គួរស្វែងយល់! វិធី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​ក្នុងពេល​មាន​ផ្ទៃពោះ


បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួ​បារម្ភ​ខ្លាំង​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ការឆ្លង​មេរោគ ព្រោះ​វា​អាច​បង្ក​ផល​លំបាក​ទាំង​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ។ ជាពិសេស​បើ ការឆ្លង​មេរោគ​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ អាច​នាំ​ឲ្យ​ទារក​រលូត ឬ​ស្លាប់​ក្នុង​ផ្ទៃ​បាន ដូច្នេះ​អ្នកជំនាញ​ផ្នែក​សុខភាព​កុមារ នៅ​សហរដ្ឋអាមេរិក បានបង្ហាញ​ពី​របៀប​ការពារ​មួយចំនួន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ។

១.ជៀស​ឲ្យ​ឆ្ងាយ​ពីស​ត្វ​ចិញ្ចឹម ដូចជា​ឆ្កែ និង​ឆ្មា ព្រោះ​វា​ជា​សត្វ​ដែល​កខ្វក់​សម្បូរ​ទៅដោយ​មេរោគផ្សេង។
២.ព្យាយាម​សម្អាត​ដៃ ជាពិសេស​មុនពេល​កាន់​អាហារ​បរិភោគ។
៣.កុំទៅ​ក្បែរ​អ្នក​ដែលមាន​ជំងឺ (ជំងឺ​ផ្តាសាយ) វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ទារក​ផងដែរ។
៤.ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​ទឹកដោះគោ​ដែល​គ្មាន​អនាម័យ​ត្រឹមត្រូវ ឬ​ទឹកដោះគោ​ដែល​មិនបាន​សម្លាប់​មេរោគ។
៥.ជៀសវាង​ប្រភេទ​អាហារ​ឆៅ ដូចជា សាច់​ឆៅ ឬ​ស៊ុត​ឆៅ ព្រោះ​វា​មាន​ផ្ទុកមេរោគ ដែល​យើង​មើលមិនឃើញ​ឡើយ។
៦.ឧស្សាហ៍​ទៅពិនិត្យ​សុខភាព និង​ប្រើប្រាស់​ថ្នាំ​ការពារ​តាម​វេជ្ជបញ្ជារ៕
ពិត​អត់ រត់​ហាត់ប្រាណ​ធ្វើ​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ឬ​មាន​ទម្ងន់​មិន​គ្រប់?
ចាប់តាំងពី​ដឹងថា​ក្នុង​ពោះ​មាន​មន​ស្ស​ម្នាក់ទៀត​ភ្លាម ស្ត្រី​ទាំងឡាយ​តែងតែ​ថ្នមខ្លួន​មិន​ហ៊ាន​ធ្វើ​អ្វី​ឡើយ ក្នុងនោះ​រួមទាំង​មាន​ទម្លាប់​ហាត់ប្រាណ​ផងដែរ។ តែ​ទោះជា​យ៉ាងណា ការសិក្សា​មួយ​ដែល​ចេញផ្សាយ​ដោយសារ​ពត៌មាន Mail Online បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​រត់​ហាត់ប្រានយឺតៗ មិន​ជួប​បញ្ហា​កើត​មិន​គ្រប់​ខែ ឬ​ទម្ងន់​មិន​គ្រប់​ឡើយ៕៚


(ប្រភពដកស្រង់តពី»»babyandmom.asia)

Comments

Popular Posts

គួអោយសរសើរបេក្ខនារីរបស់យើង ខ្លឹម ស្រីគា ប្រាប់បេក្ខនារីផ្សេងមកពីជុំវិញពិភពលោកថា កោះត្រល់ ជារបស់ខ្មែរ ក្នុងកម្មវិធី Miss Grand Internastional 2017 ដែលមានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើនសរសើរថានាងមិនបានភ្លេចជាតិកំណើតរបស់ខ្លួន....

ទន្ទឹមនិងភាពល្បីល្បាយនៃបេក្ខនារីបវរកញ្ញារបស់ខ្មែរយើងប្រកួតនៅ កោះត្រល់ ក្នុងឆ្នាំ ២០១៧ ( Miss Grand Internastional 2017) ត្រូវបានផេកហ្វេសប៊ុករបស់ សៀម (ថៃ) មួយចំនួនថាខ្មែរយើងលួចចម្លងឈុត (ទេវីក្រុងកម្ពុជាធិបតី) ពីសៀម....