នយោបាយក្តៅ! ខណៈលោកនាយករដ្ឋមន្ត្រីភ្នាល់ដាក់ជីវិត បើសង្រ្គោះជាតិមិនរលាយ!..តើនៅថ្ងៃទី១៦ វិច្ឆិកា ២០១៧នេះ តើសង្រ្គោះជាតិនឹងរលាយ ឬអត់?



ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៤ ខែវិច្ឆិកា ២០១៧ ចំថ្ងៃអុំទូកចុងក្រោយបានចេញសារនយោបាយក្តៅមួយដែលធ្វើអោយមហាជនភ្ងាក់ផ្អើលជាខ្លាំងទៅលើការលើកឡើងរបស់មេដឹកនាំបក្សកាន់អំណាចសព្វថ្ងៃនៃប្រទេសកម្ពុជា គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងយកជីវិតមកដាក់ភ្នាល់បើសិនមិនអាចរំលាយគណបក្សសង្រ្គោះជាតិបាន...។

បើតាមស្តាប់ និងការសម្តែងទឹកមុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនិយាយជាមួយ និងទឹកមុខដ៏ស្រពោន ហាក់មានការព្រួយបារម្ភលើសុខទុក្ខរបស់ថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិដែលនឹងត្រូវរំលាយនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ ខាងមុខនេះ ក្រោមអំណាចតុលាការ ដែលលោកនាយករដ្ឋមន្ត្រីនិយាយថានោះជាអំណាចរបស់ស្ថាប័នតុលាការជាអ្នកសម្រេច ដោយមានការប្តឹងជាបន្តបន្ទាប់ពីគណបក្សនយោបាយផ្សេងៗ រហូតដល់ការប្តឹងរំលាយរបស់ក្រសួងមហាផ្ទៃ។ 

ធ្វើអោយប្រជាជនមានការងើយឆ្ងល់ផង និងបារម្ភផងដែរ ដោយសារការសម្តែងទឹកមុខបែបនោះ ជាពិសេសការលើកយកជីវិតរបស់លោកមកភ្នាល់ជាមួយការរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ដែលមានការគាំទ្រពីសម្លេងមហាជនខ្មែរជាង ៣លាននាក់=៥៥កៅអីសភាជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០កន្លែង មេឃុំជាង៥០០ ជាមួយ២៨កៅអីក្នុងព្រឹទ្ធសភា កើនក្រោយការបោះឆ្នោតឃុំសង្កាត់២០១៧។

មានមតិខ្លះលើកឡើងថា តើយើងអាចជឿលើសម្តេចនាយករដ្ឋមន្ត្រីបានទៀតទេ? ចំពោះការភ្នាល់របស់លោកលើកទី៣នេះ ដោយយកជីវិតមកដាក់!  ពីព្រោះកាលពីកាលភ្នាល់២លើកមុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានធ្វើតាមការចាញ់ភ្នាល់នោះទេ ទី១ សម្តេចបានភ្នាល់នឹងកាត់កក្រវាត់ចោលបើការពារព្រៃឈើមិនបានទេនោះ ទី២សម្តេចនឹងកាត់ម្រាមដៃរបស់គាត់....រឿងសម រង្ស៊ី... ហើយជាក់ស្តែងលើកទី៣នេះ គឺធ្ងន់ធ្ងរតែម្តងគឺសម្តេចបានដាក់ទាំងជីវិតរបស់គាត់ទៀតផង! ។

