្តម ហ៊ាន វណ្ណហន​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានឲ្យ​ដឹងថា តាមពិតទៅ ក្រុមហ៊ុន​វៀតណាម​​​​​​​​​​​ដែលប្រ​​​​​​​​​​​​​​​​​កាស​ខ្លួនថា នឹង​ពង្រីក​ការដាំដុះ​ចេក​នៅ​​​​​​​​កម្ពុជា ៥ពាន់​ហិកតា​​​​​​​​​​នេះ មិនមែន​មា​​​​​​​​​ន​ជាក្រុមហ៊ុន​ថ្មី​​​​​​​​​នោះទេ​ ពោ​​​​​​​​​​​​​​​​​​លគឺ​ក្រុមហ៊ុន​នេះ បានដាំដុះ​ចេក​ជាច្រើន​ហិកតារួច​​​​​​​​ហើយ​ នៅខេត្ត​រត​​​​​​​​​​​​​​​​​​​​នគីរី ហើយក៏ជា​ក្រុមហ៊ុន​​​​​​​​​​​ទីមួយ​នៅក​​​​​​​​​​​​​​ម្ពុជា ដែលដាំចេក ដើម្បីនាំ​យក​ទៅ​វៀតណាម និងនាំ​ទៅ​​​​​​​​លក់​បន្តនៅ​ប្រទេស​​​​​​​​​​​ចិន។ ឯកឧត្តម​​​​​​​​​បន្ថែមថា​​​​​​​​​​ នៅក្នុ​​​​​​​​​​​​​​​​​ង​ដីសម្បទាន​​ដែល​ក្រុមហ៊ុន​វៀតណាម​នោះ​ទ​​​​​​​​​ទួលបាន ក្រៅពី​​​​​​​​ដំណាំចេក ​​​​​​​​ក៏មាន​ដាំស្រកា​នា​​​​​​​​​​គផងដែរ ដែ​​​​​​​​​​​​​​​​​​​លបាន​ដឹកតាម​កុងតឺន័រ​​​​​​​​​​​នាំចេ​​​​​​​​​​​​ញ​ទៅ​​​​​​​​​​វៀត​ណា​​​​​​​​ម​ស្ទើរ​តែ​​​​​រៀង​រាល់ថ្ងៃ។​​​​​​​​​​​
យ៉ាងណា​ក៏ដោយចុះ ​ឯកឧត្តម ហ៊ាន វណ្ណហន បានបញ្ជាក់ថា ម​​​​​​​​​​កទល់​ពេលនេះ ក្រុមហ៊ុននេះ មិនទា​ន់បាន​​​​​​​​​​ដាក់​ពាក្យស្នើ​សុំមក​ក្រសួង​កសិកម្ម​ ដើ​​​​​​​​ម្បី​នាំចេក​ទៅ​​​​​​​កាន់​​​​​​​​​​ប្រទេស​ចិននៅ​​​​​​​​​​​​​​​​​​​​​​​ឡើយទេ។ តែយ៉ាងណា ឯកឧត្តម​ បា​​​​​​​​​​​​​​នគូស​បញ្ជាក់ថា ក្រសួងស្វាគមន៍​ចំពោះ​វិនិ​​​​​​​​​​យោគ​របស់ក្រុមហ៊ុននេះ ​​​​​​​​​ហើយ​ប្រសិន​បើក្រុ​​​​​​​​​​ម​ហ៊ុនវៀតណា​​​​​​​​​​​​​​​​​​​​ម​នេះ ចង់នាំចេក​ទៅកាន់​ប្រទេស​ចិន​ដែរ ទាមទារ​ឲ្យមាន​គោរព​ទៅតាម​លក្ខខណ្ឌ​អនាម័​យ និងភូត​គាម​អនាម័យ​​​​​​​​​​​​​​​​​​​ ដូច​ដែលភាគី​ចិន​បាន​​​​​កំណត់។
បច្ចុប្បន្ន ក្រុមហ៊ុន Hoang Anhgia Lai របស់​វៀត​​​​​​​​​​​​​​​​​​​​ណាម​មួយនេះ កំពុង​ដាំដុះ​ចេក​ប្រមាណ​​​​​​​​​​​ជាង ១​​​​​​​​​​​​​​​​​​​​​​,៣ ម៉ឺនហិកតា នៅក្នុង​ប្រទេស​ចំនួន​បី​​ គឺវៀ​​​​​​​​​តណាម ឡាវ និង​ក​​​​​​​​ម្ពុជា។ នៅឆ្នាំ​​​​​​​​​នេះ ក្រុម​​​​​​​​​​ហ៊ុន​វៀត​​​​​​​​​​ណាម មួយនេះ រំពឹ​​​​​​​​​​​​​​​​​​ងថា នឹង​ប្រមូល​ទិន្នផល​ចេក​​បាន​លើស ១០ម៉ឺនតោ​​​​​​​​ន ជាមួយនឹង​ចំ​​​​​​ណូល​ក្នុង​រង្វង់ ​៧៣លាន​ដុល្លារ​អាមេរិ​ក និ​​​​​​​​ងប្រាក់​ចំណេញ ៤២​លាន​ដុល្លារ។ មិនតែប៉ុ​​​​​​​​​ណ្ណោះ ក្រៅពី​នាំចេក​ទៅ​​​​​​​​កាន់​ទីផ្សារ​ប្រទេស​ចិ​​​​​​​​​ន ក្រុមហ៊ុន Ho​​​​​​​​​​​​​​​​​​​​​​​​​​​​ang Anh Gai Lai ក៏​សង្ឃឹមដែរ​ថា នឹងអាច​នាំចេញចេ​​​​​​​​​ក​ប្រមាណ ២០%​​​​​​​​​ ផ្សេងទៀត ទៅ​​​​​​​​​​​​​​​​​​​​កាន់​ទីផ្សារ​ប្រទេស​កូរ៉េ​​​​​​​​​​​ខាង​​​​​​​​​​​​​​​​ត្បូង និងជប៉ុន​ផងដែរ។
