ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....
(ទេវីក្រុងកម្ពុជាធិបតី) ជាឈុតមួយត្រូវបានបេក្ខនារីរបស់ខ្មែរ កញ្ញា ខ្លឹម ស្រីគា ស្លៀកចូលរួមប្រកួតក្នុងពិធីប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ធ្វើអោយមានការចាប់អារម្មណ៍ពីបណ្តាលភ្ញៀវជាតិ និងអន្តរជាតិជាច្រើន ហើយទទួលបានការគាំទ្រដ៏ច្រើនលើសលុបឈ្នះគេក្នុងបណ្តាញសង្គម ហ្វេសប៊ុក ។
ស្រាប់តែមានផេករបស់ សៀម(ថៃ) មួយចំនួនប្រតិកម្ម និងបានចោទខ្មែរយើងថាបានលួចចម្លងវប្បធម៌នៃឈុត (ទេវីក្រុងកម្ពុជាធិបតី) ថាចម្លងចេញពី សៀម(ហៅថៃ) ធ្វើអោយមានការប្រតិកម្មតបតវិញយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងយ៉ាងខ្លាំងទៅវិញ ដោយខ្លះក៏ខឹងពេកប្រើនូវពាក្យអសុរោះ ជេរដៀលដល់ផេក សៀម (ថៃ) នោះថាមិនស្គាល់ខ្លួនឯងជានរណាអោយពិតផង ឬថាជាចោរលួចវប្បធម៌បុរាណរបស់ខ្មែរ ហើយបកមកចោទខ្មែរថាលួចរបស់ខ្លួនទៅវិញ....។
យ៉ាងណាមិញក៏មានការបង្ហាញនូវភស្តុតាងនានាដើម្បីបញ្ជាក់ទៅកាន់ពួក សៀម(ថៃ) មួយចំនួនទាំងនោះអោយបានភ្លឺភ្នែកនូវវប្បធម៌ប្រពៃណីរបស់ខ្មែរដែលបានបាត់បង់ ដោយសារសង្គ្រាម ការដណ្តើមអំណាច.... ថានោះជារបស់ខ្មែរ ប្រភពកំណើតមកពីខ្មែរ មិនមែនរបស់ សៀម(ថៃ) ចេះតែមានមាត់ថាៗនោះទេ ហើយសព្វថ្ងៃនេះយើងកំពុងតែអភិរក្ស និងបង្កើនការចូលរួមជាតិនិយមអោយកាន់តែខ្លាំង ថែរក្សានូវស្នាដៃ នូវវប្បធម៌ប្រពៃណីដូនតាអោយគង់វង្ស..។
បើមើលតាមប្រវត្តិសាស្រ្ត សៀម (ថៃ) ខ្លួនឯងវិញទេ ដែលលួចចម្លងពីខ្មែរ ព្រោះខ្លួនទើបតែចាប់កំណើតនៅ ស.ត ទី១៣ ទេ ហើយបានវាយដណ្តើមយកទឹកដីខ្មែរអស់ ១៦ខេត្តមកក្តោបក្តាប់គ្រប់គ្រងដល់សព្វថ្ងៃ ខេត្តខ្លះនៅក្នុងទឹកដីសៀម(ថៃ) ក៏មានបងប្អូនខ្មែរ ចេះភាសាខ្មែរច្បាស់ ចេះសរសេរខ្មែរ ដែល សៀម បានឈ្លានពានវាយឈ្នះហើយកែនទៅហើយក៏បានអោយសញ្ជាតិជា សៀម (ថៃ) រហូតមកដល់ឥឡូវនេះ សូម្បីតែអក្សរមួយចំនួនក៏ខ្លួនកាឡៃថាខ្មែរយករបស់ខ្លួន ទាំងខ្លួនប្រើអក្សរគ្មានសក់ គ្មានជើងតម្រួត... ហើយពាក្យខ្លះក៏ប្រហាក់ប្រហែលគ្នា....។
ហើយថ្មីៗក៏មានឃ្លីបវីឌីអូ១ បានធ្វើអោយបងប្អូនខ្មែរប្រតិកម្មខឹងដោយសារថៃគេប្រកាសថាអក្សរដែលបានសរសេរក្នុងវីឌីអូឃ្លីបនោះ មិនមែនជាអក្សរខ្មែរទេ គេហៅថាអក្សរខម ស្អីវានោះ!... តែបើនិយាយពីភិភាគអក្សរវិញ គឺដូចអក្សរខ្មែរយើងសរសេរបច្ចុប្បន្ននេះស្ទើរតែ១០០% នេះហើយចោរលួចវប្បធម៌អរិយធម៌ ធ្វើអោយបងប្អូនខ្មែរមួយចំនួននាំគ្នាខឹង ខ្លះអន់ចិត្តមិនគួរណា សៀម (ថៃ) ធ្វើបែបនោះទាំងដែលប្រទេសខ្លួន ស៊ីវីល័យ ជាងខ្មែរ ខំកែប្រវត្តិសាស្រ្តបំភ្លីបំភាន់បំភាំងធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែមិនល្អ!... ។
ការបញ្ជាក់បែបនេះនៅមិនទាន់គ្រប់គ្រាន់ទេ នៅមានសិលាចារិកជាច្រើនទៀតដែលមានបន្សល់សរសេរអំពីប្រវត្តិរបស់ប្រទេស សៀម(ថៃ) នេះ តែគេនៅតែក្រឡៃថាជាតិសាសន៍គេជាអ្នកបង្កើតវប្បធម៌ទាំងនោះ... យើងមានការសោកស្តាយជាខ្លាំងដែលពួកគេនិយាយបែបនោះ បើសិនអ្នកលួចចម្លងរបស់យើងហើយ សូមរក្សាតម្លៃអោយម្ចាស់ដើមផង ហើយកុំនិយាយបង្វែរបង្វិលថាយើងអ្នកលួចអ្នកដោយមិនចេះខ្មាសអៀនមាត់។
គ្រូសៀម គ្រូឆ្កួតអី? វប្បធម៌ខ្មែរកើតក្រោយអាគ្រូសៀម៣នាក់ហ្នុងមែន? ហើយកើតក្រោយឆ្នាំ ១៩០៤ ដែលចំប៉ីខ្មៅលើកឡើងហ្នុងមែន? ស្បៃភ្លោះស្បៃឈៀងរបស់សៀមស្អី? សុទ្ធតែជារបស់ខ្មែរទាំងអស់ គ្រាន់តែសៀមវាចូលចិត្តប្រើស្បៃភ្លោះ កុំចេះតែបកស្រាយផ្តេសផ្តាស់ចំប៉ីខ្មៅ ។ កុំសាំត្រប៉ែ ក៏ធ្វើអ្នកចេះដឹង អក្សរសៀមសរសេរនៅលើនោះម៉េចមិនគិតផង? សៀមធ្លាប់ចូលឈ្លានពានដល់ណាខ្លះ? តែនៅប្រាសាទអង្គរវត្តយើងក៏មានជនឆ្កួតទៅសរសេរអក្សរឆ្កួតជាប់ថ្មប្រាសាទដែរ តិចទៅថារបស់គេទៀតទៅ។ កុំវង្វេងនាំបរទេសសើចណាចំប៉ីខ្មៅ ឈ្មោះចំប៉ីខ្មៅកុំអោយខ្មៅទាំងចិត្តជាតិសាសន៍របស់ខ្លួនទៀត៕៚
ពី News KHMER Posts
Comments
Post a Comment