ចេក ចេក ចេក! ទិចនិចញ៉ាំចេកប្រកបដោយអត្ថប្រយោជន៍ចំពោះសុខភាព ចេកជាផ្លែឈើដែលល្អបំផុតសម្រាប់សុខភាពជាពិសេសចេក ណាំវ៉ា
លោកវេជ្ជបណ្ឌិត ផនធីប ស៊ីរីវឌ្ឍនា រ៉ាងសាន ជាអគ្គនាយកនៃនាយកដ្ឋានសុខាភិបាលថៃ បង្ហើបពីរបៀបការទាញយកអត្ថប្រយោជន៍ពីការញ៉ាំចេក ជាពិសេសចេកណាំវ៉ា ប្រាប់ដល់មនុស្សអោយបានយល់អំពីតម្លៃនៃអត្ថប្រយោជន៍ និងល្បិចមើលផ្លែចេកមួយណាដែលសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមខ្ពស់!.. ដែលមនុស្សភាគច្រើនមិនបានដឹង និងទទួលទាញយកអត្ថប្រយោជន៍របស់វា។
ផ្លែចេកជាផ្លែឈើប្រជាប្រិយមួយដែលមនុស្សភាគច្រើនចូលចិត្តបរិភោគវា ជាបង្ហែមលាងមាត់ ជាថ្នាំធម្មជាតិការពារសុខភាពរបស់មនុស្ស និងសត្វដែលបានបរិភោគវា ពីព្រោះវាមានសារធាតុចិញ្ចឹមយ៉ាងច្រើនក្រាសក្រែលដែលមនុស្សជាច្រើនមិនបានចាប់អារម្មណ៍លើវា! ហើយវាមានតម្លៃសមរម្យ និងងាយរកសឹងតែគ្រប់តំបន់ជុំវិញពិភពលោក! ជាពិសេសចេក ណាំវ៉ា តែម្តង វាសម្បូរវីតាមីន និងសារធាតុចិញ្ចឹមច្រើនណាស់ ជាថ្នាំព្យាបាលក្រពះតាមបែបធម្មជាតិ (ធ្វើអោយក្រពះប្រសើរឡើងវិញបន្តិចម្តងៗបើសិនទទួលទានវាជាប្រចាំ..)។
ដោយសារចេក ឬចេកណាំវ៉ា វាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមនេះហើយ ទើបផ្លែឈើមួយនេះមិនដែលមានដង្កូវឡើយ ទោះបីជាវាទុំជោររលួយយ៉ាងណាក៏ដោយ។
តើទិចនិចអ្វីខ្លះដែលជួយអោយយើងទទួលបានចេក ឬទទួលទានចេកប្រកបដោយអត្ថប្រយោជន៍ និងប្រសើរសម្រាប់សុខភាព?
ខាងក្រោមនេះគឺជារបៀប និងទិចនិចញ៉ាំចេកដើម្បីទាញទទួលបាននូវសុខភាពពីចេក៖
*ទិចនិចទិញ និងរើសផ្លែចេក..៖
ខាងក្រោមនេះគឺជារបៀប និងទិចនិចញ៉ាំចេកដើម្បីទាញទទួលបាននូវសុខភាពពីចេក៖
*ទិចនិចទិញ និងរើសផ្លែចេក..៖
ក» យើងគួរទិញចេកណាដែលមានរាងមូលល្អ ហើយប្រសិនបើវាមានរាងមិនមូលល្អ មានរឿងជ្រុងៗ ឬត្រីកោណ នោះវាមិនសូវជាសម្បូរវីតាមីនច្រើន និងជីវជាតិចិញ្ចឹមច្រើនទេ។
ខ» បើទៅផ្សារទិញចេកមកញ៉ាំ យើងគួរទិញដោយជ្រើសរើសចេកណាដែលក្នុងមួយស្និតមាន ១៤ ទៅ ១៥ ១៦ ផ្លែ ហើយមូលៗល្អ ព្រោះចេកដែលស្ថិតនៅកណ្តាលគេ គឺជាផ្លែដែលសម្បូរទៅដោយវីតាមីន និងជីវជាតិចិញ្ចឹមច្រើនជាងគេបំផុត។
គ» យើងគួរទិញចេកចាស់នៅខ្ចី រួចហើយបេះវាចេញពីស្និតឱ្យអស់ដាច់ដោយលែកពីគ្នាមួយៗ ហើយយកចេកនោះច្រកថង់ផ្លាស្ទិគបិទជិត ហើយយកទៅក្លាសេក្នុងធុងទឹកកក ឬទូទឹកកក ២៤ម៉ោង ទៅ ៤៨ម៉ោង។ បន្ទាប់ចាប់ពី ២៤ម៉ោង ក្រោយមកវានឹងទុំល្មមសម្រាប់ទទួលទាន និងមិនខូចគុណភាពថែមទៀតផង។
គ» យើងគួរទិញចេកចាស់នៅខ្ចី រួចហើយបេះវាចេញពីស្និតឱ្យអស់ដាច់ដោយលែកពីគ្នាមួយៗ ហើយយកចេកនោះច្រកថង់ផ្លាស្ទិគបិទជិត ហើយយកទៅក្លាសេក្នុងធុងទឹកកក ឬទូទឹកកក ២៤ម៉ោង ទៅ ៤៨ម៉ោង។ បន្ទាប់ចាប់ពី ២៤ម៉ោង ក្រោយមកវានឹងទុំល្មមសម្រាប់ទទួលទាន និងមិនខូចគុណភាពថែមទៀតផង។
**របៀបទទួលទានចេកឱ្យបានអត្ថប្រយោជន៍ច្រើនពីផ្លែចេកដែលយើងចង់ញ៉ាំ៖
ក» យើងគួរបកចេកពីគល់មកមុន ពីព្រោះបើសិនយើងបកវាពីចុងមក វានឹងដាច់ខ្សែសរសៃចិញ្ចឹមដែលជាប់និងសាច់ចេកអស់ច្រើនជាងបកពីគល់ ពីព្រោះសរសៃដែលជាប់នឹងសំបកចេក និងសាច់ចេក គឺជាខ្សែសរសៃនាំយកជីវជាតិចិញ្ចឹមទៅផ្លែចេក និងជាសរសៃដែលសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន និងវីតាមីនផងដែរ
ខ» យើងគួរញ៉ាំចេកដោយយកវាទៅស្ងោរ ព្រោះចេកពេលយើងស្ងោរទៅ សារធាតុដែលមាននៅក្នុងចេកនោះនឹងធ្វើអោយកាន់តែសម្បូរទៅដោយជាតិ កាល់ហ្ស៊ូម ច្រើន!!...ដែលវាមានអត្ថប្រយោជន៍ចំពោះរាងកាយ និងសុខភាពរបស់យើង.. ងាយៗ សូមចងចាំ និងទទួលទានវាជាប្រចាំអ្នកនឹងទទួលបាននូវសុខភាពល្អប្រសើរ..៕៚
Comments
Post a Comment