គ.ជ.ប សម្រេចចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិទៅអោយគណបក្សតូចៗ...
នៅក្នុងក្រដាសសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ២២ វិច្ឆិកា ២០១៧ ថ្មីៗនេះ។ សូមបញ្ជាក់ផងដែរថា គ.ជ.ប ពេលនេះមិនមែន គ.ជ.ប ដែលមាន២បក្សធំៗ CPP និង CNRP នោះទេ ពីព្រោះសមសភាព មន្ត្រី គ.ជ.ប ៣រូបរបស់គណបក្សសង្រ្គោះជាតិ បានលាលែងពីតំណែងហើយ។
បើតាមខ្លឹមសារនៃសេចក្តីប្រកាសថ្មីរបស់ គ.ជ.ប បានចែកអាសនៈទាំង ៥៥កៅអីរបស់គណបក្សសង្រ្គោះជាតិដែលតុលាការកំពូលបានសម្រេចរំលាយកាលពីថ្ងៃទី ១៦វិច្ឆិកា ២០១៧ ទៅអោយគណបក្សតូចៗតាមច្បាប់គណបក្សថ្មីដែលធ្វើវិសោធនកម្ម៣លើកនោះមានដូចជា៖
១ គណបក្ស ហ៊្វុនស៊ិនប៉ិច នឹងត្រូវទទួលបាន ៤១អាសនៈ
២ គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងត្រូវបាន ៦អាសនៈ
៣ គណបក្ស ខ្មែរឈប់ក្រ នឹងត្រូវទទួលបាន ៥អាសនៈ
៤ គណបក្ស សញ្ជាតិកម្ពុជា នឹងត្រូវទទួលបាន ២អាសនៈ
៥ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នឹងត្រូវទទួលបាន ១អាសនៈ
៦ គណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ នឹងត្រូវទទួលបាន ០អាសនៈ
ប៉ុន្តែយើងសង្កេតឃើញថាមានគណបក្ស២បានបដិសេធមិនទទួលយក អាសនៈ ដែលចែកដោយ គ.ជ.ប ថ្មីនេះទេ ក្នុងនោះមាន គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស ខ្មែរឈប់ក្រ។
ងាកមកមើលខាងគណបក្សសង្រ្គោះជាតិវិញដែលត្រូវបានរំលាយនៅក្នុងប្រទេសហើយនោះ តែសមាជិក មួយចំនួនដែលបានភាសខ្លួនទៅក្រៅប្រទេស និងគណអច្ចិន្ត្រៃយ៍មួយចំនួនរបស់គណបក្សសង្រ្គោះជាតិដែលស្ថិតនៅក្រៅប្រទេសវិញក៏បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី ២៤វិច្ឆិកា ២០១៧ ប្រកាសប្រឆាំង និងថ្កោលទោសទៅ គ.ជ.ប ថ្មី ដែលតាមសម្តីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងដាក់ជំនួសអោយអ្នកដែលបានលាលែងពី គ.ជ.ប ៣រូបនូវសមាសភាពថ្មីដើម្បីដំណើរការនៃការបែងចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយនោះ។
គណបក្សសង្រ្គោះជាតិថ្លែងថ្កោលទោសលើការរំលោភឆន្ទៈរាស្រ្តដែលបានបោះឆ្នោតគាំទ្រសង្រ្គោះជាតិទាំង ៥៥រូប ការរំលោភច្បាប់កំពូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកថាជាការប្លន់ឆន្ទៈរបស់ប្រជាជនដែលបានបោះឆ្នោតគាំទ្រអោយសង្រ្គោះជាតិទាំង ៥៥រូប ហើយប្រកាសមិនទទួលយកទទួលស្គាល់លទ្ធផលបែងចែក អាសនៈ របស់គណបក្សសង្រ្គោះជាតិទាំង ៥៥អាសនៈ ទៅអោយគណបក្សដទៃជាដាច់ខាត។
បន្ថែមលើនេះទៅទៀត ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ក៏បានប្រាស់ថា តំណាងរាស្រ្តជាប់ឆ្នោតរបស់សង្រ្គោះជាតិនៅតែជាតំណាងរាស្រ្តស្របច្បាប់ ដែលទទួលស្គាល់ដោយ IPU (Inter Parliamentary Union) គឺទទួលស្គាល់ដោយ សហភាពអន្តរសភា ដែលតំណាងអោយសភា ចំនួន១៧៣ប្រទេស ដោយគ្មាននរណា ឬស្ថាប័នណា មានសិទ្ធិដកហូតជាដាច់ខាត លុះត្រាតែការដកហូតពីប្រជាពលរដ្ឋនៃប្រទេសនោះតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។
ភ្ជាប់ជាមួយសេចក្តីអំពាវនាវ សូមអោយគណបក្សប្រជាជនដែលកាន់អំណាចរដ្ឋាភិបាលធ្វើការកែប្រែពិចារណាជាថ្មីលុបចោលសេចក្តីសម្រេច ព្រមទាំងដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និងអ្នកទោសមនសិការផ្សេងៗទៀតទាំងអស់ និងទម្លាក់ចោលការចោទប្រកាន់នយោបាយទៅលើសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន អ្នកសាព័ត៌មាន... ជាច្រកចេញបើកផ្លូវអោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ធានានូវការបោះឆ្នោតដ៏សេរីត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីជៀសផុតគំនាបពីអន្តរជាតិ ផុតពីទណ្ឌកម្ម.. និងការដាក់អោយនៅឯកោពីសហគមន៍អន្តរជាតិ៕៚
ដោយ KK
Comments
Post a Comment