យើងបានដឹងហើយថា ចំពោះការឡើងកម្តៅនយោបាយនៅកម្ពុជា ឃើញថាគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្រ្គោះជាតិ ត្រូវបានរងការវាយប្រហារគ្រប់លំដាប់លំដោយតាំងពីថ្នាក់ខ្ពស់កំពូលមកដល់ថ្នាក់មូលដ្ឋាន ទាំងមានការប្រើ ហិង្សារវាយតំណាងរាស្រ្ត រហូតមកដល់ពេលនេះត្រូវរងគ្រោះមេបក្សប្រឆាំងត្រូវជាប់ឃុំ មិនទាន់កាត់ក្តីតែនឹងកាត់នាពេលខាងមុខនេះតាមព័ត៌មានចុះផ្សាយពី ហ្វ្រេសញូ ពីកោះសន្តិភាព...ពីមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលផងដែរ ពីបទរៀបគម្រោងធ្វើបដិវត្តន៍ពណ៌ ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងពីបទក្បត់ជាតិ.. ហើយគណបក្សនឹងប្រឈមនឹងការរំលាយឈ្មោះចេញពីបញ្ជីបោះឆ្នោត២០១៨ បើសិនតុលាការសម្រេចនៅថ្ងៃទី១៦​ វិច្ឆិកា ២០១៧ ខាងមុខនេះ។ 
ស្របពេលនេះនាយករដ្ឋមន្រ្តីលេងភ្នាល់មួយក្តារធំនេះយកជីវិតមកធ្វើដើមទុនទៀត! យើងចាំមើលថាតើ សម្តេចនាយករដ្ឋមន្ត្រីឈ្នះ ឬក៏គំនាបពីអន្តរជាតិឈ្នះ? ប្រសិនបើសម្តេចឈ្នះ កម្ពុជាអាចទទួលគំនាបបន្ថែមពីអន្តរជាតិដែលបានព្រមានរួចហើយបន្ថែមពីលើ ពេលនោះនឹងមានបញ្ហាខ្លះអាចត្រូវប្រឈម ពីព្រោះអ្នកវិភាគយល់ថាកម្ពុជាមិនអាចរស់ដោយខ្លួនឯងបានឡើយ ហើយក៏មិនអាចពឹង ចិន ដែលជាមហាមិត្តទី២ដែលទើបតែប្រកាសប៉ុន្មានខែមុននោះបានទេ កម្ពុជានៅតែត្រូវការជំនួយយ៉ាងច្រើនជាបន្តបន្ទាប់ពីអន្តរជាតិ លើសឹងគ្រប់វិស្ស័យ ជាពិសេសវិស្ស័យឧស្សាហកម្មសម្លៀកបំពាក់ស្បែកជើង....។

វីឌីអូអត្ថាធិប្បាយនៅថ្ងៃទី ៤ វិច្ឆិកា ២០១៧ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

--------------------------------------------------



ប្រសាសន៍លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ៖

ត្រឡប់មកមើលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិវិញ ដែលថ្មីៗនេះបានប្រកាសនៅក្នុងទំព័រ ហ្វេសប៊ុក ផេករបស់លោកថា គណបក្សប្រជាជនដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានដឹកនាំ ជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលអំណាចយោធា និងអង្គរក្ស.. ថាលោក ហ៊ុន សែន គឺមិនហ៊ានរំលាយគណបក្សសង្រ្គោះជាតិទេ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ធ្វើបក្សប្រហារច្រើនជាង គឺលោកបាននិយាយថាគណបក្សកាន់អំណាចលោក ហ៊ុន សែន បានប្តូរយុទ្ធសាស្រ្តវិញហើយ គឺគេមិនហ៊ានរំលាយគណបក្សសង្រ្គោះជាតិនោះទេ គឺគេចង់ធ្វើបក្សប្រហារដោះដូរក្បាល់ម៉ាស៊ីនរបស់គណបក្សសង្រ្គោះជាតិចេញ ឬបំបែកសម្លុត ទិញ ដើម្បីអោយចុះចូលគណបក្សប្រជាជន...។

លោក សម រង្ស៊ី បានអំពាវនាវអោយថ្នាក់ដឹកនាំសង្រ្គោះជាតិទាំងអស់រឹងមាំទប់ទល់ទៅហ្នឹងសម្ពាធអំណាចនយោបាយរបស់គណបក្សកាន់អំណាច កុំអោយគេធ្វើបក្សប្រហារបានជោគជ័យ ហើយសូមអោយសមាជិគរបស់គណបក្សសង្រ្គោះជាតិចេញទៅក្រៅប្រទេសដើម្បីតស៊ូបន្ត...។ លោក សម រង្ស៊ី ក៏បានលើកឡើងអំពីលោក ម៉ៅ មន្នីវ៉ាន់ ដែលបានចេញមុខចុះចូលគណបក្សប្រជាជន និងដើរទាក់ទាញសមាជិគផ្សេងៗទៀតអោយចុះចូលជាមួយខ្លួនដែរ លោកក៏បានវាយតម្លៃលោក ម៉ៅ មុន្នីវ៉ាន់ ថាជាជនក្បត់បក្ស ជាមនុស្សថោកទាបក្បត់ឆន្ទៈរាស្រ្ត....។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបរាជ័យវគ្គទី១ហើយ ក្នុងគោលបំណងចង់រំលាយគណបក្សសង្រ្គោះជាតិ ហើយលោកបន្តថា លោក ហ៊ុន សែន នឹងបរាជ័យវគ្គទី២មួយទៀត ដោយចង់ធ្វើបក្សប្រហារគណបក្សសង្រ្គោះជាតិ បេះក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សសង្រ្គោះជាតិក្រោយពេលរំលាយអោយចុះចូលគណបក្សកាន់អំណាច.. លោកអះអាងថាគណបក្សសង្រ្គោះជាតិមិនងាយស្លាប់ទេ គណបក្សសង្រ្គោះជាតិនឹងរស់ដើម្បីបម្រើប្រជាជនដើម្បីការផ្លាស់ប្តូរ គណបក្សប្រជាជនចង់រំលាយសង្រ្គោះជាតិ ហ៊ានរំលាយសង្រ្គោះជាតិ នឹងរលាយខ្លួនឯង។

