ធី សុវណ្ណថា គ្រោងប្តឹងមេឃុំចៅសង្កាត់របស់គណបក្សសង្រ្គោះជាតិ ៥០០០នាក់ ចាប់ដាក់គុក បើមិនព្រមចុះចូលជាមួយគណបក្សប្រជាជន ចោទពីបទ ក្បត់ជាតិ យកគម្រូតាមប្រទេស ទួគី ចាប់៥ម៉ឹននាក់ដាក់គុក..
យោងតាមទំព័រ ហ្វេសប៊ុក របស់ ធី សុវណ្ណថា ដែលមានអ្នកចុចតាមដានជាង ២លាននាក់ បានអោយដឹងថា ថ្មីៗនេះនាងបានបង្ហោះរូបភាពមួយសន្លឹក ជាមួយនឹងខ្លឹមសារនៃ ស្តេតធឺស សរសេរគម្រាមរៀបចំគ្រោងការណ៍សិក្សាពីច្បាប់ ចង់ប្តឹងចាប់ មេឃុំ ចៅសង្កាត់ មកពីគណបក្សសង្រ្គោះជាតិ ៥០០០នាក់ ដាក់គុក បើសិនអ្នកទាំងនោះមិនព្រមចុះចូលជាមួយគណបក្សប្រជាជនទេនោះ ដែលនាងបានសរសេរគម្រាមថា នឹងធ្វើដូចប្រទេស ទួគី ដែលចាប់អ្នកប្រឆាំង ៥ម៉ឹននាក់ដាក់គុកដូចគ្នា..។
លីងទៅកាន់ផេក និងសេចក្តីប្រកាសរបស់ ធី សុវណ្ណថា (https://www.facebook.com/sovanthathy.official/photos/a.1271397106311652.1073741828.1170573199727377/1479789068805787/?type=3&theater)
យើងនៅចាំថា កាលពីអតីតកាលកន្លងទៅ ធី សុវណ្ណថា ក្មេងស្រីដែលទើបតែមានអាយុ ១៩ឆ្នាំ ទៅ២០ឆ្នាំ ហើយស្ថិតនៅក្នុងវ័យសិក្សាថ្នាក់ទី ១១ ទី១២ និងបានចូលរួមប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តែដោយសារការប្រឡូកក្នុងនយោបាយខ្លាំងពេករបស់ ធី សុវណ្ណថា ធ្វើអោយលទ្ធផលប្រលងរបស់នាងមិនមានផល (ធ្លាក់បាក់ឌុប) ។ កាលនោះនាងគឺជាអ្នកគាំទ្រយ៉ាងខ្លាំងលេចធ្លោជាងគេនៅក្នុងគណបក្សសង្រ្គោះជាតិ ហើយតែងតែចេញឃ្លីបវីឌីអូនៅតាម ហ្វេសប៊ុក រិះគន់មិនសំចៃមាត់ដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាំងៗ មិនខ្លាចញញើតអ្វីបន្តិចឡើយ ដែលក្រៅពីនាងប្រហែលជាត្រូវ....បាត់ហើយ។
នាងបានចូលរួមជាមួយគណបក្សសង្រ្គោះជាតិ ដូចជាហែឃោសនាគណបក្ស ចូលរួមក្លំមើលការបោះឆ្នោត ចូលរួមបាតុកម្ម ចូលរួមវេទិការតវ៉ា ផ្លែផ្កាទល់មុខជាមួយពិធីករម្នាក់..... សកម្មភាពរបស់នាងធ្វើអោយនាងឆាប់ល្បី មានយុវជនជាច្រើនសរសើរ និងគាំទ្រនាងយ៉ាងច្រើន...។
ក្រៅពីនោះនាងបានចូលរួមផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីផងដែរ និងល្បីដល់ប្រទេស ថៃ យកសកម្មភាពរបស់នាងទៅចុះផ្សាយ..ផងដែរ។
ការប្រឡូកនយោបាយរបស់នាងធ្វើអោយនាងឡើងកូដខ្លាំងក្នុងរយៈកាលដែលនាងជ្រកក្រោមគណបក្សប្រឆាំង CNRP មានមនុស្សស្គាល់ច្រើនសឹងមួយប្រទេស រហូតដល់ក្រៅប្រទេស តែងតែផ្ញើលុយកាក់ជាជំនួយមកដល់នាងអោយធ្វើការងារសង្គមជាតិ និងគាំទ្រនាងក្នុងសកម្មភាពជំនួយមនុស្សធម៌ក្នុងសង្គមជាតិ។
