តើប្អូនស្រី អ៊ុក សុវណ្ណារី ពិតជាមានលាភធំនៅពីក្រោយការធ្លាក់ការប្រលងចម្រៀង The Voice Kids Cambodia ពិតទេ?

យើងធ្លាប់ដឹងធ្លាប់ទទួលស្គាល់ហើយមែនទេ? នូវសមត្ថភាពច្រៀង និងទឹកដមសម្លេងរបស់ប្អូនស្រី អ៊ុក សុវណ្ណារី ដែលជាបេក្ខជនប្រកួតក្នុងកម្មវិធីប្រលងចម្រៀងកុមារដែលក្រុមហ៊ុនមួយបានទិញសិទ្ធិពីកម្មវិធីពិភពលោកមួយ ហើយដាក់ឈ្មោះថា The Voice Kids Cambodia ។


សម្លេងច្រៀងរបស់ប្អូនស្រីមិនមែនធម្មតាទេ គឺពីរោះ ពេលខ្លះអ្នកខ្លះថាសម្លេងប្អូនស្រីហាក់ស្រដៀងរាមច្បងអ្នកចម្រៀងល្បីពីសម័យសង្គមចាស់! គ្រលួចស្ដាប់ម្តងៗចង់ភ្លឹកស្មារតី ស្ទើរតែនឹកមិនដល់ថាសម្លេងល្អម៉េះ? 




តែសម្រាប់ការប្រកួតរបស់ប្អូនស្រី អ៊ុក សុវណ្ណារី មិនមានលទ្ធផលល្អទេ គឺត្រូវបានជម្រុះចេញពីកម្មវិធីវគ្គពាក់កណ្តាលផ្តាច់ព្រាត់បាត់ទៅហើយដោយគ្រូ ឃូច របស់ប្អូនមិនសម្រេចជ្រើសរើសប្អូនទៅបន្ត។




ការធ្លាក់របស់ប្អូនធ្វើអោយប្រិយមិត្តទស្សនិកជនជាច្រើនមានការសោកស្តាយ និងរិះគន់ទៅលើកម្មវិធី The Voice Kids Cambodia មានភាពលំអៀង... តែទោះប្អូនបានទម្លាក់ហើយក៏ប្រជាប្រិយភាពរបស់ប្អូនស្រីនៅតែខ្លាំងក្លា ដោយតាមរយៈវីឌីអូចម្រៀងរបស់ប្អូនចាស់ៗ ដោយមានអ្នកខ្លះយកមកបង្ហោះតបង្ហាញអំពីអ្វីដែលជាសមត្ថភាពពិតរបស់ប្អូន ហើយខ្លះវិញក៏បានយកវីឌីអូរបស់ប្អូនទៅប្រៀបធៀបជាមួយចម្រៀងច្រៀងរបស់គ្រូ (ឃូច របស់នាង) បទតែមួយដូចគ្នាជាមួយ និងឃូច (គ្រូ) សុគន្ធនីសា ថាមួយណាពីរោះជាង... ^_^ ។



មានការលេចឮព័ត៌មានក្នុងស្រុកមួយថា មានផលិតកម្មធំមួយកំពុងចាប់អារម្មណ៍លើប្អូនស្រី អ៊ុក សុវណ្ណារី ហើយចង់ចុះកិច្ចសន្យាជាមួយប្អូនអោយប្អូនក្លាយទៅជាតារាចម្រៀងរបស់ផលិតកម្មរបស់ខ្លួនផងដែរ។



ហើយព័ត៌មាននោះក៏បានលេចឮដល់ប្អូន ហើយប្អូនក៏បានយកទៅចុះផ្សាយវានៅលើគណនីទំព័រ ហ្វេសប៊ុក របស់ប្អូនស្រីផងដែរ ដោយសុំយោបល់ពីអ្នកគាំទ្រប្អូនថាគួរសម្រេចបែបណា? រឿងនេះប្អូនស្រីនៅមិនទាន់សម្រេចចិត្តច្បាស់ទេ ដើម្បីឆ្លើយតបទៅផលិតកម្មធំនោះនៅឡើយ ហើយខាងផលិតកម្មធំនោះកំពុងរងចាំការឆ្លើយតបពីប្អូនវិញ។ ពិតជាមានលាភមែន!! ជូនពរអោយប្អូនស្រីមានលាភធំនេះ!!៕៚










Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....