អុញនោះ បែកធ្លាយរូបរបស់លោកអាចារ្យទារលុយថ្លៃតម្កល់សពរបស់តារាចម្រៀងដែលត្រូវអតីតប្តីបាញ់សម្លាប់ សុទ្ធតែថតជាមួយមេៗថ្នាក់ដឹកនាំធំៗ@@ នោះៗ


បើតាមរឿងភ្ងាក់ផ្អើលប៉ុន្មានថ្ងៃនេះបន្ទាប់ពីការបាញ់សម្លាប់តារាចម្រៀងថ្មីរបស់ ហង្សមាស អ្នកនាង សាន ស្រីឡៃ ហើយមក ក៏មានការលេចឮនូវក្រដាសមួយដែលមានសរសេររាយតម្លៃនៃការតម្កល់សពរបស់ ស្រីឡៃ ដែលមានចំនួនទឹកប្រាក់រហូតដល់ទៅជាង ពីពាន់ដុល្លារ គ្រាន់តែប៉ុន្មាន២ បីថ្ងៃសោះ..។@@ 


ការបែកធ្លាយតម្លៃទារលុយនេះពីសំណាក់អាចារ្យក្មេងរូបនោះធ្វើអោយអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក មានការហួសចិត្ត និងខឹងសម្បារចំពោះទង្វើរដោយគិតតែពីលុយ ជាន់លើទុក្ខសោករបស់ជនរងគ្រោះ ស្រីឡៃ  ធ្វើអោយមានអ្នកខ្លះប្រើពាក្យមិនសមរម្យជេរប្រទិចអាចារ្យរូបនោះខ្លាំងៗទៀតផង ខ្លះថាជាអាចារ្យមុខលុយ.....។




មហាជនជាច្រើនបានមិនពេញចិត្តចំពោះអាចារ្យរូបនេះ ដែលទារលុយពីសពរបស់ ស្រីឡៃ ច្រើនហួសប្រមាណ ថ្លៃជាងសណ្ឋាគារលំដាប់ផ្កាយទៅទៀត ។

តែយ៉ាងណាក៏មានអ្នកមានចម្ងល់ថាអាចារ្យនេះទំនងជាអាចារ្យកាលីបលើ ព្រោះថតសុទ្ធតែជាមួយថ្នាក់ដឹកនាំកំពូលៗធំៗ មិនមែនលំៗទេណា ចឹងហើយបានស៊ីថ្លៃយ៉ាងនោះ....។




ដល់មានរូបប៉ុន្មានសន្លឹកទៀតដែលបានបែកធ្លាយមកដែរ ដែលអាចារ្យនោះមានពាក់ឯកសណ្ឋានជាគណបក្សនយោបាយ អ្នកខ្លះយកទៅបង្ហោះសរសេរឌឺដងផ្លែផ្កា.....ជាពិសេសអ្នកគាំទ្រខាងបក្សជំទាស់ ដែលហាក់មិនពេញចិត្ត ខ្លះថាអាចារ្យបក្សទេតើ?.....។



បើយើងគិតទៅគួរអោយអាណិតដល់ ស្រីឡៃ ណាស់ ក្នុងជីវិតគ្នាគ្មានក្តីសុខនោះទេ មានប្តី មានកូន ប្តីធ្វើបាបវាយដុំ លែងលះគ្នា រងទុក្ខ ទទួលរងថ្មបាក់ ម្តាយត្រូវឪពុកចុងកាប់កាលនាងកំពុងប្រលង រហូតមកដល់ពេលនេះកេរឈ្មោះគ្នាគ្រាន់តែបានរាងលេចធ្លោបន្តិចសោះ​ ក៏ត្រូវជនអាត្មានិយមឆ្កួតលីលា(អតីតស្វាមី)មកបំផ្លាញជីវិតនាង ធ្វើអោយកូនៗនាងកំព្រាគ្មានទីពឹង គ្រួសារនាងនឹងត្រូវជួបផលលំបាក ពីព្រោះសព្វថ្ងៃគឺពឹងផ្អែកទៅលើនាងតែម្នាក់ដែលជាជន្ទល់គ្រួសារបន្ទាប់ពីបែកបាក់ជីវិតប្តីប្រពន្ធមក... :'(

ពិតជាកម្សត់ ហើយអភ័ព្វណាស់ កម្មក្រាស់ ស៊យជាន់ស៊យ! មកជួបមនុស្សអប្រិយទុរយសប្រហារគ្មានប្រណី តើបាននរណាមើលថែកូនៗនាង?


បំផ្លាញសុភមង្គលរបស់នាងនៅមិនទាន់អស់ចិត្តហើយ មកសម្លាប់នាងទៀត ដែលនាងនៅក្មេងខ្ចីវ័យទើបតែ ២៣ឆ្នាំ នៅមានអនាគតវែងឆ្ងាយទៀត បើបានជាអស់និស្ស័យទៅហើយ ម្តេចមិនដោះលែងអោយគ្នាទៅ? ខ្វះស្រីណាស់ទៅរឺ? (ប្រុសពេញដីស្រីពេញនគរ)


ហើយចង្រៃមានមន្ត្រីកោសល្យវិច្ច័យស្អីទៀតនោះ មិនដឹងកោសល្យវិច្ច័យឡាប៊ល់យ៎ស្អីទៀត? បើកាមេរ៉ាបង្ហាញឃាតករប៉ុណ្ណឹងហើយ ហើយឃាតករក៏បានងាប់នៅហ្នុងដែរ ទៅថតគ្នាសម្រាតកេរខ្មាសគ្នា ចង់ឃើញរបស់គ្នាម៉េះ? ពួកអស់លោកអើយ ហើយប៉ុណ្ណឹងមធ្យមទេ ងំថតបង្ហោះលើបណ្តាញសង្គមទៀត យ៉ាប់លំដាប់ VIP តែម្តងហ្នឹងណា បើសិនប៉ះលើសាច់ញាតិខ្លួនឯងបានដឹងប្រឹង!!៕




សូមវិញ្ញាក្ខនរបស់ ស្រីឡៃ ទៅកាន់សុគតិភពរួចផុតកម្មពៀរ លែងវេទនា កើតជាតិក្រោយមានសំណាងប្រសើរជាងជាតិនេះ អស់កម្មសង មានតែបុណ្យសោយសុខ!... :'(

ពី News KHMER Posts





Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....