ក្នុងលោកនេះពិតជាមានស្នេហ៍ពិតមែន តើក្នុងលោកនេះមានបុរសប៉ុន្មាននាក់? ដែលអាចទទួលយកបានបែបនេះបាន? ប្រហែលមានតិចណាស់មើលទៅ ^_^


ប្រទេសចិន» គូស្នេហ៍១គូដែលរស់នៅក្នុងក្រុង យីឈី នៃខេត្ត ស៊ីឈួន បាននិយាយរៀបរាប់អំពីប្រវត្តិស្នេហ៍ពិតរបស់ពួកគេដោយទឹកមុខរំភើបស្ទើរស្រក់ទឹកភ្នែក ដែលធ្វើអោយមានការកោតស្ងប់ស្ងែងនឹងបុរសជាប្ដីដែលលះបង់សម្រាប់ជីវិតរបស់ប្រពន្ធ ធ្វើអោយនាងរីកស្រស់ញញឹមរហូតច្រើនៗដោយសារក្ដីស្រលាញ់ដ៏ធំធេងមិនគិតពីរូបរាងរបស់នាងខាងក្រៅ ជាពិសេសមុខខូចរបស់នាងតែម្តង។

លោក លីន ហ្ស៊ូឈៀង អាយុ២៣ឆ្នាំ ហើយគូស្នេហ៍របស់លោកនាងមានឈ្មោះ  ស៊ូ ឈានឈាន អាយុ២១ឆ្នាំ ក្តីស្នេហ៍របស់អ្នកទាំងពីរ បានឆក់យកដួងចិត្តបេះដូងរបស់អ្នកនិយមប្រើប្រាស់បណ្តាញសង្គមអ៊ិនធើណែតនៅក្នុងប្រទេសចិនរាប់លាននាក់ ដោយសារតែរឿងស្នេហាពិតរបស់ពួកគេដែលកម្រនឹងមានបុរសណាហ៊ានទទួលយកនារីដែលមានមុខមាត់បែបនេះមកធ្វើជាប្រពន្ធណាស់!! តើស្នេហាពិតរបស់ពួកគេកើតឡើងយ៉ាងម៉េចទៅណ៎?

រឿងរ៉ាវស្នេហាពិតរបស់គូស្នេហ៍២នាក់នេះ គឺបានកើត និងចាប់ផ្តើមលូតលាសយ៉ាងឆាប់រហ័សដោយសារបណ្តាញសង្គមមួយឈ្មោះថា QQ បន្ទាប់ពីគេទាំង២បានស្គាល់គ្នារួចមកក្នុងបណ្ដាញសង្គម ហើយគេក៏តែងតែនិយាយគ្នាលេងពីនេះពីនោះ គេទាំង២ក៏បានក្លាយជាដៃគូត្រូវរ៉ូវគ្នា ឆាតលេងជាមួយគ្នាយ៉ាងជាប់លាប់ក្នុងឆាតជជែកគ្នាលេងយ៉ាងទៀងទាត់ ហើយកាន់តែចូលចិត្តគ្នា និងយល់ចិត្តគ្នាទៅវិញទៅមក ក្នុងពេលវេលាមួយដ៏ឆាប់រហ័ស។

នាង ឈានឈាន តាំងពីតូចមកត្រូវបានអ្នករស់នៅជិតខាងនាង មិត្តរួមការងារ ហើយនិងសមាជិគក្រុមគ្រួសាររបស់នាងខ្លះមើលងាយ ខ្លះសើចចំអកអោយនាង ព្រោះដោយសារផ្ទៃមុខរបស់នាងខូច (គ្មានច្រមុះ) មូលហេតុគឺបណ្តាលមកពីសត្វកណ្ដុរខាំច្រមុះនាង កាលនាងនៅតូចក្រូចឆ្មាអាយុបានជិត១ខែ ធ្វើអោយនាងបាត់បង់ច្រមុះ ក្លាយមុខទៅជាអាក្រក់ ខូចចិត្តនៅពេលធំដឹងក្ដី....

ប៉ុន្តែក្រោយពីពេលដែលនាងបានជួបជាមួយលោក ហ្ស៊ូឈៀង មក នាងបានឆក់យកបេះដូងលោក ហើយលោកស្ម័គ្រចិត្តនៅជាមួយនាង នៅក្បែរនាង ព្រមរួមរស់សុខទុក្ខជាមួយនាងអស់មួយជីវិត ក្រោយគាត់បានសារភាពស្នេហ៍មក ធ្វើអោយជីវិតរបស់នាងប្រែទៅជាមានន័យល្អប្រសើរ ធ្វើអោយនាងសប្បាយចិត្តរំភើបឥតឧបមា ដោយមិននឹកស្មានថានាងមានសំណាងបែបនេះ ដោយមានបុរសមកស្រលាញ់នាងទេ ព្រោះមុខនាងអាក្រក់គួរអោយខ្លាច ហើយគិតថានឹងគ្មានបុរសណាមកមើលឃើញនាង ស្រលាញ់នាងឡើយ... តែទេវតាពិតជាមានភ្នែក មានក្តីមេត្តាដល់ជីវិតអភ័ព្វរបស់នាងណាស់។