យើងមិនទាន់ឃើញមានការឆ្លើយតបរបស់លោក សម រង្ស៊ី ទៅលើការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការភ្នាល់ដាក់ជីវិតនោះនៅឡើយទេ តែយើងបានឃើញនៅក្នុងផេក ហ្វេសប៊ុក របស់លោក សម រង្ស៊ី បានបង្ហោះរូបសត្វសុនខមួយក្បាល (ឆ្កែ) ហក់ខាំសត្វចាប១ ដែលផុតជើងហើយនឹងធ្លាក់ជ្រោះ! ដោយមានដាក់តំណាងអោយសត្វសុនខនោះជា (CPP) ហើយសត្វចាប់ដែលត្រូវសុនខនោះហក់ខាំមិនបានជា (CNRP) ហើយលោកក៏បានសរសេរលើស្តេតធឺសរបស់លោកថា សម រង្ស៊ី ចង់អោយ ហ៊ុន សែន លោត!


វីឌីអូអត្ថាធិប្បាយរបស់លោក សម រង្ស៊ី 

-----------------------------------------------

លោកបណ្ឌិតវិទ្យាសាស្រ្តនយោបាយ សូ ណារ៉ូ

ងាកមកស្តាប់ការវិភាគរបស់លោកបណ្ឌិតវិទ្យាសាស្រ្តនយោបាយ សូ ណារ៉ូ ដែលលោកក៏ធ្លាប់ជាអតីតទីប្រឹក្សាយោបល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែក្រោយមកដោយមើលឃើញហានិភ័យដល់សុវត្តិភាពរបស់គាត់ គាត់ក៏បាននិរទេសខ្លួនចេញឆ្ងាយពីលោកនាយករដ្ឋមន្រ្តីរហូតដល់សហរដ្ឋអាមេរិក ចាប់ពីជិត២០១៣ មកលោកបានចេញមុខធ្វើ ថកសូ វិភាគព្រឹត្តិការណ៍សង្គម វិភាគនយោបាយ ហើយលោកបានងាកមកគាំទ្រគណបក្សសង្រ្គោះជាតិវិញក្រោមហេតុផលមើលឃើញអំពីគ្រោះមហន្តរាយ នៃប្រទេសជាតិ និងចង់អោយមានការផ្លាស់ប្តូរជាវិជ្ជមានផងដែរនៅកម្ពុជា។

វីឌីអូ ថកសូ របស់លោកបណ្ឌិត សូ ណារ៉ូ

លោកបណ្ឌិត សូ ណារ៉ូ បានមានប្រសាសន៍ថានៅក្នុងថកសូ វគ្គទី172 ដោយដាក់ចំណងជើងថា 
(គំនិតដ៏ពិសពុលរបស់ ហ៊ុន សែន ក្នុងការរំលាយ CNRP សង្រ្គោះជាតិមិនអាចស្លាប់ដោយសារ ហ៊ុន សែន បានទេ
CNRP NEVER DIE by Hun Sen. Dr So Naro's Weekly Talkshow Part 172 on October 22, 2017.)