ក្រោយមកនាងបានចាប់អារម្មណ៍តំបន់អារ៉ែង នាងបានធ្វើកម្មវិធីកំសាន្ត (សម្រាកលំហែលកាយ) ទៅតំបន់អារ៉ែង កោះកុង ជាញឹកញាប់ដោយមានយុវជន យុវតីជាច្រើនគាំទ្រ និងចូលរួមដោយសប្បាយរីករាយ.. គេតែងលួចសរសើរនាងថាជាក្មេងស្រីឆ្លាតស្អាត ពូកែក្លាហានមានឆន្ទៈមនៈសិការ តែត្រូវអ្នកគាំទ្រម្ខាងទៀតខាង CPP ជេរដៀមដាមនាង...។
ប៉ុន្តែអ្វីដែលយើងនឹកស្មានមិនដល់ នាងបានប្តូរជំហរនយោបាយ ១៨០ដឺក្រេ ធ្វើអោយយុវជន យុវតីដែលធ្លាប់តែគាំទ្រនាងសរសើរនាងហួសចិត្ត ហួសថ្លែង បាក់ចង្កេះអស់ ដោយនាងបែរជាងាកមកគាំទ្រគណបក្សប្រជាជនវិញ ក្រោមហេតុផលភាពអយុត្តិធម៌ដែលនាងមិនអាចទទួលយកបានពីគណបក្សសង្រ្គោះជាតិ ដែលនាងបាននិយាយថានាងលះបង់ច្រើនតែនាងតែងតែទទួលបាននូវការបំបែកនាងចេញពីសង្សារនាង (ផែ សុវណ្ណរិទ្ធ) ដោយសារនាងនិយាយថាលោក ផែ សុវណ្ណរិទ្ធ ធ្លាប់ជាសកម្មជនបក្សប្រជាជន.....ព្រោះយុវជនគាំទ្រខាងគណបក្សសង្រ្គោះជាតិគេមិនជឿថា ផែ សុវណ្ណរិទ្ធ បរិសុទ្ធដោយសារលោកហ៊ានប្រមាថដុតរូបថ្នាក់ដឹកនាំកំពូលរបស់គណបក្សកាន់អំណាច និងរិះគន់... ហើយតែមិនមានចំណាត់ការអ្វីលើរូបលោកបន្តិចសោះឡើយ ផ្ទុយទៅវិញបើនរណាហ៊ានគប់ស្លាកសញ្ញាគណបក្សប្រជាជន.... បែរជាត្រូវចាប់ខ្លួនជាបន្តបន្ទាប់...។
ធី សុវណ្ណថា នាងធ្លាប់បង្ហោះក្នុង ហ្វេសប៊ុក ស្នើរសុំគ្រប់គ្រងទូរទស្សន៍សង្រ្គោះជាតិ បើសិននាងជួយលុយដោយលក់ចំការរបស់គ្រួសារនាង តែការចង់បានរបស់នាងមិនបានសម្រេចទេ។
ធី សុវណ្ណថា នាងបានបើកកកាយរឿងផ្សេងៗដែលនាងអះអាងថាមិនទទួលបាននូវភាពយុត្តិធម៌ក្នុងពេលដែលនាងសកម្មក្នុងការគាំទ្រសង្រ្គោះជាតិដែលនាងបានបង្ហោះក្នុងទំព័រ ហ្វេសប៊ុក នាងរឿយៗ ដោយបានបង្ហោះសារក្នុង ហ្វេសប៊ុក ជាបន្តបន្ទាប់ត្អូញត្អែរ...។
ក្រោយមកចាប់តាំងពីបែកធ្លាយរឿងដែលគេផ្អើល ដែលខាងគណបក្សកាន់អំណាចថានោះជារឿងពិត ចំណែកខាងគណបក្សប្រឆាំងថានោះជារឿងប្រតិដ្ឋ... រវាងលោក កឹម សុខា និងស្រីមុំ តាំងពីពេលនោះមក ធី សុវណ្ណថា បានយកមូលហេតុនេះជាការចាក់ចេញពីសង្រ្គោះជាតិដោយចេញមុខជាចំហរ ហើយចាប់ផ្តើមវាយបករិះគន់មេដឹកនាំគណបក្សសង្រ្គោះជាតិបណ្តើរៗលើបណ្តាញសង្គម ហ្វេសប៊ុក តិចៗរហូតដល់ខ្លាំងៗ ^_^ ។
នេះហើយហៅថាបាក់ចង្កេះ!? ^_^
