ការផ្តល់សេវាដឹកជញ្ជូនដោយមិនគិតថ្លៃរបស់រថយន្តក្រុងរដ្ឋពីថ្ងៃទី ១២មេសា ដល់ ១៨មេសា ២០១៨


រថយន្តក្រុងរបស់រដ្ឋនឹងផ្តល់សេវាដឹកជញ្ជូនប្រជាជនខ្មែរទៅតាមខេត្ត ដោយមិនយកប្រាក់នារដូវចូលឆ្នាំនេះ គឺពីថ្ងៃ១២ មេសា ដល់ថ្ងៃ១៨ មេសា នៅតាមគោលដៅដូចខាងក្រោម៖
ផ្លូវជាតិ​លេខ​១ ៖ ឡើង​រថយន្ត​នៅ​មហា​វី​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ទល់មុខ​ក្រុមហ៊ុន ម៉ែ​ក​ស៊ឺ​ដេ​ស​បី​ន សម្រាប់​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ខេត្តកណ្តាល ព្រៃវែង និង​ខេត្តស្វាយរៀង​។
ផ្លូវជាតិ​លេខ​៣ ៖ ឡើង​រថយន្ត​នៅ​មុខ​ទីបញ្ជាការដ្ឋាន​កងពលតូច​ថ្មើរជើង​ង​៧០ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ 
ផ្លូវជាតិ​លេខ​៤ ៖ ឡើង​រថយន្ត​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
ផ្លូវជាតិ​លេខ​៥ ៖ ឡើង​រថយន្ត​ចំណត​សួនច្បារ​ឬ​ស្សី​កែវ (​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​) សម្រាប់​បងប្អូន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយ​មាន​ជ័យ និង​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ (​កប់​ស្រូវ​) សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ផ្លូវជាតិ​លេខ​៦ ៖ ឡើង​រថយន្ត​នៅ​ម្តុំ​រង្វង់​ព្រំ​មុខ​បួន​គល់​ស្ពាន​ជ្រោយចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ក្រុមហ៊ុន OCIC ។

Comments

Popular Posts