លោកបាននិយាយថា រឿងចង់រំលាយគណបក្សសង្រ្គោះជាតិ គឺលោកនាយករដ្ឋមន្រ្តីចង់រំលាយកម្ទេចគណបក្សសង្រ្គោះជាតិ បើទោះបីជាមានសម្ពាធគំនាបពីអន្តរជាតិព្រោះមានគោលដៅធំ២។

លោកបាននិយាយថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានផែនការក្នុងការរំលាយនេះច្បាស់លាស់ ហើយអ្វីដែលលោកនាយករដ្ឋមន្ត្រីចង់បានពិតនោះមិនមែនកៅអី ៥៥ របស់សង្រ្គោះជាតិក្នុងសភានោះទេ កៅអីនៅក្នុងសភានោះ លោកចាប់ទុកថានោះគ្រាន់តែជានំ១ដុំដែលចែកអោយគណបក្សតូចៗបានស៊ីដែរ ដើម្បីអោយអន្តរជាតិមើលមកថាកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ... នេះស្រង់ន័យសម្តីរបស់លោកបណ្ឌិត សូ ណារ៉ូ ហើយលោកបណ្ឌិត សូ ណារ៉ូ ក៏បាននិយាយាបន្តថា កៅអីសភាជាតិនៅសល់អាយុកាលតែ ៩ខែ ទៀតទេនឹងត្រូវរលាយដោយខ្លួនឯង (មានន័យថាអស់អណត្តិ)។

លោកបានសង្កត់ធ្ងន់ថាអ្វីដែលជាបំណងរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងការធ្វើច្បាប់៣ដងក្នុងការបែងចែកអសនៈគណបក្សនយោបាយដែលត្រូវរំលាយនេះគឺ គោលបំណងធំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់បានថ្នាក់មូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ ដូចជា សមាជិគក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្រ្គោះជាតិជិត ៥០០០កន្លែងក្នុងចំណោមជាង១ម៉ឺនកន្លែង ដែលគណបក្សសង្រ្គោះជាតិដណ្តើមបានជិតពាក់កណ្តាលនៅឆ្នាំ ២០១៧ ក្នុងការបោះឆ្នោត ឃុំ សង្កាត់ ដែលមានមេឃុំរបស់សង្រ្គោះជាតិទូទាំងប្រទេសជិត ៥០០ឃុំទៀត វាជាការចាញ់ឆ្នោត ឬការបាត់បង់មេឃុំ ចៅសង្កាត់ របស់គណបក្សប្រជាជនដ៏ជូរចត់ឈឺចាប់..។

លោកបណ្ឌិតក៏បានមានប្រសាសន៍បន្ថែមថា ប្រសិនថ្នាក់មូលដ្ឋាននេះលោកនាយករដ្ឋមន្ត្រីបណ្តោយអោយគណបក្សសង្រ្គោះជាតិគ្រប់គ្រងបានពីថ្នាក់លើរហូតដល់ថ្នាក់ភូមិឃុំហើយនោះសង្រ្គោះជាតិអាចនឹងដឹកនាំប្រទេសជាស្ថាពរដោយឥតប្រកែកបាន ព្រោះលោកបាននិយាយថាអំណាចរបស់លោកនាយករដ្ឋមន្ត្រីគឺបានមកពីតាមមូលដ្ឋាន.. ហេតុនេះមុខព្រួញរបស់លោកនាយករដ្ឋមន្ត្រីគឺបាញ់សំដៅទៅកាន់មូលដ្ឋានខ្លាំងជាងចង់បានកៅអីរបស់សង្រ្គោះជាតិក្នុងសភា ដែលមានជីវិតតែ ៩ខែទៀតនោះ។



លោកបណ្ឌិតបានបញ្ជាក់ថាការដែលលោកនាយករដ្ឋមន្ត្រីដាក់គោលដៅច្បាស់លេងមួយក្បាច់នេះគឺន័យសំដៅចង់បានខ្លាំងនោះគឺ ចង់ប្លន់យកតំណែងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងដែលលោកបានថាវាមានតម្លៃជាយុទ្ធសាស្រ្ត ហើយមានអាយុ៥ឆ្នាំពេញ (១អណត្តិ) ខុសពី កៅអីសភាជាតិដែលមានអាយុនៅសល់តែ ៩ខែទៀតនឹងត្រូវបញ្ចប់ នោះហើយជាអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បាន ព្រោះក្រុមប្រឹក្សាឃុំសង្កាត់នេះទើបតែកាន់តំណែងទើបតែពីរ៣ខែទេ ។ 