ទង្វើររបស់នាងធ្វើអោយយុវជនគាំទ្រសង្រ្គោះជាតិរឹតតែក្តៅក្រហាយ និងជេរនាងរឹតតែខ្លាំងឡើងៗ ឡើងនាងមិនហ៊ានបង្ហោះ ឬចេញវីឌីអូផ្សេងនៅលើបណ្តាញ ហ្វេសប៊ុក ស្ងាត់អស់មួយរយៈ ក្រោយការបើកវេទិការនិយាយដើមលោក កឹម សុខា របស់នាងរាប់សិបវេទិការមក យើងសង្កេតឃើញថានាងហាក់ឡូយឆាយជាងមុន ដោយមានឡានជិះទំនើបៗ ៥៧០ ផ្ទះវីឡាស្គឹមស្គៃ..... និងឃើញនាងដើរសេពគប់ជាមួយ ផែ សុវណ្ណរិទ្ធ កៀកកិតផ្អែមល្ហែមថតរូបជាមួយគ្នា.... តែត្រូវបានមកវិញនូវពាក្យដៀមដាមស៊កសៀតពេបជ្រាយចំពោះនាង និងផែ សុវណ្ណរិទ្ធ។
ពីពេលនោះមកនាងតែងតែបង្ហាញមុខរិះគន់ជេរមេដឹកនាំបក្សប្រឆាំងមិនសំចៃមាត់ដូចកាលនាងរិះគន់ជេរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចឹងដែរ ហើយនៅថ្ងៃបោះឆ្នោតឃុំសង្កាត់ ២០១៧ នាងក៏បានប្រកាសចុះចូលរួមជាមួយគណបក្សប្រជាជន និងបានចូលរួមហែបក្សប្រជាជនវិញម្តង ដែលនាងពីមុនធ្លាប់ចូលរួមហែបក្សប្រឆាំងយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ...។
យើងសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងបានបាត់បង់ពីគណបក្សសង្រ្គោះជាតិទាំងស្រុង តែនាងកើនប្រជាប្រិយភាពខ្លះៗ ពីខាងអ្នកគាំទ្រគណបក្សប្រជាជនវិញម្តង តែអ្វីដែលខុសគ្នា គឺ Comment នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលមានអ្នកជេរច្រើនជាងកាលនាងនៅគាំទ្របក្សប្រឆាំង ហើយមិនសូវមានខាងគណបក្សប្រជាជន ចេញមុខ Comment ការពារនាងដូចកាលមុនទេ។ សកម្មភាពរបស់នាងនៅក្នុងហ្វេសប៊ុក ហាក់ដូចជាអំពិលអំពេក ស្ងាត់ៗបង្ហោះមួយទៅ មិនដូចកាលនាងនៅជាអ្នកគាំទ្រសកម្មខាងបក្សប្រឆាំងឡើយ ដោយសារការប្តឹងមេបក្សសង្រ្គោះជាតិរបស់នាងទៅតុលាការ មានអ្នកចូលរួមជួយដោយ ស្រី ចំរើន ផងដែរ ^_^ ។
លីងទៅកាន់ផេក និងសេចក្តីប្រកាសរបស់ ធី សុវណ្ណថា (https://www.facebook.com/sovanthathy.official/photos/a.1271397106311652.1073741828.1170573199727377/1479789068805787/?type=3&theater)
