ក្រសួង​មហាផ្ទៃ៖ វត្តមានរបស់ជនជាតិចិន​នៅខេត្តព្រះសីហនុ ផ្តល់ផល​ល្អ ច្រើន​ជាង​ផល​អាក្រក់


កាស៊ីណូជិនប៉ីរបស់ជនជាតិចិន នៅខេត្តព្រះសីហនុ (រូបថត៖ វិបសាយ sihanoukville-cambodia)
ក្រសួង​មហាផ្ទៃ៖ វត្តមានរបស់ជនជាតិចិន​នៅខេត្តព្រះសីហនុ ផ្តល់ផល​ល្អ ច្រើន​ជាង​ផល​អាក្រក់
លទ្ធផល​នៃ​កិច្ចប្រជុំសម្ងាត់​នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីវត្តមានរបស់ជនជាតិចិន ដែលកំពុងកើនឡើង​កាន់តែ​ច្រើននៅខេត្តព្រះសីហនុ បាន​រក​ឃើញថា វត្តមានរបស់ជនជាតិចិន នៅខេត្តព្រះសីហនុ ផ្តល់ភាពវិជ្ជមានល្អ ចន្លោះពី ៨០ ទៅ ៩០ ភាគរយ។ នេះបើតាមលោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំ​ពាក្យក្រសួងមហាផ្ទៃ។
បន្ទាប់ពីកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា “យើងបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិន នៅខេត្តព្រះសីហនុ។ ការវិនិយោគនេះ នាំមកនូវការរីកចម្រើនដល់សេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែអង្គប្រជុំ ក៏បានទទួលស្គាល់ថា ការវិនិយោគរបស់ចិន មានផលល្អផង និងផលអាក្រក់ផង។ តែផលល្អ មានប្រមាណពី ៨០ ទៅ ៩០ ភាគរយ”។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្តថា “វត្តមានរបស់ចិន មានការកើនឡើងនូវការងារដល់ប្រជាពលរដ្ឋខ្មែរយើង និងទទួលបានប្រាក់ខែខ្ពស់ ហើយមានការកើនឡើងនូវប្រាក់ចំណូលរបស់រដ្ឋ តាមរយៈការប្រមូលពន្ធលើ​អាជីវកម្មនេះ ជាពិសេសយើងឃើញមានការកើនឡើងនូវសំណង់អាគារខ្ពស់ៗ នៅទីក្រុងព្រះសីហនុ ដែលធ្វើ​ឲ្យ​កម្មករសំណង់របស់យើង សម្បូរ​ការងារធ្វើ និងបានប្រាក់កម្រៃខ្ពស់"។
កម្មករ​ចិន កំពុង​សាងសង់​កាស៊ីណូ​ចិនមួយ​កន្លែង​នៅ​ខេត្ត​ព្រះសីហនុ
លោក ខៀវ សុភ័គ បន្ថែមថា ការវិនិយោគសំណង់អគាររបស់ចិន មិនត្រឹមតែពង្រីកដល់ជាយក្រុងទេ តែទៅដល់កោះថែមទៀត។ មួយវិញទៀត អចលនទ្រព្យដីធ្លី មានតម្លៃកើនឡើង ដែលធ្វើឲ្យប្រជាជន សប្បាយចិត្ត ឬឯកសិផល ក៏មានទីផ្សារល្អ។
ចំណែកភាពអវិជ្ជមានវិញ ត្រូវបានលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ថា មានតែ ១៥ ទៅ ២០ ភាគរយប៉ុណ្ណោះ។ "សម្តេចក្រឡាហោម ស ខេង បានឲ្យក្រសួងទាំងអស់ ដែលចូលរួមប្រជុំ ទទួលយកកិច្ចការងារហ្នឹង ដើម្បីចុះទៅពិនិត្យមើលឡើងវិញថែមទៀត និងអនុវត្តឲ្យមានត្រឹមត្រូវតាមតួនាទី និងភារកិច្ចរបស់ខ្លួន។ ឧទាហរណ៍ ក្រសួងបរិស្ថាន គាត់ត្រូវមើលបរិស្ថាន តើការសាងសង់សណ្ឋាគារហ្នឹង មានបង្ហូរទឹកស្អុយចូលសមុទ្រឬអត់? ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពិនិត្យ តើការសាងសង់នេះ មានប្លង់មេហើយឬនៅ?។ អីចឹង ក្រសួងនីមួយៗ ត្រូវទទួលយកនូវការងាររបស់ខ្លួន ដើម្បីចុះពិនិត្យមើល តាមតួនាទីភារកិច្ច ដែលច្បាប់បានកំណត់ថា ក្រសួងណា ធ្វើអី យើងធ្វើកិច្ចការងារនេះ ឲ្យត្រូវតាមច្បាប់”។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយនូវរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលបានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយបានបញ្ជាក់អំពីបញ្ហានៃការវិនិយោគរបស់ជនជាតិចិន នៅក្នុងខេត្តព្រះសីហនុ។

 ​
​តាមឯកសារនោះ លោក យន្ត មីន បញ្ជាក់ថា កំណើនជនជាតិចិន ក្នុងខេត្តព្រះសីហនុ កំពុងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន ដូចជា បង្កឱកាសដល់ជនជាតិចិន ជាពួកម៉ាហ្វីយ៉ាមួយចំនួន បន្លំខ្លួនចូលមកប្រព្រឹត្តបទល្មើស បង្កអសន្តិសុខ និងចាប់ជំរិតអ្នកវិនិយោគ។ ជនជាតិចិនមួយចំនួន គេច​មិនព្រមបំពេញបែបបទតាមនីតិវិធី ខ្លះបើកបរដោយគ្មានច្បាប់អនុញ្ញាត ខ្លះផឹកស៊ី ឡូឡា និងវាយតប់គ្នាតាមទីសាធារណៈ។ ចំណែកស្លាកយីហោហាង សណ្ឋាគារ កាស៊ីណូ និងការដ្ឋានខ្លះ សរសេរអក្សរបរទេសសុទ្ធ ឬសរសេរអក្សរខ្មែរ តូចជាងអក្សរបរទេស ជាដើម។
តាមរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានវត្តមានជនជាតិចិន សរុបជិត ៤៥០០នាក់។ ខេត្តនេះ មានកាស៊ីណូចុះបញ្ជីស្របច្បាប់សរុបចំនួន ២៤កាស៊ីណូ ហើយភាគច្រើននៃកាស៊ីណូទាំងនេះ ប្រតិបត្តិ ឬវិនិយោគ ដោយវិនិយោគិនជនជាតិចិន៕


ដកស្រង់ពី»» ខ្លីៗ​ kleykley.sabay.com.kh
អត្ថបទ៖ លីហៀង

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....