ហើយចំនុចសំខាន់ទី២ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់បានក្នុងការដណ្តើម ដែលលោកបណ្ឌិតបាននិយាយថា (ប្លន់)​នោះគឺកៅអីក្រុមប្រឹក្សាឃុំសង្កាត់នេះគឺជាតួអង្គដែលមានអំណាចនៅក្នុងការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងត្រូវបោះឆ្នោតនាពេលខាងមុខនេះ ដែលមានសម្លេងបក្សប្រឆាំង២៨កៅអី ក្នុងចំណោម ៦២កៅអីព្រឹទ្ធសភា គឺចង់ពាក់កណ្តាល។ លោកបណ្ឌិតថាប្រសិនគេប្លន់យកបានមែននោះ អ្នកទាំង២៨កៅអីក្នុងព្រឹទ្ធសភា នឹងក្លាយជាកូតារបស់គណបក្សប្រជាជន ហើយពេលនោះគណបក្សប្រជាជននឹងគ្រប់ទឹកដោយសម្លេង ៩៨% ទៅ៩៩% នៅក្នុងព្រឹទ្ធសភា ដូច្នេះបើសិនប្លន់បាន ថ្នាក់មូលដ្ឋានឃុំសង្កាត់បាន នឹងប្លន់បានកៅអីព្រឹទ្ធសភាដែលមានអណត្តិ៦ឆ្នាំពេញ ដល់ឆ្នាំ២០២៤ គឺបានស្ថាប័ន២ដែលគណបក្សប្រជាជនដណ្តើមបាននេះ។

លោកបណ្ឌិតក៏បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីមិនអាចប្រឈមជាមួយអន្តរជាតិបានយូរនោះទេព្រោះកម្ពុជាមិនអាចរស់ដោយខ្លួនឯងដោយគ្មានជំនួយរបស់អន្តរជាតិនោះទេ ហើយលោកថានឹងមានការសម្រួលនយោបាយកើតឡើងក្នុងពេលឆាប់ៗនេះ។

លោកបណ្ឌិត សូ ណារ៉ូ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិផងដែរថាកុំអោយចាញ់បោកល្បិចរបស់លោកនាយករដ្ឋមន្ត្រីក្នុងការចុះចូល ប្រសិនបើសិនចុះចូលគឺស្មើនឹងបដិសេធជាង៥០០០កន្លែងក្រុមប្រឹក្សាឃុំសង្កាត់ ហើយក៏ស្មើការបដិសេធ ២៨កៅអីនៅក្នុងព្រឹទ្ធសភា។

លោកបានវិភាគថាលោកនាយករដ្ឋមន្ត្រីបានត្រៀមលុយជាង ១៥០០លានដុល្លារសម្រាប់ទប់ទល់ក្នុងរយៈកាល៦ខែ ដើម្បីប្រថុយលេងល្បែងនយោបាយក្តៅមួយចានទឹកមួយចានគោកនេះ ទោះបីត្រូវរងមានការរិះគន់ពីសំណាក់មហាជនជាតិ និងគំនាបរបស់អន្តរជាតិយ៉ាងណាក៏ដោយ ក៏លោកមិនខ្លាចញញើតក្នុងការលេងអុកដ៏ក្តៅ១ក្តារនេះផងដែរ។

លោកបានចោទថាការរំលាយសង្រ្គោះជាតិលើកនេះបើសិនអាចនោះ មិនមែនជាការរំលាយដោយផ្លូវច្បាប់ទេ គឺជាការរំលាយដោយឆន្ទៈនយោបាយ។ លោកបណ្ឌិតក៏បានក្រើនរំលឹកតាស់តឿនថ្នាក់ដឹកនាំសង្រ្គោះជាតិអោយមានការប្រុងប្រយ័ត្ន និងអត់ធ្មត់តស៊ូ ហើយទាមទារដោយស្មើភាពគ្នាក្នុងការប្រកួតដោយមានការដឹងឮពីអន្តរជាតិ ដោយអោយប្តូរផ្តាច់ក្នុងការតស៊ូ និងអមដោយសម្ពាធរបស់អន្តរជាតិផងដែរ។