យើងនៅចាំថា កាលពីអតីតកាលកន្លងទៅ ធី សុវណ្ណថា ក្មេងស្រីដែលទើបតែមានអាយុ ១៩ឆ្នាំ ទៅ២០ឆ្នាំ ហើយស្ថិតនៅក្នុងវ័យសិក្សាថ្នាក់ទី ១១ ទី១២ និងបានចូលរួមប្រលងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) តែដោយសារការប្រឡូកក្នុងនយោបាយខ្លាំងពេករបស់ ធី សុវណ្ណថា ធ្វើអោយលទ្ធផលប្រលងរបស់នាងមិនមានផល (ធ្លាក់បាក់ឌុប) ។ កាលនោះនាងគឺជាអ្នកគាំទ្រយ៉ាងខ្លាំងលេចធ្លោជាងគេនៅក្នុងគណបក្សសង្រ្គោះជាតិ ហើយតែងតែចេញឃ្លីបវីឌីអូនៅតាម ហ្វេសប៊ុក រិះគន់មិនសំចៃមាត់ដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាំងៗ មិនខ្លាចញញើតអ្វីបន្តិចឡើយ ដែលក្រៅពីនាងប្រហែលជាត្រូវ....បាត់ហើយ។
ក្រៅពីនោះនាងបានចូលរួមផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីផងដែរ និងល្បីដល់ប្រទេស ថៃ យកសកម្មភាពរបស់នាងទៅចុះផ្សាយ..ផងដែរ។
ការប្រឡូកនយោបាយរបស់នាងធ្វើអោយនាងឡើងកូដខ្លាំងក្នុងរយៈកាលដែលនាងជ្រកក្រោមគណបក្សប្រឆាំង CNRP មានមនុស្សស្គាល់ច្រើនសឹងមួយប្រទេស រហូតដល់ក្រៅប្រទេស តែងតែផ្ញើលុយកាក់ជាជំនួយមកដល់នាងអោយធ្វើការងារសង្គមជាតិ និងគាំទ្រនាងក្នុងសកម្មភាពជំនួយមនុស្សធម៌ក្នុងសង្គមជាតិ។
ប៉ុន្តែអ្វីដែលយើងនឹកស្មានមិនដល់ នាងបានប្តូរជំហរនយោបាយ ១៨០ដឺក្រេ ធ្វើអោយយុវជន យុវតីដែលធ្លាប់តែគាំទ្រនាងសរសើរនាងហួសចិត្ត ហួសថ្លែង បាក់ចង្កេះអស់ ដោយនាងបែរជាងាកមកគាំទ្រគណបក្សប្រជាជនវិញ ក្រោមហេតុផលភាពអយុត្តិធម៌ដែលនាងមិនអាចទទួលយកបានពីគណបក្សសង្រ្គោះជាតិ ដែលនាងបាននិយាយថានាងលះបង់ច្រើនតែនាងតែងតែទទួលបាននូវការបំបែកនាងចេញពីសង្សារនាង (ផែ សុវណ្ណរិទ្ធ) ដោយសារនាងនិយាយថាលោក ផែ សុវណ្ណរិទ្ធ ធ្លាប់ជាសកម្មជនបក្សប្រជាជន.....ព្រោះយុវជនគាំទ្រខាងគណបក្សសង្រ្គោះជាតិគេមិនជឿថា ផែ សុវណ្ណរិទ្ធ បរិសុទ្ធដោយសារលោកហ៊ានប្រមាថដុតរូបថ្នាក់ដឹកនាំកំពូលរបស់គណបក្សកាន់អំណាច និងរិះគន់... ហើយតែមិនមានចំណាត់ការអ្វីលើរូបលោកបន្តិចសោះឡើយ ផ្ទុយទៅវិញបើនរណាហ៊ានគប់ស្លាកសញ្ញាគណបក្សប្រជាជន.... បែរជាត្រូវចាប់ខ្លួនជាបន្តបន្ទាប់...។
ធី សុវណ្ណថា នាងធ្លាប់បង្ហោះក្នុង ហ្វេសប៊ុក ស្នើរសុំគ្រប់គ្រងទូរទស្សន៍សង្រ្គោះជាតិ បើសិននាងជួយលុយដោយលក់ចំការរបស់គ្រួសារនាង តែការចង់បានរបស់នាងមិនបានសម្រេចទេ។
ធី សុវណ្ណថា នាងបានបើកកកាយរឿងផ្សេងៗដែលនាងអះអាងថាមិនទទួលបាននូវភាពយុត្តិធម៌ក្នុងពេលដែលនាងសកម្មក្នុងការគាំទ្រសង្រ្គោះជាតិដែលនាងបានបង្ហោះក្នុងទំព័រ ហ្វេសប៊ុក នាងរឿយៗ ដោយបានបង្ហោះសារក្នុង ហ្វេសប៊ុក ជាបន្តបន្ទាប់ត្អូញត្អែរ...។
