លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានស្លាប់ទៅជាខ្មោចទៅហើយ ប៉ុន្តែអ្នកវិភាគលើកឡើងថាវានៅតែមានជីវិតដដែល ដរាបណាកម្ពុជាមិនអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សពេញលេញទេនោះ!!
ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់មួយចំនួនធំបានដឹង និងយល់ថា ដរាបណាប្រទេសកម្ពុជាមិនអនុវត្តលទ្ធិប្រជាធិបតេយ្យពេលលេញនោះទេ ដរាបនោះកិច្ចព្រមព្រៀងដែលមានប្រទេសជាច្រើន និងប្រទេសមហាអំណាចធំៗចូលរួមផ្តល់ការគាំទ្រនេះចំនួន១៨ នឹងនៅតែមានសុពលភាពដដែលដល់កម្ពុជា ពីព្រោះកម្ពុជាត្រូវការវាដើម្បីធានានូវសន្តិភាព។
ប៉ុន្តែការលើកឡើង និងការយល់របស់អ្នកជំនាញ អ្នកវិភាគ អ្នកចេះដឹង ប្រជាជន អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជានេះ គឺផ្ទុយពីការលើកឡើងអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ដែលបានថ្លែងចំអកការពីថ្ងៃពុធថា សម័យនេះហើយមានសន្តិភាពសេរីភាពហើយ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះវាបានស្លាប់បាត់ហើយ...។
ការលើកឡើងនេះបានធ្វើឡោះងក្នុងពិធីជួបជុំមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃពុធ ទៅកាន់កម្មករមនុស្សរាប់ពាន់នាក់។ លោកនាយករដ្ឋមន្ត្រីខ្មែរ ដែលធ្លាប់ជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូបក្នុងសម័យប្រយុទ្ធក្នុងទសវត្សរ៍ទី៧០ ៨០ និងក៏ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរក្នុងសម័យនោះ បានលើកឡើងថ្មីៗនេះថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនមានជីវិតទៀតនោះទេ ដោយសារហេតុធាតុសំខាន់ៗនៃកិច្ចព្រមព្រងនោះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជារួចទៅហើយ ហើយភាគីខ្មែរក្រហមដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះក៏បានរលំរលាយ ចំណែកឯសហភាពសូវៀតដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះក៏បានប្រេះស្រាំ ហើយបានបំបែកជារដ្ឋជាច្រើនហើយដែរ...។
នាយករដ្ឋមន្ត្រីដែលក្រាញកាន់អំណាចអស់ជាង៣ទសវត្សរ៍នេះក៏បានថ្លែងបន្ថែមថា៖
សូមកុំស្រមើស្រមៃថា កោះប្រជុំសន្និសីទអន្តរជាតិប៉ារីសឡើងវិញបាននោះ ព្រោះសន្និសីទអន្តរជាតិប៉ារីសខ្មោចអី បើប្រទេសសូវៀតមួយក្លាយទៅជារដ្ឋមិនដឹងប៉ុន្មាននោះ?!! សូម្បីតែប្រទេសហត្ថលេខី ក៏វាប្រែប្រួលអស់ទៅដែរ វាមិននៅសល់អីទៀត? ហើយភាគីជម្លោះរបស់កម្ពុជា ដែលមានភាគីខ្មែរក្រហមនៅសល់អីទៀត? បើអីចឹង វាទាល់តែហៅភាគីនានាមកបង្កើតភាគីខ្មែរក្រហមឡើងវិញ ដើម្បីមកចូលរួម...