អ្នកដែលចេញពីគុកហើយ កុំប្រហើន!! នេះជាសម្តីគំរាមព្រមានថ្មីរបស់លោក ហ៊ុន សែន! ដែលទំនងចង់សំដៅលើលោក គឹម សុខ


លោក ហ៊ុន សែន បានប្រហើរប្រលយនូវសម្តីព្រមានថ្មី១ដែលក្នុងន័យគំរាមទៅដល់អ្នកដែលបានចេញពីគុកថ្មីៗនេះ ឱ្យប្រយ័ត្ន កុំប្រហើន ប្រយ័ត្នចូលគុកម្តងទៀត បើអ្នកឯងធ្វើខុសច្បាប់ដែលបានកំណត់សេរីភាពរបស់អ្នកឯង និងសេរីភាពរបស់អ្នកដទៃ..។

លោក ហ៊ុន សែន បានថ្លែងដូចតទៅ

( អ្នកដែលបានចេញពីគុកហើយហ៎ ក៏កុំប្រហើនពេកដែរ កុំស្មានតែគេមិនហ៊ានចាប់បញ្ចូលគុកវិញ អាហ្នឹងគឺ នៅច្បាប់របស់កម្ពុជា ឬច្បាប់នៅលើពិភពលោកគេអត់បានហាមឃាត់ថា ជាប់គុកម្តងរួចហើយ អត់ត្រូវជាប់គុកលើកទី២ ឬលើកទី៣ទេ អត់មានច្បាប់ណាហាមឃាត់ទេ ត៎ាប៉ះពាល់ដល់ច្បាប់ ច្បាប់ចាប់ទៀត កាត់ទោសទៀតជាប់គុកទៀត.. មានតែចឹង! និយាយចឹងមិនមែនបានសេចក្តីថាមិនបាន អ្នកឯងនិយាយអីនិយាយទៅកុំតែប៉ះពាល់ដល់គេ ត្រូវដឹងថា សេរីភាពរបស់ឯងអ្នកឯង គឺមានព្រំប្រទល់ជាមួយសេរីភាពរបស់អ្នកដទៃ តែប៉ុណ្ណឹងទៅបានហើយ បើអ្នកឯងបំពានហើយ ទោះបីអ្នកឯងជាប់គុកម៉ារយដងក៏នៅតែត្រូវជាប់គុកបន្តទៀត! អាហ្នឹងវាត្រូវតែចូលគុកវាចឹង ប៉ុន្តែអាគុកគឺថា បើមួយរយដងវាមួយរយឆ្នាំ..កម្សត់....ហើយបើ បើគុក ក្រយៅវាជាប់គុក វាកើតមកវាត្រូវតែជាប់គុក រកតែគុក វានឹកគុក បើ..សើច..វាមិនបានចូលគុក អាគុកមកសួរសុខទុក្ខ..)

សារសំឡេងគំរាមព្រមានរបស់លោក ហ៊ុន សែន


បើតាមការសង្កេត និងផ្តោតលើខ្លឹមសាររបស់លោក ហ៊ុន សែន គឺមានន័យចង់សំដៅទៅលើលោក គឹម សុខ ដែលទើបតែបានដោះលែងថ្មីៗនេះ ហើយនៅថ្ងៃម្សិលមិញនេះបានវិភាគនៅជិតសវនាការជំនុំជម្រះក្តីលោក កឹម សុខា ដែលប្តឹងតវ៉ាសុំនៅក្រៅឃុំ.. ។



NEWs KHMER Posts សូមជម្រាបជូនថា ការថ្លែងឡើងព្រមានថ្មីៗធ្ងន់ៗបែបនេះទំនងចង់សំដៅទៅលើលោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម បានធ្វើឡើងនៅក្នុងពិធីក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការីរោងចក្រជាង១ម៉ឺននាក់ នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២៣ សីហា ២០១៨ នេះ អមដោយមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត៕៚

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

មោទនភាពជាតិយើងណាស់ បងប្អូនខ្មែរបានជួយគ្នាម្នាក់១មេដៃៗ ឥឡូវនេះម៉ោងនេះខណៈនេះរូបរបស់ខ្មែរយើងបានទទួលការគាំទ្រ Like ដល់ទៅ151K និងចំនួនShare 245K កន្លះ នឹងឡើងតួលេខទៀត!..