ក្រោយមកចាប់តាំងពីបែកធ្លាយរឿងដែលគេផ្អើល ដែលខាងគណបក្សកាន់អំណាចថានោះជារឿងពិត ចំណែកខាងគណបក្សប្រឆាំងថានោះជារឿងប្រតិដ្ឋ... រវាងលោក កឹម សុខា និងស្រីមុំ តាំងពីពេលនោះមក ធី សុវណ្ណថា បានយកមូលហេតុនេះជាការចាក់ចេញពីសង្រ្គោះជាតិដោយចេញមុខជាចំហរ ហើយចាប់ផ្តើមវាយបករិះគន់មេដឹកនាំគណបក្សសង្រ្គោះជាតិបណ្តើរៗលើបណ្តាញសង្គម ហ្វេសប៊ុក តិចៗរហូតដល់ខ្លាំងៗ ^_^ ។
ធី សុវណ្ណថា ក្រោយពីបានពេញចិត្តនឹងការដែលជួយ Support ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរឿងអភិវឌ្ឍន៍អារ៉ែង និងបានជម្រុញអោយនាងបន្តធ្វើ ដោយផ្តល់នូវការជួយផ្លូវ១ខ្សែនៅអារ៉ែង ធ្វើអោយនាងហាក់ប្រែប្រួលជំហរនយោបាយម្តងបន្តិចៗ។ មានរូបថតជាច្រើនត្រូវបានក្រុមយុវជនបក្សសង្រ្គោះជាតិលួចថតនាងបាននៅអារ៉ែង ដែលនាងបានដើរលេងជាមួយ ផែ សុវណ្ណរិទ្ធ ដែលយុវជនទាំងនោះមិនទុកចិត្ត ហើយល់ថានោះជាជនបង្កប់ដោយមានការបង្ហោះរូបសរសេររៀបរាប់ផ្សេងទាក់ទងទៅហ្នឹងទំនាក់ទំនងរបស់នាងជាមួយ ផែ សុវណ្ណរិទ្ធ ក្នុងដំណើរកំសាន្តនៅអារ៉ែង។
ចាប់ពីពេលនោះមកនាងដើរតួជាអ្នករិះគន់ទាំងសង្ខាង ដែលមិនទាន់សម្រេចចិត្តចូលរួមចេញមុខជាមួយគណបក្សប្រជាជនជាចំហរទេ។ ការប្រែប្រួលរបស់នាងធ្វើអោយអ្នកគាំទ្រខាងបក្សប្រឆាំងប្រតិកម្មយ៉ាងខ្លាំង និងបានជេរប្រទិចនាងទៅនឹងសត្វធាតុ រាល់ការបង្ហោះរបស់នាងម្តងៗ Comment ភាគច្រើនជា Comment ជេរ និងដាក់បណ្តារសារនាង (ពីមុនអ្នកជេរនាងខាង CPP ខាង CNRP ការពារនាង មកដល់ពេលនាងប្តូរបក្សអ្នកជេរនាងខាង CNRP ម្តង ហើយអ្នកការពារនិង Support នាងខាង CPP ម្តង ហាសហា ល្អមើលណាស់ ^_^ )
នេះហើយហៅថាបាក់ចង្កេះ!? ^_^
រូបភាពប្រភពពីយុវជនបង្ហោះសារឆាតក្នុង ហ្វេសប៊ុក បែកធ្លាយរឿង ធី សុវណ្ណថា ជាមួយសម្តេច
ធី សុវណ្ណថា ធ្លាប់អះអាងថាគណនីរបស់នាងត្រូវបានគេហែក និងយកទៅបង្ហោះសារបែកធ្លាយផ្សេងៗ (សំដៅរឿងលុយ ១លានដុល្លារ ក្នុងការប្តឹងលោក កឹម សុខា ក្នុងរឿងស្រី មុំ ស្នេហា....) នោះជាមូលហេតុមួយធ្វើអោយ ធី សុវណ្ណថា ងាកចេញកាន់តែឆ្ងាយពីសង្រ្គោះជាតិ ដោយចោទមេដឹកនាំសង្រ្គោះជាតិថាជាមេដឹកនាំល្មោភស្រី គ្មានទំនួលខុសត្រូវ.....។
ក្រោយមកនាងបានធ្វើអោយយុវជនជាច្រើនមិនថា CNRP or CPP ភ្ងាក់ផ្អើលជាខ្លាំងដោយនាងឡើងរាសីដោយបានក្លាយជាប្រធានអង្គការ តែយុវជនមិនអោយតម្លៃនាងទេ ពីព្រោះពួកគេថានាងប្រលងបាក់ឌុបមិនទាំងជាប់ផង តែបែរជាបានក្លាយជាប្រធានអង្គការ ហើយមានមនុស្សចាស់ៗនៅអង្គុយពីក្រោយស្តាប់តាមនាងថ្លែងវេទិការនិយាយដើមលោក កឹម សុខា មានតាមខេត្តក្រុងនាៗសឹងគ្រប់...។