។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែររូបនេះក៏បានថ្លែងអំពីចំណាត់ការនៃក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចរបស់ខ្លួន ដែលកំពុងតែព្យាយាមស្នើធ្វើវិសោធនកម្មច្បាប់សម្រាប់បែងចែកអសនៈរបស់គណបក្សនយោបាយណាដែលត្រូវបានរំលាយ ទៅអោយគណបក្សផ្សេងៗ លោកមិនបញ្ចេញអោយចំឈ្មោះ តែប្រហែលជា (គណបក្សសង្រ្គោះជាតិ) បើតាមអ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយ។ លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងថា រដ្ឋសភានឹងមានអ្នកធ្វើច្បាប់មកពីគណបក្សនយោបាយជាច្រើន នឹងមកអង្គុយនៅរដ្ឋសភា។ (មានន័យថារដ្ឋសភាមួយនឹងមានសម្លេងគណបក្សជាច្រើនដែលបានពីការយកអសនៈរបស់គណបក្សជំទាស់ទៅចែកអសនៈអោយគណបក្សទាំងនោះតាមនិតិវិធីរបស់អ្នកជំនាញ ហើយក្រុមតំណាងរាស្រ្តដែលមកពីបក្សផ្សេងៗនោះ ដែលបានអសនៈពីការចែកនៃបក្សដែលត្រូវរំលាយយកអសនៈទៅអោយទាំងនោះនឹងបានធ្វើការជាមួយរដ្ឋាភិបាលបក្សកាន់អំណាច...) លោកបានអះអាងថាការធ្វើបែបនេះវាស្របទៅហ្នឹងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលលោកថា មិនបានចែងអំពីការកាត់ទោសក្រុមមេដឹកនាំខ្មែរក្រហម និងការរំលាយគណបក្សនយោបាយនោះទេ។
«កិច្ចព្រមព្រៀងទីក្រុងប៉ារីសអត់មានចែងការកាត់ទោសខ្មែរក្រហមទេណា! ណែ៎ អីចឹងចាត់ទុកថា កាត់ទោសខ្មែរក្រហមជាការខុសកិច្ចព្រមព្រៀងប៉ារីសនេះដែរ គេនិយាយតែពីរឿងបញ្ហាពីពហុបក្ស ប៉ុន្តែសូមបញ្ជាក់! បើរំលាយបក្សមួយ បក្សប្រាំទៀតចូលជំនួស បានសេចក្តីថា ពីបក្ស២ឡើងបក្ស៦ នៅក្នុងសភា នេះវានឹងកើតនៅពេលមិនយូរប៉ុន្មាន នៅពេលខាងមុខនេះ!!។»
ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ បានធ្វើអោយភាគីខ្មែរ ៤ ឈប់បាញ់គ្នា បង្កអោយមានសន្តិភាព ធានាបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងការអភិវឌ្ឍជាដើម.... ដេលជាស្នាព្រហស្ថរបស់សម្តេចឪ នរោត្តមសីហនុ ជាអ្នកផ្តួចផ្តើម។
បើតាមអ្នកវិភាគនយោបាយ អ្នកតាមដានស្ថានការណ៍នយោបាយថា ជិត៣០ឆ្នាំមកនេះ ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រជាជនកម្ពុជាមួយចំនួនច្រើននៅមិនទាន់ឃើញអ្នកដឹកនាំកម្ពុជាអនុវត្តដើរតាមគន្លងនៃប្រជាធិបតេយ្យពិតប្រាកដពេញលេញនោះទេ។
ព្រោះពួកគាត់នៅតែគិតថា កាលណាប្រជាធិបតេយ្យពិតពេញលេញ គឺវាត្រូវតែមានសង្គមយុត្តិធម៌ សេរីភាពសព្វគ្រប់បែបយ៉ាង ជាពិសេសសេរីភាពបញ្ចេញមតិ ហើយពលរដ្ឋគ្រប់រូបត្រូវបំពេញតួនាទីជាពលរដ្ឋល្អក្នុងសង្គម។ តែការយល់បែបនេះវាខុសពីខាងគណបក្សកាន់អំណាចរដ្ឋាភិបាលយល់ខុសពីប្រជាជនយល់ ដោយគាត់មើលឃើញយល់ថា ប្រជាធិបតេយ្យវាត្រូវមានក្រិត្យក្រម។
បើយោងតាមន័យនេះវាត្រូវមានកម្រិតមួយ ចឹងពេលប្រជាពលរដ្ឋមានបញ្ហាអ្វីមួយ ការសម្តែងមតិរិះគន់ ឬការផ្លាស់ប្តូរការគាំទ្រនយោបាយដោយការបោះឆ្នោត ដើម្បីទទួលការឆ្លើយតបមកវិញ តែបើសិនវាខុសពីអ្វីដែលរដ្ឋាភិបាលយល់ គាត់គិតថានោះជាការប្រឆាំង ឬការចាប់ផ្តើមធ្វើនូវបដិវត្តន៍ពណ៌....៕៚@@
Comments
Post a Comment