គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....
យើងពិតជារំភើបនូវសេចក្តីក្លាហានរបស់បេក្ខនារីខ្មែរយើង ឈ្មោះ ខ្លឹម ស្រីគា ដែលជាបេក្ខនារីបវរកញ្ញាអន្តរជាតិរបស់កម្ពុជា ប្រកួតក្នុងកម្មវិធី MISS GRAND INTERNATIONAL 2017 នៅលើទឹកដី កោះត្រល់ របស់ខ្មែរ ដែល វៀតណាម ប្លន់យកទៅហើយបានដូរឈ្មោះដាក់ថា កោះហ្វូកុក / PHOQUOC ISLAND។ ការកោតសរសើរ និងផ្អើលនេះគឺយោងតាមបណ្តាញសង្គម ហ្វេសប៊ុក ត្រូវបានអ្នកលេងចែកចាយតៗគ្នាសរសើរដល់បេក្ខនារីក្លាហានរបស់យើង តែមិនទាន់មានការបញ្ជាក់ច្បាស់ណាមួយពីគណៈកម្មការរៀបចំពិធី MISS GRAND INTERNATIONAL 2017 នៅលើកោះនោះថាយ៉ាងណានៅឡើយទេ។
ចំណែកឯខាងអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល និងមន្ត្រីស្ថានទូត វៀតណាម ប្រចាំនៅកម្ពុជាក៏មានមិនទាន់មានប្រតិកម្មចំពោះរឿងនេះនៅឡើយទេ ដែលជាអ្នកប្រារព្ធពិធីប្រកួតនោះ មកដល់ត្រឹមថ្ងៃទី ១៥។
ប៉ុន្តែយើងនៅមិនទាន់បានព័ត៌មានលម្អិតអំពីការលើកឡើងរបស់កញ្ញា ខ្លឹម ស្រីគា ដែលគេបានផ្អើលសរសើរថានាងបាននិយាយអំពី កោះត្រល់របស់ខ្មែរ ក្នុងកម្មវិធីប្រកួតនោះ ដោយខ្លះបាននិយាយថានោះគ្រាន់តែជាការនិយាយប្រាប់ទៅបវរកញ្ញាបរទេសដែលបានចូលរួមប្រកួតនោះថា កោះត្រល់ គឺជារបស់ខ្មែរតាំងពីយូរណាស់មកហើយ ហើយដែលមានអត្ថន័យថាវាទើបតែបាត់បង់ថ្មីៗនេះជិត ៤០ឆ្នាំប៉ុណ្ណោះ!។
ការប្រកួតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា បវរកញ្ញារបស់ខ្មែរយើងហាក់មានប្រជាប្រិយភាពជាងគេ ទទួលបានការគាំទ្រច្រើន ទាំង LIKE AND SHARE និងការ COMMENT ផ្តល់កម្លាំងចិត្ត...។
ទីកន្លែងកំណើតរបស់នាងនៅរាជធានី ភ្នំពេញ។ នាងនៅសិក្សានៅឡើយ ដោយជាសិស្សរៀននៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ថ្នាក់ទី១១ ។ បវរកញ្ញា ខ្លឹម ស្រីគា នាងមានអាយុទើបតែ ១៨ឆ្នាំ មានកម្ពស់ ១៧៣សង់ទីម៉ែត្រ និងទម្ងន់៥៥គីឡូក្រាម កម្ពុជាមានបេក្ខនារីតែនាងម្នាក់ទេ ដែលបានបញ្ជូនទៅចូលរួមប្រកួតនោះ ដែលធ្វើឡើងនៅលើ កោះត្រល់ ដែល វៀតណាម ហៅថា កោះហ្វូកុក ។
ការទទួលជ័យលាភីជា MISS GRAND CAMBODIA កាលនោះនាងមានការរិះគន់នាងមួយចំនួនដែរ ថានាងមិនមានរូបសម្បត្តិ ស្អាត ទាន់សម័យ មិនវាងវៃ ដោយអ្នកខ្លះរិះគន់នាងថាមិនសមទទួលតំណែងនេះឡើយ (តំណែងទៅប្រកួត..) ប៉ុន្តែនាងបានធ្វើបានល្អ នាងបានចូលរួមប្រកួតពានរង្វាន់ MISS GRAND INTERNATIONAL ក្នុងវគ្គប្រកួត នាងបានស្លៀកបង្ហាញឈុត (ទេវីក្រុងកម្ពុជាធិបតី) ទេប្លែកពីគ្រាមុន នាងមានស្នាមញញឹមដ៏ទាក់ទាញបំផុត ធ្វើអោយនាងទទួលបានការកោតសរសើរទ្វេរដង។
ប្រវត្តិការតស៊ូរបស់នាង រហូតឈានជើងដល់ការប្រកួត MISS GRAND CAMBODIA 2017 ដើមឡើយនាងគ្រាន់តែជាសិស្សរៀននៅវិទ្យាល័យមួយដូចសិស្សឯទៀត ក្នុងគ្រួសារនាងមិនសូវជាធូរធារប៉ុន្មានទេ មិនសូវមានការចាប់អារម្មណ៍ចំពោះនាងទេ ដោយសារតែនាងមានចិត្តចង់ជួយដល់គ្រួសារ នាងក៏សម្រេចចិត្តចូលប្រលង FRESHIE GIRL ADN BOY 2017 ប៉ុន្តែនាងមិនបានជាប់ជ័យលាភីជោគជ័យនោះទេ តែនាងមានចិត្តព្យាយាមណាស់ ដោយនាងបានដាក់ចូលប្រកួតទៀត! តែជាកម្មវិធីផ្សេង គឺ MISS GRAND CAMBODIA 2017 រហូតនាងអាចធ្វើបាន។
ក្រោយពីបានជាប់ហើយ នាងក៏បានចាប់ផ្តើមឈានជើងចូលដល់វគ្គប្រកួតដណ្តើមយកម្កុដមាសដាំត្បូងដែលមានតម្លៃរហូតដល់ទៅជាង ៣០ម៉ឺនដុល្លារអាមេរិក ច្នៃពីមាស និងត្បូងសុទ្ធដាំលម្អរដ៏ស្រស់ស្អាត! ដែលមានបេក្ខនារីស្រស់ស្អាតជាច្រើន ឆ្លាតៗជាច្រើនជុំវិញពិភពលោកសុទ្ធតែមានបំណងដណ្តើមយកម្កុដនោះ។
ហើយការប្រកួតនេះមានការបែងចែកដំណាក់កាលជាច្រើន រហូតដល់ថ្ងៃទី ២៥តុលា ទើបបញ្ចប់ការប្រកួត ក្នុងនោះមានកញ្ញា ខ្លឹម ស្រីគា មួយរូបតំណាងអោយខ្មែរយើងប្រកួតដណ្តើមម្កុដនោះ វាជាការប្រកួតម្កុដ MISS GRAND លើកទី៥របស់ពិលោក ដែលបានជ្រើសរើសយកប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះក៏បានសម្រេចរៀបចំយក កោះត្រល់ ឬវៀតណាមគេហៅថា ហ្វូកុក ជាសមរភូមិប្រកួតផ្តាច់ព្រ័ត្រដោយមានគោលបំណងចង់ទាក់ទាញភ្ញៀវទេសចរណ៍....ផង ហើយក៏ចង់បង្ហាញប្រាប់ពិភពលោកថានោះជា កោះរបស់វៀតណាម ដែលខ្លួនបានដណ្តើមប្លន់ពីកម្ពុជាកាលពីជិត ៤០ឆ្នាំមុន៕៚
Comments
Post a Comment