ទង្វើររបស់នាងធ្វើអោយយុវជនគាំទ្រសង្រ្គោះជាតិរឹតតែក្តៅក្រហាយ និងជេរនាងរឹតតែខ្លាំងឡើងៗ ឡើងនាងមិនហ៊ានបង្ហោះ ឬចេញវីឌីអូផ្សេងនៅលើបណ្តាញ ហ្វេសប៊ុក ស្ងាត់អស់មួយរយៈ ក្រោយការបើកវេទិការនិយាយដើមលោក កឹម សុខា របស់នាងរាប់សិបវេទិការមក យើងសង្កេតឃើញថានាងហាក់ឡូយឆាយជាងមុន ដោយមានឡានជិះទំនើបៗ ៥៧០ ផ្ទះវីឡាស្គឹមស្គៃ..... និងឃើញនាងដើរសេពគប់ជាមួយ ផែ សុវណ្ណរិទ្ធ កៀកកិតផ្អែមល្ហែមថតរូបជាមួយគ្នា.... តែត្រូវបានមកវិញនូវពាក្យដៀមដាមស៊កសៀតពេបជ្រាយចំពោះនាង និងផែ សុវណ្ណរិទ្ធ។
ពីពេលនោះមកនាងតែងតែបង្ហាញមុខរិះគន់ជេរមេដឹកនាំបក្សប្រឆាំងមិនសំចៃមាត់ដូចកាលនាងរិះគន់ជេរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចឹងដែរ ហើយនៅថ្ងៃបោះឆ្នោតឃុំសង្កាត់ ២០១៧ នាងក៏បានប្រកាសចុះចូលរួមជាមួយគណបក្សប្រជាជន និងបានចូលរួមហែបក្សប្រជាជនវិញម្តង ដែលនាងពីមុនធ្លាប់ចូលរួមហែបក្សប្រឆាំងយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ...។
យើងសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាងបានបាត់បង់ពីគណបក្សសង្រ្គោះជាតិទាំងស្រុង តែនាងកើនប្រជាប្រិយភាពខ្លះៗ ពីខាងអ្នកគាំទ្រគណបក្សប្រជាជនវិញម្តង តែអ្វីដែលខុសគ្នា គឺ Comment នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលមានអ្នកជេរច្រើនជាងកាលនាងនៅគាំទ្របក្សប្រឆាំង ហើយមិនសូវមានខាងគណបក្សប្រជាជន ចេញមុខ Comment ការពារនាងដូចកាលមុនទេ។ សកម្មភាពរបស់នាងនៅក្នុងហ្វេសប៊ុក ហាក់ដូចជាអំពិលអំពេក ស្ងាត់ៗបង្ហោះមួយទៅ មិនដូចកាលនាងនៅជាអ្នកគាំទ្រសកម្មខាងបក្សប្រឆាំងឡើយ ដោយសារការប្តឹងមេបក្សសង្រ្គោះជាតិរបស់នាងទៅតុលាការ មានអ្នកចូលរួមជួយដោយ ស្រី ចំរើន ផងដែរ ^_^ ។
រូបភាព ធី សុវណ្ណថា មុខតុលាការដាក់ពាក្យបណ្តឹងប្តឹងលោក កឹម សុខា រឿងស្រីមុំ
ខណៈនេះយើងឃើញថានាងបានបញ្ចេញសារគ្រោងប្តឹងមេឃុំចៅសង្កាត់របស់សង្រ្គោះជាតិ ៥០០០ នាក់ ពីបទក្បត់ជាតិ បើមិនចុះចូលរួមជាមួយគណបក្សប្រជាជន យើងចាំមើលមើល៍ថា តើនាងអាចប្តឹងបានទេ? ហើយចាំមើលមើល៍ ៥០០០នាក់ចាប់ដាក់គុក រដ្ឋាភិបាលត្រូវពង្រីកគុកបន្ថែម ឬមួយយ៉ាងណា?៕៚
សរសេរដោយ KK
Comments
Post a Comment