លោក សម រង្ស៊ី នៅថ្ងៃទី ១៥ ខែវិច្ចិកា ២០១៧ បានសម្រេចចិត្តហក់ចូលក្នុងឆាកនយោបាយវិញហើយ..
យោងតាម Facebook Page របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ២០១៧ បានសរសេរនូវ ស្តេតធឺស និងរូបភាព១សន្លឹកលើកដៃស្វាគមន៍ជនរួមជាតិថា លោកចូលជាសមាជិក គណបក្សសង្រ្គោះជាតិ វិញហើយ ចាប់ពីថ្ងៃនេះទៅ ទោះជាគេរំលាយ ឬក៏មិនរំលាយក៏ដោយ។
លោកបានលើកករណីចំនួន២មកអត្ថាធិប្បាយមានដូចតទៅខាងក្រោមនេះ៖

(១៥ វិច្ឆិកា ២០១៧ / 15 November 2017 - Sam Rainsy back to CNRP (*)
ថ្ងៃនេះ ត្រូវជាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧
ពីរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក
ខ្ញុំសូមប្រកាសថា ខ្ញុំ សម រង្ស៊ី ចូលជាសមាជិក គណបក្សសង្គ្រោះជាតិ វិញហើយ ចាប់ពីថ្ងៃនេះទៅ ទោះជាគេរំលាយ ឬក៏មិនរំលាយគណបក្សសង្គ្រោះជាតិ យ៉ាងណាក៏ដោយ។

១- ករណី គេរំលាយគណបក្សសង្គ្រោះជាតិ
ខ្ញុំបានលាលែងពីសមាជិកភាព គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃ ១១ កុម្ភៈ ២០១៧ ដើម្បីកុំឲ្យគេយកលេសរំលាយគណបក្សសង្គ្រោះជាតិ តាមច្បាប់តិរច្ឆានរបស់គេ ដែលសំដៅមករូបខ្ញុំ ក្នុងគោលបំណងកុំឲ្យគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធជាមួយរូបខ្ញុំទៀត។ តែដោយសារតែ ពេលនេះ គេនៅតែរំលាយគណបក្សសង្គ្រោះជាតិ ដដែល ដោយមិនអាស្រ័យលើសមាជិកភាពរបស់ខ្ញុំឡើយ ខ្ញុំត្រូវតែចូលធ្វើជាសមាជិកគណបក្សសង្គ្រោះជាតិវិញ។ គណបក្សសង្គ្រោះជាតិនេះ ត្រូវគេរំលាយ តែនៅលើក្រដាស រៀបចំដោយរដ្ឋអំណាចតិរិច្ឆានតែប៉ុណ្ណោះ។ តាមការពិត គណបក្សសង្គ្រោះជាតិ នៅតែរស់រវើក ក្នុងបេះដូងប្រជារាស្ត្រខ្មែរ និងចំពោះមុខសហគន៍អន្តរជាតិ ដែលចាត់ទុកអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ថាជាតំណាងរាស្ត្រស្របច្បាប់ និងពេញសិទ្ធិ ដដែល ដោយគ្មានអ្វីប្រែប្រួលឡើយ។

២- ករណី គេមិនរំលាយគណបក្សសង្គ្រោះជាតិ
ការដែលគេមិនអាចរំលាយ គណបក្សសង្គ្រោះជាតិ ទោះជាគេបានធ្វើការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ហើយបានរកលេសផ្សេងៗទៀត យ៉ាងណាក៏ដោយ ក្នុងគោលបំណងរំលាយ គណបក្សសង្គ្រោះជាតិ មានន័យថា វត្តមានរបស់ខ្ញុំ ក្នុងជួរគណបក្សសង្គ្រោះជាតិ មិនមានសារៈសំខាន់អ្វីឡើយ ក្នុងការប៉ុនប៉ងមិនបានសម្រេចរបស់គេ ហើយច្បាប់តិរច្ឆានរបស់គេ ពាក់ព័ន្ធនឹងរូបខ្ញុំ ក៏អស់មានសារៈប្រយោជន៍អ្វីឡើយ សម្រាប់ពួកគេ។

ដូច្នេះ សូមបងប្អូនជនរួមជាតិ ចាត់ទុកថា ខ្ញុំបានវិលត្រឡប់មក គណបក្សសង្គ្រោះជាតិវិញហើយ ចាប់ពីថ្ងៃនេះទៅ។
(*) I announce that I have decided to return to the CNRP as an ordinary member, effective today November 15, 2017, regardless of whether the CPP-led authorities decide to dissolve the CNRP.
There are now two possibilities:
- Case # 1: Dissolution of the CNRP
On 11 February 2017, I resigned from the CNRP under duress, in order to prevent the dissolution of my party on the basis of newly adopted amendments to the law on political parties, which especially target me. Since the CPP-led authorities have decided to dissolve the CNRP anyway, I can now return, knowing that the CNRP can be dissolved only on paper by an authoritarian and silly government that doesn't care any longer about any façade of democracy. Therefore, the CNRP continues to exist as a vibrant force in the hearts and minds of the Cambodian people and in the eyes of the international community, which continues to consider the CNRP elected National Assembly members as lawful Members of Parliament elected as legitimate representatives within a legitimate party.

- Case # 2: No Dissolution of the CNRP
The fact that the CPP-led authorities don't dare to dissolve the CNRP now in spite of their very serious accusation of "national treason" against this party and in spite of the many other tricks they have used, shows that my being a member of the CNRP doesn't matter any more and that their silly laws targeting me have become useless.

Therefore, in any case, I ask everybody to take note that I have come back to the CNRP as an ordinary member, effective today.
Sam Rainsy
Washington D.C. )
Washington D.C. )
ការវិលចូលគណបក្សសង្រ្គោះជាតិវិញរបស់លោក សម រង្ស៊ី ត្រូវបានអ្នកគាំទ្រលោកស្វាគមន៍ជាច្រើន ដោយខម៉ិនជាមួយនិងពាក្យដោយក្តីសង្ឃឹម យើងនៅមិនទាន់ដឹងព័ត៌មានច្បាស់ថា តើគណបក្សសង្រ្គោះជាតិ អាចនឹងត្រូវរំលាយតាមគម្រោងដែលបានគ្រោងទុកនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ នេះ ឬមួយយ៉ាងណានោះទេ? ចំពោះចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាលបក្សកាន់អំណាច ត្រូវបានមហាជនមួយចំនួនច្រើនចង់បានការបោះឆ្នោតមួយដ៏សេរីត្រឹមត្រូវយុត្តិធម៌ និងមានវត្តមាននៃ គណបក្សសង្រ្គោះជាតិ ផងដែរ។
យើងចាំមើលព័ត៌មានក្តៅពីតុលាការថា តើវាសនា គណបក្សសង្រ្គោះជាតិ នឹងទៅជាយ៉ាងណា? ស្របពេលដែលបរិយាកាសជាតិ ជាពិសេសអន្តរជាតិមានការព្រួយបារម្ភ និងដាក់ការគាបសង្កត់ទៅរដ្ឋាភិបាលក្នុងគ្រោងការរំលាយគណបក្សប្រឆាំងដ៏ធំនេះនៅកម្ពុជា៕៚
KK
KK
Comments
Post a Comment