ហើយឃ្លីបថកសូ មួយចុងក្រោយវគ្គ ១៧៤ របស់លោកបណ្ឌិត សូ ណារ៉ូ ក៏បានធ្វើការវិភាគ និងក៏មានការព្រួយបារម្ភផងដែរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការប្រកាសភ្នាល់ដាក់ជីវិតរបស់លោក ហ៊ុន សែន ក្នុងការរំលាយសង្រ្គោះជាតិនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ ខាងមុខនេះ ដោយលោកចាត់ទុកថានោះជាការប្រកាសភ្នាល់ដ៏ធ្ងន់ធ្ងរមួយ និងរំលោភច្បាប់ជាបទល្មើសជាក់ស្តែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបានយកនាមជានាយករដ្ឋមន្ត្រី និងប្រធានបក្សមកប្រកាសលេងភ្នាល់រឿងរំលាយគណបក្សសង្រ្គោះជាតិបាន ឬមិនបានដោយដាក់ជីវិតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។


ថកសូ នោះមានចំណងជើងថា (តុលាការកំពូលនឹងរំលាយ CNRP ត្បិតខ្លាច ហ៊ុន សែន សម្លាប់ខ្លួន Supreme Court will dissolve CNRP rather let Hun Sen to suicide.
ការដាក់សម្ពាធលើតុលាការគឺជាបទល្មើសជាក់ស្តែងប្រឆាំង ហ៊ុន សែន នាំគ្នាទៅជួបជុំនៅក្រុង Long Beach នាថ្ងៃ១១ វិច្ឆិកា ២០១៧ ដើម្បីបង្ហាញមហាសាមគ្គីនៃកម្លាំងប្រជាធិបតេយ្យ Dr. So Naro's Weekly Talkshow Part 174 on Nov 4, 2017.)



វីឌីអូ ថកសូ វគ្គ១៧៤ របស់លោកបណ្ឌិត សូ ណារ៉ូ




លោកបណ្ឌិតបានសង្កត់ធ្ងន់ថា នោះជាសម្ពាធមួយដែលដាក់លើតុលាការ ហើយមានស្ថានទម្ងន់ទោសក្នុងមានត្រាទី ៥២២ បានចែងថា (បទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការ៖  ការផ្សព្វផ្សាយមុនសេចក្តីសម្រេចជាស្ថាពររបស់តុលាការ នូវអត្ថាធិប្បាយដោយមានគោលដៅធ្វើការគាបសង្កត់ទៅតុលាការ ដែលទទួលបណ្តឹង ដើម្បីជះឥទ្ធិពលទៅលើសេក្តីសម្រេចរបស់តុលាការ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែនិងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល។)

លោកបានភ្ជាប់មាត្រាច្បាប់៥២២ នេះទៅនឹងប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការធ្វើអត្ថាធិប្បាយចំពោះការដាក់ជីវិតក្នុងការរំលាយគណបក្សសង្រ្គោះជាតិ។ លោកបានបន្ថែមថា តុលាការកម្ពុជា គឺជាតុលាការអាយ៉ង ដែលនឹងធ្វើតាមអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហើយលោកសូមណូមពរអោយមហាជនចាត់ទុកថានេះជាបទល្មើសជាក់ស្តែង ដែលលោកបានសង្កត់ធ្ងន់ថាបើសិននៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧នេះ ប្រសិនបើតុលាការរំលាយគណបក្សសង្រ្គោះជាតិមែននោះ គឺចូលជាករណីជាក់ស្តែងកម្រិត២ ដែលបានផលពីការដាក់សម្ពាធរបស់លោកនាយករដ្ឋមន្ត្រីទៅលើតុលាការ ពីព្រោះបើសិនតុលាការមិនកាត់អោយរំលាយគណបក្សសង្រ្គោះជាតិនោះបានន័យថាមានតែរំលាយជីវិតរបស់លោក ហ៊ុន សែន ។ លោកបណ្ឌិតបានចាត់ទុកថានោះជាស្ថានទម្ងន់ទោសដែលបានផលសម្រេចតាមសម្ពាធរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ។  

លោកបណ្ឌិត សូ ណារ៉ូ បានស្នើសុំអោយតុលាការធ្វើការវិនិច្ឆ័យដោយឯករាជ្យ និងមើលអោយច្បាស់ក្នុងមាត្រានេះ និងសូមអោយមានការប្តឹងតបវិញក្នុងករណីបទល្មើសជាក់ស្តែង២កម្រិត (សម្ពាធ និងផលបានពីសម្ពាធទៅតុលាការ)។