សូមជម្រាបថា ប្រទេសកម្ពុជា​ និង​​​​​​​​​ ចិន ថ្មីៗនេះ ក៏បា​​​​​​​​​ន​សម្រេច​ចិត្ត​បោះទុន វិនិយោ​​​​​​​​​​គ​រួមគ្នា ក្នុ​​​​​​​​​​​​​​ងទឹកប្រាក់ ​ប្រមាណ ជាង ៣២លាន​​ដុល្លារ​​​អាមេរិក សម្រា​​​​​​​​​ប់​ការ​វិនិយោគ​ទៅលើ​​ដំ​​​​​​​​ណំា​ចេកអំបូ​​​​​​​​​​ង​​លឿង ​ដើ​​​​​​​​​​​ម្បី​ធ្វើ​​​​​​​​​​​​​​​​​ការ​នាំចេញ​​ទៅកាន់​​ទីផ្សារ​អន្តរជាតិ​ពិសេស​​​​​​​​​ទីផ្សារ​​ប្រទេស​ចិន​​​​​​​​​​ ដោយក្នុង​​ដំណាក់​​កាល​​ដំបូង ដាំដុះ​លើផ្ទៃដី​ប្រ​មាណ​​​​ជាង ១ពាន់​ហិកតា ដែល​ស្ថិត​​នៅក្នុង​​​ស្រុក​ឈូក ខេត្តកំពត​។​​​​​​​​​
សព្វថ្ងៃ​ប្រភេទ​​​​​​​​​​​​​​​​​​​​​ចេកអំបូង​លឿងនេះ ​កំ​​​​​​​​​ពុងតែ​មានតម្រូវកា​​​​​​​​​រ​ទីផ្សារ​ខ្ពស់ ​ខណៈ​​​​​​​​​ប្រទេស​ចិនជា​ប្រ​​​​​​​​​​​​​​​​​​​​ទេស​ដែលមាន​វិនិយោគ​លើដំណាំចេក​នាំចេញ​ច្រើ​​​​​​​​ន​ជាងគេ​មួយ ​​​​​​​​​បន្ទាប់ពី​ប្រទេស​​​​​​​​​​​​​​​​​​​ហ្វីលីពីន​កំពុងតែជួ​​​​​​​​ប​ប្រទះ​​​​​​​​​​​​​​​​​នៅឧសប​សគ្គហានិភ័យ​ផ្សេងៗ​ដូ​​​​​​​​​ចជា ជំងឺស្លឹក​លឿ​​​​​​​​​​ង និង ការបម្រែ​​​​​​​​​​បម្រួល​អា​​​​​​​​​​ធាតុ​ត្រជាក់​​​​​​​​​​ខ្លាំង បានធ្វើ​​​​​​​​​​ឲ្យ​ផ្ទៃដី​​​​​​​​​​​​​​​​​​​ដាំ​ដុះ និង ទិន្នផល​មានការ​ថយ​​​​​​​​​ចុះ​យ៉ាងខ្លាំង​​​​​​​​​នៅពេល​​​​​​​​​​​​​​​​​បច្ចុប្បន្ន​។
ការវិនិយោគ​ចេករាប់​ពាន់​ហិកតា​នេះ​​​​​​​​​ អាចរាប់​ចាត់​​​​​​​​​​​​​​​​​​​ទុកថា ជាការ​វិនិយោគ​​​​​​​​​​ដ៏ធំជាង​គេមួ​​​​​​​​​យ​​មិនធ្លា​​​​​​​​​​​​​ប់​មានក្នុង​​ប្រវតិ្ត​សាស្រ្ត​​​របស់​ប្រទេស​កម្ពុជា​ ក្នុងការ​វិនិយោគ​ទៅលើ​​​​​​​​​ការ​​ដាំចេក​អំបូ​​​​​​​ង​លឿង​ ពិសេ​​​​​​​​​​​​​ស​ដែល​​ជា​ពូជ​​ចុង​ក្រោយ ដែលទើប​តែសម្រេច​បា​​​​​​​​នមក​ពីការ​​​​​​​​​ស្រាវជ្រាវ​នឹង​ពិ​​​​​​​​​​សោធន៍ ថាមាន​គុណភាព​ខ្ពស់។
តាមទិន្នន័​​​​​​​​​​​​​​​​យពី​​​អគ្គនាយក​ដ្ឋាន​​​​​​​​​​​កសិកម្ម​​បាន​​ប​​​​​​​​ង្ហាញ​ថា បច្ចុប្ប​​​​​​​​​​ន្ន​​នៅ​កម្ពុជា​​មា​​​​​​​​​ន​​កសិដ្ឋាន​​ធំ​​​​​​​​​​​ៗ​​ចំនួន​ ៣ ​​​​​​​​​​​​​​​​​កំពុង​​ដាំ​ចេក​​សម្រាប់​​នាំចេ​​​​​​​​​​ញ​​មាន​​ក្នុង​​ខេត្ត​​រ​​​​​​​​​​​​​​​​តនគិរី ក្រចេះ និង​ខេត្ត​​​​​​​​​​​កំពត​​ដែល​មាន​​ផ្ទៃ​​​​​​​​​​​ដី​​សរុប​ជិត​​​​​​​​​​​​ ៥ពាន់​​​​​​​​​​​​ហិកតា​​​​​​៕






ប្រភពអត្ថបទ៖​ ខេមបូណូមីស

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....