ក្រោយពីការស្រុះស្រួលគ្នាត្រូវចិត្តគ្នាមក ពួកគេទាំងពីរក៏សម្រេចចិត្តរៀបការជាមួយគ្នាកាលពីប៉ុន្មានខែមុនរួចហើយ ពេលនេះពួកគេកំពុងតែរៀបចំសាងនូវសុភមង្គលគ្រួសារតូចមួយបង្កើតកូនចៅ.....។

នាង ឈានឈាន បានរៀបរាប់បន្តទៀតថា មុនដំបូងនាងបានប្រាប់ត្រង់ៗទៅលោក ហ្ស៊ូឈៀង ថានាងជានារីមុខអាក្រក់ ហើយនាងគ្មានច្រមុះឡើយ លោក ហ្ស៊ូឈៀង ហាក់មិនភ្ងាក់ផ្អើល លោកគិតថាវាមិនមែនរឿងសំខាន់! ឬជាបញ្ហាធំនោះទេ! លោកព្យាយាមស្វែងយល់ពីនាង ឈានឈាន ។ ពួកគេក៏យល់ចិត្តគ្នា ហើយណាត់គ្នាជួបដើម្បីរឹតចំណងស្នេហ៍របស់ពួកគេអោយកាន់តែប្រសើរ!... លោក ហ្ស៊ូឈៀង ក្រោយពេលបានជួបនាង ឈានឈាន ហើយ ក៏ចាប់ផ្ដើមស្វែងយល់អំពីដួងចិត្តបេះដូងរបស់នាង គាត់បានដឹងថានាង ឈានឈាន គឺជាមនុស្សដែលមានចិត្តសុទិដ្ឋិនិយម ចិត្តល្អ និងរីករាយ ក្រោយពេលលោកបានស្វែងយល់ពីនាងបានច្រើនក្នុងពេលដ៏ឆាប់រហ័សមក ធ្វើអោយគាត់បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងយ៉ាងឆាប់បំផុត!! ;* <3 ។

លោក ហ្ស៊ូឈៀង បន្ថែមទៀតថា វាប្រហែលជានិស្ស័យវាសនា និស្ស័យស្នេហ៍របស់ពួកយើងពីជាតិមុនកំណត់មកបែបនេះ នៅពេលដែលខ្ញុំបានស្វែងយល់ បានដឹងនូវការតស៊ូ បទពិសោធន៍របស់នាង ខ្ញុំអាណិតនាងជាពន់ពេក ខ្ញុំបានយល់ឃើញថានាងបានតស៊ូរស់ក្នុងជីវិតមួយដ៏សែនលំបាកក្នុងផ្លូវកាយដែលនាងគ្មានរូបសម្ផស្សស្អាតដូចគេឯង ជាពិសេសផ្លូវអារម្មណ៍ នាងបានប្រឈមមុខ និងការមើលងាយ ការចំអកអស់ជាច្រើនឆ្នាំតាំងពីតូចមករហូតដល់ដឹងក្តី!! នាងតស៊ូក្នុងជីវិតដ៏កម្សត់របស់នាងយ៉ាងលំបាក....។ 



ខ្ញុំរំភើប(ហ្ស៊ូឈៀង)ពេលបានដឹងអំពីប្រវត្តិតស៊ូ លំបាករបស់នាង ខ្ញុំក៏សម្រេចចិត្តទទួលយកនាង ស្ម័គ្រចិត្តរៀបការមើលថែទាំនាង ទោះជាពេលវេលាពួកយើងស្គាល់គ្នាខ្លី តែខ្ញុំយល់នូវអ្វីៗជាច្រើនរបស់នាង ខ្ញុំពេញចិត្តនាង ខ្ញុំស្រលាញ់នាង ខ្ញុំមិនស្តាយក្រោយឡើយ! 




លោក ហ្ស៊ូឈៀង បន្តថាលោកមិនខ្វល់ទេ លោកបានសម្រេចចិត្តហើយ ក្នុងការជ្រើសយកនាង ឈានឈាន មកធ្វើជាភរិយា ផ្តល់សុភមង្គលដល់នាង លោកសុខចិត្តប្រឈមមុខទៅនឹងការរិះគន់សើចចំអក និងពាក្យចចាមអារ៉ាមមិនល្អជាច្រើនរហូតតទៅ ហើយនៅជាមួយភរិយារបស់លោក ហើយការពារនាងមិនអោយនរណាមើលងាយនាងទៀតទេ លោកជាកូនប្រុសតែមួយគត់ក្នុងគ្រួសារមួយ ហើយធ្វើអោយមានការភ្ងាក់ផ្អើលខ្លាំងណាស់!! ដោយគេមិននឹកស្មានថាលោកសម្រេចចិត្តបែបនោះ រហូតធ្វើអោយរឿងរ៉ាវរបស់លោកល្បីសុះសាយពេញបណ្តាញសង្គម QQ រហូតធ្លាយចេញក្រៅប្រទេសទៀតផង.... ពិតណាស់យើងពិតជាគួរអោយកោតសរសើរគាត់ គាត់ក្លាហាន និងមានចិត្តមេត្តាណាស់!!៕៚

អត្ថបទសរសេរដោយ 
👹យ៉ាគកាទូគតា👺 



Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....