មួយចំនុចសំខាន់ទៀតដែលលោកបណ្ឌិតចាប់អារម្មណ៍គឺការអូសទាញក្រុមប្រឹក្សា ក៏ដូចថ្នាក់ដឹកនាំសង្រ្គោះជាតិអោយចុះចូលជាមួយគណបក្សប្រជាជន គឺចង់អោយអន្តរជាតិមើលឃើញថានោះមិនមែនជាទង្វើររបស់គណបក្សប្រជាជនតែឯងទេ គឺមានការចូលរួមពីគណបក្សសង្រ្គោះជាតិ ហេតុនេះហើយមិនមានការក្បត់ឆន្ទៈរាស្ត្រនោះទេ...ដែលជាការបោះឆ្នោតដោយឆន្ទៈរាស្ត្រប្រគល់អំណាចអោយដោយប្រព័ន្ធសមាមាត្រ មិនមែនឯកតនាមនោះទេ។

ឆ្លើយតបទៅហ្នឹងលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន លោកបណ្ឌិតក៏បានរិះគន់ត្រង់ដែលលោកនាយករដ្ឋមន្ត្រីបានលើកយកករណីលោក ម៉ៅ មុន្នីវ៉ាន់ មកចាក់ជុចអោយបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្រ្គោះជាតិ និងសូមអោយលោក ម៉ៅ មុន្នីវ៉ាន់ កុំចុះចូលដើម្បីបង្ហាញខ្លួនគាត់ថាជាអ្នកស្នេហាជាតិ បើសិនការនិយាយរបស់លោក សម រង្ស៊ី ជាការពិតសូមលោកកុំអន់ចិត្ត។

លោកបណ្ឌិតថាលោក សម រង្ស៊ី នៅតែជាស្ថាបនិកសង្រ្គោះជាតិ ទោះបីលោកបានចាកចេញពីប្រធានគណបក្សសង្រ្គោះជាតិហើយក៏ដោយ ព្រោះលោកថានោះគ្រាន់តែជាការចាកចេញដោយបង្ខំចិត្តដោយសារល្បិចកលដ៏ពិសពុលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ហើយលោក សម រង្ស៊ី នៅតែមានឥទ្ធិពលនៅឡើយ ដោយមិនត្រូវលោតលេងតាមល្បែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រីឡើយ។

លោកមានសេចក្តីសង្ឃឹមចំពោះការតស៊ូរបស់លោក កឹម សុខា ក្នុងការតស៊ូទឹកចុងក្រោយនេះ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងសូមកុំអោយមានការយល់ច្រឡំអំពីភាគីខាងលោក សម រង្ស៊ី និងខាងលោក កឹម សុខា ដោយសង្ឃឹមលើកូនស្រីទាំង២របស់លោក កឹម សុខា ជាអ្នកសម្របសម្រួលផ្ទៃក្នុង។


លោកបណ្ឌិតក៏បានលើកឡើងស្ថានភាពនយោបាយអន្តរជាតិផងដែរ ចំពោះការពឹងផ្អែករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើប្រទេសចិន ដែលទើបតែប្រកាសថាជាមហាមិត្តថ្មី តែលោកថា សូម្បីចិនក៏មិនអាចហ៊ានទ្រាំជាមួយអន្តរជាតិផងដែរ ដោយចិន បានដាក់គំនាបទៅលើ កូរ៉េខាងជើង តាមអ្វីដែលអាមេរិក និងអន្តរជាតិចង់បាន លោកថា​ ចិនអាចនឹងប្តូរជំហរវិញបើសិនផលប្រយោជន៍មុខមាត់ប៉ះពាល់នោះ លោកបណ្ឌិតក៏បានផ្សាភ្ជាប់ជាមួយប្រទេសវៀតណាមផងដែរ ដែលធ្លាប់តែជាសត្រូវអាមេរិក ក៏មិនអាចជួយបានជាមួយសម្ពាធដ៏ធ្ងន់នេះ ហើយអំពាវនាវអោយតស៊ូអោយខ្លាំងទៅលើស្ថានភាពនយោបាយក្តៅនេះ អោយរួបរួមគ្នាជាមហាថ្លុងសាមគ្គីមុនពេលគេរំលាយ..៕៚






សរសេរដោយ 👹អ៊ិះ..យ៉ាំងណា👺









Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....